សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជំនួបសម្ដែងការគួរសម ឯកអគ្គរដ្ឋទូតវិសាមញ្ញ សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៥ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជំនួបសម្ដែងការគួរសម ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្រោយជំនួបបានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានសម្តែងនូវការស្វាគមន៍ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ដែលនេះជាជំនួបលើកទី២ក្នុងពេល សម្ដេចតេជោជាប្រធានព្រឹទ្ធសភា ដែលលើកទី១ គឺនៅខែមិថុនា ឆ្នាំ២០២៤។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរដែលមានភាពល្អប្រសើរ និងជាទំនាក់ទំនងយូរអង្វែង ហើយក្នុងអាណត្តិរបស់ ឯកឧត្តម បំពេញបេសកកម្មការទូតក្នុងប្រទេសកម្ពុជានេះ គឺបានរួមចំណែកដល់ការអភិវឌ្ឍនូវទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ នៅក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យ ឯកឧត្ដម និងសហការី បានជួបសម្ដែងការគួរសម…