ទស្សនៈវិភាគស៊ីជម្រៅ៖ ជំហានមរណៈសម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៉ី !

FN ៖ បន្ទាប់ពីបានចេញផ្សាយអត្តបទវិភាគនយោបាយក្តៅៗ ទទួលការចាប់អារម្មណ៍ពីមិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ គ្នាមកនេះ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅរាត្រីឆ្លងចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អ្នកវិភាគនយោបាយដ៏ស៊ីជម្រៅមួយរូប «បក្សីចាំក្រុង» ក៏សុំបង្ហាញនូវសំណេរជាទស្សនៈវិភាគ និងសេណារីយ៉ូភ្លឹថ្លាមួយដល់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៊ី ចាកចេញ ពីប្រធានគណបក្សសង្គ្រោះជាតិ។ តាមរយៈសំណេរជាសេណារីយ៉ូដ៏វែងអន្លាយមួយនេះនឹងចង្អុលបង្ហាញថា តើគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរទៅដល់ផ្លូវ ឬជ្រោះមរណៈមួយណា ហើយនឹងមានអ្វីកើតឡើងចំពោះគណបក្សប្រឆាំងដ៏ធំមួយនេះ ខណៈស្ថានការណ៍នយោបាយនៅកម្ពុជាចាប់ផ្តើមប្រែប្រួល។ ​១៖ ស្ថានការណ៍នយោបាយកម្ពុជាចាប់ផ្តើមប្រែប្រួលជាថ្មី បន្ទាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៉ី ពីប្រធានគណបក្សសង្រ្គោះជាតិ ហើយដែលបានធ្វើឱ្យគណបក្សប្រឆាំងដ៏ធំជាងគេមួយនេះរបស់កម្ពុជា បានឈានដល់ចំណុចរបត់មួយមិនច្បាស់លាស់ និងដែលអាចឈានដល់ការបែកបាក់ ឬយ៉ាងហោចណាស់ ក៏អាចធ្វើឱ្យជីវិតនយោបាយរបស់លោក សម រង្ស៉ី នឹងត្រូវបញ្ចប់យ៉ាងពិតប្រាកដជាមួយនឹងការលាលែងជាឆាកល្ខោននយោបាយមួយនេះ មានន័យថា លាលែងលេងៗ បាត់តំណែងមែនទែន! ទ្រឹស្តីធំមួយដែលអ្នកនយោបាយគ្រប់គ្នាចងចាំយ៉ាងច្បាស់នោះ គឺ «ក្នុងរឿងនយោបាយ គ្មានអ្វីទៀងទាត់នោះទេ, សត្រូវ ក៏អាចក្លាយជាមិត្ត ហើយ មិត្តក៏អាចក្លាយជាសត្រូវបានមួយរំពេចគ្រប់ពេល»។ គ្រូខ្ញុំក៏ធ្លាប់ប្រាប់ដែរថា «ធ្វើនយោបាយត្រូវមើលឱកាស ហើយបើគ្មានឱកាស…

សម្តេចតេជោ ហ៊ុន សែន ស្នើមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិ កុំឲ្យស្តាប់តែព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារនៅក្នុងប្រទេសកម្ពុជា ត្រូវធ្វើការងារឲ្យបានជិតស្និទ្ធ និងប្រកបដោយភាពជឿជាក់ជាមួយស្ថាប័ន របស់រាជរដ្ឋាភិបាល ជាពិសេសចៀសវាងការស្តាប់ព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារក្នុងប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Clair Van de Varen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា។ ជាការកត់សម្គាល់ជំនួបពិភាក្សាការងាររវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយមន្រ្តីតំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានធ្វើឡើងក្រោមបរិយាកាសដ៏ល្អប្រសើរ និងបានឈានដល់ការយល់ចិត្តថ្លើមគ្នាច្រើន ជាមួយការប្តេជ្ញារួមគ្នាធ្វើការងារឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើប្រយោជន៍ជូនពលរដ្ឋកម្ពុជា។ ក្នុងជំនួបធ្វើឡើងនៅវិមានសន្តិភាពនោះ លោក ស្រី Clair Van de Varen បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកម្លាំងកម្ពុជាចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាងនេះទៀត លោកស្រី…

​សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ពាក្យប្តឹងលោក គឹម សុខ មួយករណីទៀត ដែលចោទរដ្ឋាភិបាលបង្កើតប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស

  FN ៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចនាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងលោក គឹម សុខ មួយករណីទៀត បន្ទាប់លោក គឹម សុខ បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយរកមុខឃាតកមិនឃើញ។ លោកមេធាវី គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលសិទ្ធិពីសម្តេចតេជា ហ៊ុន សែន ក្នុងនាមប្រមុខ រាជរដ្ឋាភិបាល ដាក់ពាក្យបណ្តឹងលោក គឹម សុខ មួយករណីទៀត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចោទប្រកាន់រដ្ឋាភិបាល បង្កើតជាប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស, ពាក្យបណ្តឹងនឹងដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក»។ លោក គឹម សុខ…