រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចលើកលែងពន្ធលើប្រាក់ចំណូល២ឆ្នាំ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីដោយស្ម័គ្រចិត្ត

FN ៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចលើកទឹកចិត្តផ្នែកពន្ធ ជូនទៅដល់​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត គឺត្រូវបានលើកលែងពន្ធ លើប្រាក់ចំណូលរយៈពេល២​ឆ្នាំ​។ ការលើកទឹកចិត្តផ្នែកពន្ធនេះ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុង ឆ្នាំ២០១៧​និង២០១៨៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរ ក្រសួងស្ថាប័នពាក់ព័ន្ឋ បង្កើនការទប់ស្កាត់ និងបង្រ្កាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្រ្តីគ្រប់រូបភាព

FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង និងស្ថាប័នរពាក់ព័ន្ឋទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ និងបង្រ្កាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្រ្តីគ្រប់រូបភាព និងសូមចូលរួមគាំទ្រ លើកកំពស់សិទ្ធិសេរីភាព និងការចូលរួមរបស់ស្រ្តីឲ្យបានកាន់តែច្រើនឡើង។ ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៧ ដើម្បីពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមនានា នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ សម្តេចតេជោ បានកោតសរសើរដល់ការខិតខំប្រឹងប្រែង របស់ក្រសួងកិច្ចការនារី និងក្រសួងមន្ទីរ ស្ថាប័ននានា និងអាជ្ញាធរពាក់ព័ន្ឋទាំងអស់ដែលបានចូលរួមគាំទ្រជំរុញ និងលើកតម្កើងស្រ្តី ឲ្យចូលរួមកាន់តែច្រើនឡើង នៅក្នុងកិច្ចការសង្គម។ ជាមួយគ្នានេះ យោងទៅលើការវិវឌ្ឍនៃវិស័យអប់រំ សម្តេចតេជោ សង្ឃឹមថាចំនួនស្រ្តីជាគ្រូបង្រៀននឹងកើនឡើងជាមិនខាន។ កត្តាសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនម៉ាក្រូសេដ្ឋកិច្ច (៧.៧%) នៅកម្ពុជា គឺបានផ្តល់អោយស្រី្តខ្មែរកាន់ តែមានឱកាសចូលរួមក្នុងកិច្ចការសង្គម និងនយោបាយច្រើនឡើងៗ។…