រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចលើកលែងពន្ធលើប្រាក់ចំណូល២ឆ្នាំ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីដោយស្ម័គ្រចិត្ត

FN ៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចលើកទឹកចិត្តផ្នែកពន្ធ ជូនទៅដល់​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត គឺត្រូវបានលើកលែងពន្ធ លើប្រាក់ចំណូលរយៈពេល២​ឆ្នាំ​។ ការលើកទឹកចិត្តផ្នែកពន្ធនេះ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុង ឆ្នាំ២០១៧​និង២០១៨៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ឋ បង្កើនការទប់ស្កាត់ និងបង្រ្កាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្រ្តីគ្រប់រូបភាព

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង និងស្ថាប័នរពាក់ព័ន្ឋទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ និងបង្រ្កាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្រ្តីគ្រប់រូបភាព និងសូមចូលរួមគាំទ្រ លើកកំពស់សិទ្ធិសេរីភាព និងការចូលរួមរបស់ស្រ្តីឲ្យបានកាន់តែច្រើនឡើង។ ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៧ ដើម្បីពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមនានា នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ សម្តេចតេជោ បានកោតសរសើរដល់ការខិតខំប្រឹងប្រែង របស់ក្រសួងកិច្ចការនារី និងក្រសួងមន្ទីរ ស្ថាប័ននានា និងអាជ្ញាធរពាក់ព័ន្ឋទាំងអស់ដែលបានចូលរួមគាំទ្រជំរុញ និងលើកតម្កើងស្រ្តី ឲ្យចូលរួមកាន់តែច្រើនឡើង នៅក្នុងកិច្ចការសង្គម។ ជាមួយគ្នានេះ យោងទៅលើការវិវឌ្ឍនៃវិស័យអប់រំ សម្តេចតេជោ សង្ឃឹមថាចំនួនស្រ្តីជាគ្រូបង្រៀននឹងកើនឡើងជាមិនខាន។ កត្តាសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនម៉ាក្រូសេដ្ឋកិច្ច (៧.៧%) នៅកម្ពុជា គឺបានផ្តល់អោយស្រី្តខ្មែរកាន់ តែមានឱកាសចូលរួមក្នុងកិច្ចការសង្គម និងនយោបាយច្រើនឡើងៗ។…

សម្តេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវឈឺចាប់ ក្នុងគ្រាព្រាត់ប្រាស់ប្រពន្ធកូននាសម័យសង្គ្រាម ខណៈសល់៤ថ្ងៃទៀត ជាខួបលើកទី៣៨ ថ្ងៃសម្តេចជួបជុំប្រពន្ធ និងកូនវិញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាថ្មីម្តងទៀត បានសរសេររៀបរាប់នូវទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា ព្រាត់ប្រាស់ប្រពន្ធកូន ដោយសារតែសង្គ្រាម នៅក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលសស់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ជាខួបលើកទី៣៨ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០១៧) នៃថ្ងៃដែលសម្តេចតេជោ បានជួបជុំភរិយា និងកូនប្រុសវិញ។ ក្រៅតែពីការរៀបរាប់ក្តីឈឺចាប់ ទឹកភ្នែកហូររាប់លានដំណក់ ក្នុងសម័យសង្គ្រាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ ប្រកាសអះអាងការពារសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ៖ «ទោះតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន​ និងមិនត្រូវអត់ឱនអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព​ និងបង្កឱ្យមានចលាចល»។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃ​ ២៤​ កុម្ភៈ ឆ្នាំ​២០១៧​ ខាងមុខនេះ ជាខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា​…