ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់នាយទាហានកំពុងសម្រាកព្យាបាលជំងឺ

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារអញ្ជើញនាំយក អង្ករ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាចំនួន ៧០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់ លោកអនុសេនីយ៍ទោ លឹម ស៊ុនហាង ជំនួយការផ្នែកហិរញ្ញវត្ថុ វរសេនាតូចលេខ១ ដែលមានជំងឺថ្លើមធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់ខ្លួន ស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោក មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងមានប្រសាសន៍សាកសួរអំពីសុខភាព អការក្នុងខ្លួនបន្ទាប់ពីទទួលបានការព្យាបាលមួយរយៈមក និងបានណែនាំ លោក លឹម ស៊ុនហាង ឲ្យប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា និងត្រឡប់ទៅជួបគ្រូពេទ្យតាមពេលវេលាដែលបានណាត់ឲ្យបានទៀងទាត់ ។ លោក មេបញ្ជាការ បានជូនពរ លោកអនុសេនីយ៍ទោ…

លោក ហ៊ុន ម៉ាណែត៖ “យុវជនជាកម្លាំងស្នូល ធានានិរន្តភាពការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា …’

FN៖ កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដំណើរការដោយរលូនមានរបៀបរៀបរយ និងទទួលបានជោគជ័យតាមរបៀបវារៈដែលបានកំណត់។ កិច្ចប្រជុំនេះក៏អញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាសមាជិក សមាជិកា យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប សរុបចំនួន១៨៧រូប។ លោក ហ៊ុន ម៉ាណែត បានកត់សម្គាល់ និងវាយតម្លៃអំពីសភាពការណ៍នយោបាយអន្តរជាតិ សភាពការណ៍នយោបាយក្នុងតំបន់ និងសភាពការណ៍នយោបាយជាតិ ព្រមទាំងបានវាយតម្លៃអំពីទិសដៅជាគន្លឹះ និងអាទិភាពសម្រាប់កម្ពុជា ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបន្តដោះស្រាយឲ្យបាននូវបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា និងការបន្តអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនាឆ្នាំ២០២៣ សំដៅធានាប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោតនៅគ្រប់ដំណាក់កាល។ ទន្ទឹមនោះ លោកប្រធានក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ ចាំបាច់ត្រូវសហការអនុវត្តបន្តឲ្យបានជាប់ជាប្រចាំ រួមមាន៖ *ទី១៖ ពង្រឹង និងពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឲ្យបានកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ន និងអនាគត *ទី២៖ ពង្រឹងការងារនយោបាយ…

អង្ករ ៥ តោន មី ៣០០ កេស និងគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសកម្មភាពវិស័យមនុស្សធម៌

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានចាត់តាំងសហការី នាំយកអង្ករចំនួន ៥តោន មីជាតិចំនួន ៣០០ កេស ត្រីខកំប៉ុងចំនួន ១០ កេស ទឹកត្រីចំនួន១០០យួរ និងទឹកស៊ីអ៊ីវចំនួន១០០យួរ មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគក្នុងវិស័យមនុស្សធម៌នៅពេលនេះ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយខាងលើនេះ ទៅឧបត្ថម្ភជូនឲ្យដល់ដៃ ដល់មាត់ បងប្អូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំ៕ (ហ្វេសប៊ុកផេច…