Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំម៍ ក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក

អបអរសាទរ ឯកឧត្តម ដូណាល់ ត្រាំម៍ (Donald Trump) ដែលបានទទួលជោគជ័យសំរាប់ការបោះឆ្នោតជាប្រធានាធិបតីអាមេរិក។ ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្តម មានមនុស្សមួយចំនួនបានចេញមកវាយ​ប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្តាច់ការ​ទើប​មានមនុស្សដូចខ្ញុំទៅគាំទ្រ។ ពេលនេះអ្វីៗច្បាស់ហើយ​ គឺប្រជាជនអាមេរិកត្រូវការឯក​ឧត្តមដឹកនាំ​ ហើយការគាំទ្ររបស់ខ្ញុំក៏មិនខុសដែរ៕

សេចក្តីដកស្រង់សង្កថា ពិធី ចែកសញ្ញាបត្រ និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

ថ្ងៃនេះ ខ្ញុំរីករាយដោយសារតែបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង​ កញ្ញា ដើម្បីចែកនូវសញ្ញាបត្រសម្រាប់និស្សិតជ័យលាភី នៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសចំនួន ៣.៨២៩ នាក់។​ យើងក៏សង្កេតឃើញផងដែរថា (វេទិកា)ធ្លាប់តែបែរមុខនៅទៅខាងជើង ឥឡូវយើងក៏បែរ មកខាង​ត្បូង​វិញម្ដង ប្រហែលជាក្រសួងគិតថា មិនចាំបាច់ធ្វើអោយដូចខាងសាលានានានោះទេ គឺទៅខាង ត្បូងម្ដង អាហ្នឹងទីមួយ។ ទីពីរ អ្នករៀបចំចាត់តាំងកម្មវិធីអម្បាញ់មិញ កុំភ្លេច បើចង់ទៅរក(អាចារ្យ)ការអី រកគាត់តែ​ម្ដង គាត់ជាអាចារ្យការ។ (គាត់ជា)អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ហើយថ្ងៃនេះ គាត់គឺជា​អ្នកចាត់តាំងកម្មវិធីនៅទីនេះ។ គ្រាន់តែប្រាប់អោយដឹងថាខ្យល់ធ្លាក់ពីជើងហើយ ចេញវស្សា ហើយ ដូច្នេះ បើត្រូវការរកអាចារ្យការ ឬខ្វះអាចារ្យការ គឺរកអាចារ្យ ភឿង ហ្នឹងតែម្ដង …។ វឌ្ឍនភាពនៃវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស យើងពិតជាមានដំណើរការឆ្ពោះទៅរកការអភិវឌ្ឍមួយ តាមរយៈនៃការបណ្ដុះបណ្ដាលគ្រប់ផ្នែក។ ដែល​ក្នុង​នោះ អម្បាញ់មិញ ឯកឧត្តមរដ្ឋមន្រ្តី​ អ៊ិត សំហេង បានធ្វើរបាយការណ៍ជូនចំពោះអង្គពិធីរួចហើយ ទាក់​ទង​​ទៅនឹងរឌ្ឍនភាពនៃវិទ្យាស្ថាននេះ។ ប៉ុន្តែខ្ញុំក៏គួរតែនិយាយអំពីបញ្ហាវិទ្យាស្ថាននេះបន្ដិច ​ទាក់​​ទង​​នឹង​វិស័យបច្ចេកទេស។ ប្រហែលជាឯកឧត្តម លោកជំទាវ អស់លោក…