សម្តេចតេជោ ហ៊ុន សែន ស្នើមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិ កុំឲ្យស្តាប់តែព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារនៅក្នុងប្រទេសកម្ពុជា ត្រូវធ្វើការងារឲ្យបានជិតស្និទ្ធ និងប្រកបដោយភាពជឿជាក់ជាមួយស្ថាប័ន របស់រាជរដ្ឋាភិបាល ជាពិសេសចៀសវាងការស្តាប់ព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារក្នុងប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Clair Van de Varen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា។ ជាការកត់សម្គាល់ជំនួបពិភាក្សាការងាររវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយមន្រ្តីតំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានធ្វើឡើងក្រោមបរិយាកាសដ៏ល្អប្រសើរ និងបានឈានដល់ការយល់ចិត្តថ្លើមគ្នាច្រើន ជាមួយការប្តេជ្ញារួមគ្នាធ្វើការងារឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើប្រយោជន៍ជូនពលរដ្ឋកម្ពុជា។ ក្នុងជំនួបធ្វើឡើងនៅវិមានសន្តិភាពនោះ លោក ស្រី Clair Van de Varen បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកម្លាំងកម្ពុជាចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាងនេះទៀត លោកស្រី…

​សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ពាក្យប្តឹងលោក គឹម សុខ មួយករណីទៀត ដែលចោទរដ្ឋាភិបាលបង្កើតប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស

  FN ៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចនាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងលោក គឹម សុខ មួយករណីទៀត បន្ទាប់លោក គឹម សុខ បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយរកមុខឃាតកមិនឃើញ។ លោកមេធាវី គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំបានទទួលសិទ្ធិពីសម្តេចតេជា ហ៊ុន សែន ក្នុងនាមប្រមុខ រាជរដ្ឋាភិបាល ដាក់ពាក្យបណ្តឹងលោក គឹម សុខ មួយករណីទៀត ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចោទប្រកាន់រដ្ឋាភិបាល បង្កើតជាប្រព័ន្ធមួយដើម្បីសម្លាប់មនុស្ស, ពាក្យបណ្តឹងនឹងដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃស្អែក»។ លោក គឹម សុខ…

ប្រធានសភាពាណិជ្ជកម្មអាមេរិក៖ សម្តេចតេជោ ហ៊ុន សែន ជាស្ថាបត្យករទទួលខុសត្រូវខ្ពស់ក្នុងការស្តារប្រទេសកម្ពុជាចេញពីសង្រ្គាម

FN ៖ លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអាមេរិក និងជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៃកម្ពុជា បានថ្លែងចាត់ទុកសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនអន្តរកាលនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា និងជាស្ថាបត្យករទទួលខុសត្រូវខ្ពស់ក្នុងការស្តារប្រទេសកម្ពុជាចេញពីភ្នក់ភ្លើងសង្រ្គាម ឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ និងវិបុលភាពកើនឡើងជាហូរហែរ។ លោក Bretton G. Sciaroni បានថ្លែងដូច្នេះក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០១៧ នៅសណ្ឋាគារអ៉ីនធើខុន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ នៅចំពោះមុខអ្នកវិនិយោគ និងធុរជនអន្តរជាតិជាច្រើននាក់ លោក Bretton G. Sciaroni បានរំលឹកថា លោកបានស្គាល់សម្តេចតេជោ ហ៊ុន សែន អស់រយៈពេល ២៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីរូបលោកបានមកប្រទេសកម្ពុជាជាលើកដំបូងនាអំឡុងឆ្នាំ១៩៩៣។ ក្នុងពិធីនាព្រឹកមិញនេះ លោក Bretton G. Sciaroni បានស្នើឲ្យអ្នកវិនិយោគ និងធុរជនអន្តរជាតិចំណាយពេលខ្លី ដើម្បីស្តាប់លោករៀបរាប់ពីគំរូវីរភាព និងសមិទ្ធផល ដែលសម្រេចបានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក Bretton G. Sciaroni ថ្លែងថា…