ទីស្តីការគណៈរដ្ឋមន្រ្តី ប្រកាសហាមឃាត់ និងទប់ស្កាត់ ការប្រមូលទិញទឹកដោះម្តាយនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក

FN ៖ តាមសំណើក្រសួងសុខាភិបាល, នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តីបានសម្រេចចេញលិខិតប្រកាសហាមឃាត់ និងទប់ស្កាត់ ការប្រមូលទិញទឹកដោះម្តាយនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មហៅថា Ambrosia Labs Co., Ltd នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងលិខិតថា ការនាំចេញទឹកដោះម្តាយ ពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកដោយក្រុមហ៊ុន គុណមាតា រាជរដ្ឋាភិបាលបានសម្រេច៖ ទី១៖ ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា, ទី២៖ បើទោះជាកម្ពុជាក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ។

កម្ពុជា ស្នើចិនបើកទីផ្សារសម្រាប់ការនាំចេញអង្ករបន្ថែមទៀត និងបើកទីផ្សារសម្រាប់ការនាំចេញស្វាយ និងសណ្តែកសៀង របស់កម្ពុជាផងដែរ

FN ៖ កម្ពុជាស្នើប្រទេសចិនបើកទីផ្សារ សម្រាប់ការនាំចេញអង្ករ ពីកម្ពុជាបន្ថែមទៀត ក្នុងខណៈដែលការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន កាន់តែមានការកើនឡើងជាលំដាប់។ ជាមួយគ្នានេះដែរ កម្ពុជាក៏បានស្នើសុំប្រទេសចិនបើកទីផ្សារ សម្រាប់ការនាំចេញស្វាយ និងសណ្តែកសៀងរបស់កម្ពុជាផងដែរ។ សំណើរទាំងពីរខាងលើនេះ ត្រូវបានលើកឡើង នៅក្នុងប្រជុំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋា ភិបាលកម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤ ដែលបានប្រព្រឹត្តទៅព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប ដើម្បីជួយស្វែងរកទីផ្សារកសិកផលរបស់កម្ពុជា ជាពិសេសដើម្បីលើកកម្ពស់ជីវភាព ជូនបងប្អូនប្រជាកសិករខែ្មរយើង។ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការខាងភាគីកម្ពុជា និង លោក លីវ ជីវមីនអនុរដ្ឋមន្ត្រី នៃក្រសួងការបរទេសចិន និងជាអគ្គលេខាធិការខាងភាគីចិន ដោយមានការចូលរួម ពីតំណាងរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធសំខាន់ៗ នៃប្រទេសទាំងពីរ សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំផ្លូវការ នៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាល លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅក្នុងពេលខាងមុខ និងសម្រាប់ត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន…

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី១០ ជូនគ្រួសារទីទ័លក្រខ្លាំង ក្នុងស្រុកសូទ្រនិគម

FN ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ផ្ទះមនុស្សធម៌ទី១០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខា និងសហការី ប្រគល់ជូនប្អូនប្រុស រ៉ៃ រឿន អាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ អេង សុខាក់ អាយុ២៤ឆ្នាំ មានកូន៣នាក់ ជាគ្រួសារទីទ័លក្រខ្លាំង រស់នៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ ផ្ទះមនុស្សធម៌នេះ មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១.៨ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ក្រោមការជួយឧបត្ថម្ភពី៖ លោក ធា សធានី និងលោកស្រី អឿន ពិសី និង កញ្ញា ម៉ៅ សំវុទ្ធារី ក្រុមមេធាវី HML។ លោកស្រី គួយ ណាលីន ក្នុងនាមលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ពិសេសបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី…