សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! (១) វរង្វេងក្នុងក្រុងនិងក្រៅក្រុង កន្លែងធ្លាប់វាយគ្នា ក្លាយជាតំបន់រោងចក្រ តើទាំងអស់គ្នាសុខសប្បាយទេ? តើខ្ញុំវង្វេងផ្លូវទេពេលដែលធ្វើដំណើរមកនេះ? ប្រសិនបើ កុំមានការសរសេរដាក់ថា យើងកំពុងតែស្ថិតនៅ ភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខ្ញុំនឹងមិនដឹងថានៅកន្លែងណាទេ។ ពេលដែលចេញដំណើរមក ខ្ញុំបានធ្វើដំណើរលើផ្លូវខ្សែក្រវាត់ក្រុងទី៣។ ខ្ញុំក៏មិនច្បាស់ទេថា ស្ពាន២ធំៗ ដែលតភ្ជាប់គ្នានោះជាស្ពានដែលយើងហៅថាស្ពានមិត្តភាពកម្ពុជា-ចិនសិត្បូ កោះអន្លង់ចិន(ឬអ្វី) មានឡើងមួយហើយចុះមួយ។ បើសិនជាឱ្យខ្ញុំធ្វើដំណើរម្នាក់ឯង ខ្ញុំពិតជាវង្វេង។ បើសិនជាវង្វេង មេត្តាឱ្យបាយខ្ញុំមួយពេលផង។ ដឹក​នាំប្រទេសតាំងពីស្ថានភាពមួយដ៏លំបាក។ ឥឡូវនេះ មិនថាវង្វេងតែនៅទីក្រុងភ្នំពេញ។ វង្វេងនៅឯខាងក្រៅក្រុង។ ប៉ុន្មានថ្ងៃមុននោះទៅជួបកម្មករនៅឯពញាឮ មានមកពីកំពង់ឆ្នាំងខ្លះមកពីកំពង់ស្ពឺខ្លះ។ វង្វេងទៀត។ កន្លែងធ្លាប់វាយគ្នានោះទៅជាកន្លែងដែលមានការអភិវឌ្ឍទៅជាតំបន់រោងចក្រ។ (២) អត្ថប្រយោជន៍ផ្លូវល្បឿងលឿន៖ ព្រឹកគុយទាវនៅកំពង់សោម បាយថ្ងៃត្រង់នៅភ្នំពេញ ឥឡូវថ្ងៃនេះយើងមកធ្វើពិធីសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញនិងទីក្រុងបាវិត បន្ទាប់ពីផ្លូវល្បឿនលឿនរវាងទីក្រុងភ្នំពេញខេត្តព្រះសីហនុបានដាក់ឱ្យដំណើរការ។ ខ្ញុំបានធ្វើដំណើរ៣ ដងហើយ លើផ្លូវល្បឿនលឿនក្រុងភ្នំពេញខេត្តព្រះសីហនុ។ លើកទី១ គ្រាន់បើបន្តិច ត្រង់ថាចង់មើលទេសភាព។ ទៅ២លើកក្រោយនេះ ចេញតែពីតាខ្មៅបន្តិច…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ

FN ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ សភា ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី។ វត្តមានរបស់សម្តេចតេជោ សម្រាប់កម្មវិធីទាំងពីរនាថ្ងៃនេះ ជាការបង្ហាញអំពីការ យក ចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាល និងការ ពង្រឹង សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដែលជាផ្នែកមួយនៃការងារ កែ ទម្រង់ វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រជូនសិស្សវិជ្ជាជីវៈតុលាការ៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតជប៉ុនថា ទីតាំងសាលាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាកន្លែងធ្លាប់វាយគ្នាជាមួយខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន…

សេចក្តីដកស្រង់សង្កថា សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងប្រគល់សញ្ញាបត្រដល់សិស្សវិជ្ជាជីវៈតុលា

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី‌‌!ឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត អគ្គរាជទូតប្រិយមិត្តបរទេសទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ​!សូមគោរពមន្ត្រីយុត្តិធម៌ ក៏ដូចជានិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ធ្វើពិធី២ រួមគ្នាតែមួយ ថ្ងៃនេះយើងធ្វើពិធី២រួមគ្នា។ ទី១ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ ទី២ ការប្រគល់សញ្ញាបត្រជូនសិស្សចៅក្រម ដែលខ្ញុំសុំហៅថាសិស្សខាងផ្នែកយុត្តិធម៌តែម្ដង កុំឱ្យវាពិបាករៀបរាប់ក្រែងវាមិនអស់។ សូមបញ្ជាក់ផងដែរថា ហេតុអីបាននិស្សិតនៅសាលាដទៃទៀតទទួលសញ្ញាបត្រនៅក្នុងកន្លែងល្អៗ ប៉ុន្តែដល់មន្ត្រីយុត្តិធម៌នៅកន្លែងកណ្ដាលវាល? បញ្ហាវាមិនមែនអ្វីក្រៅពីការសម្ពោធអគារនេះឡើយ។ បើសិនជាបំបែកកម្មវិធីជា២ គឺខាតពេល។ បើអញ្ចឹងស្រុះស្រួលគ្នាថាយើងសម្ពោធអគារនេះផង យើងចែកសញ្ញាបត្រផង។ ដូច្នេះហើយកុំគិតថា ជំនាន់នេះពេលដែលទទួលសញ្ញាបត្រ អោយទទួលនៅកណ្ដាលវាល។ មិនមែនអញ្ចឹងទេ។ យើងចង់ទៅរកទីកន្លែងណាដែលមានម៉ាស៊ីនត្រជាក់ ក៏យើងធ្វើទៅបានដែរ ក៏ប៉ុន្តែយើងមានការចាំបាច់សម្ពោធអគារសម្រាប់ការបណ្ដុះបណ្ដាលមន្ត្រីយុត្តិធម៌នៅទីនេះ។ (១) យុវជននិងស្ថាប័ននានា កាប់ព្រៃកុំអោយខ្មែរក្រហមជ្រៀតបាញ់ផ្លោងចូលក្រុងភ្នំពេញ ខ្ញុំមានការរីករាយដែលបានចូលរួមចំណែកតាំងពីដើមរហូតមកដល់ពេលនេះ។ កន្លែងនេះជាកន្លែងដែលខ្ញុំធ្លាប់មកស៊ីឪឡឹកនៅឆ្នាំ១៩៨៨។ ពេលនោះ ក្រុមអ្នកដាំឪឡឹកត្រូវបានឯកឧត្តម ថោង ខុន បញ្ជូនមក។ កន្លែងនេះគឺជាកន្លែងដែលខ្មែរក្រហមចូលមក(លាក់ខ្លួន)។ យើងបានបញ្ជូនយុវជនពីទីក្រុងភ្នំពេញមកកាប់(ព្រៃ)។ ស្ថាប័ននានាសុទ្ធតែមាន(ការបែងចែក)កន្លែងកាប់ព្រៃដើម្បីកុំឱ្យខ្មែរក្រហមជ្រៀតចូលនិងបាញ់ចូលទីក្រុងភ្នំពេញ។ នេះជាសង្កាត់ព្រែកតាសេក។ បើទៅជាប់នឹងមាត់(ព្រែកឬទន្លេ?) នេះខាងមុខកំពូល ម្ខាងពញាឮ។ ត្រង់ហ្នឹងមានម៉ារីនមួយ(គ្រឿង)លិច។ ខ្ញុំនៅចាំច្បាស់កន្លែងដែលមកស៊ីឪឡឹក។ ពីដើមកន្លែងហ្នឹងមិនមែនជាកន្លែងដែលមានអគារអញ្ចឹងទេ។ វាខុសអំពីស្ថានភាពនេះ។ ឥឡូវ…