រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយសម្រេចលុបចោល ទោសព្រហ្មទណ្ឌ មកជាការពិន័យប្រាក់

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មី ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលអនុក្រឹត្យថ្មីនេះ មានការកែសម្រួលនៅមាត្រាមួយចំនួនដែល ពីមុនអ្នកបើកបរល្មើស អាចនឹងជាប់ទោសព្រហ្មទណ្ឌ ដោយត្រូវជាប់ ពន្ធធនាគារជាដើម ប៉ុន្តែអនុក្រឹត្យថ្មីនេះ ត្រូវបានលុបចោលទោសទណ្ឌទាំងនោះ មកជាពិន័យជាប្រាក់ ទៅតាមប្រភេទយានវិញ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិត-សិស្សសរុប ៩៨៤នាក់ នៅវិទ្យាស្ថានជាតិអប់រំ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិត បានចំនួន ១៩លើកមកហើយ ហើយមិនដែលខកខានម្តងណាឡើយ ព្រោះត្រូវមានការផ្តាំផ្ញើមុននឹងពួកគេចេញទៅបំពេញការងារបណ្តុះបណ្តាល។ * សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស និងការដាំដុះដំណាំមានការខុសគ្នាឆ្ងាយណាស់។ ពោលការដាំដុះ ដំណាំដូចជាការកៅស៊ូចំណាយពេលយ៉ាងច្រើនបំផុត ៤-៥ឆ្នាំប៉ុណ្ណោះ តែការបណ្តុះបណ្តាលធនធានមនុស្សមានការលំបាក ហើយចំណាយពេល រហូតដល់ ១៦ឆ្នាំទម្រាំបញ្ចប់ថ្នាក់បរិញ្ញា ហើយត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត សម្រាប់ការបណ្តុះបណ្តាលគរុកោសល្យ។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការបោះទុនសម្រាប់ការសាងសង់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដូចជាអគារសិក្សា និងអគារផ្សេងៗទៀតនោះ មិនអាចបញ្ចប់បានទេ ព្រោះតម្រូវការនៅតែមានជាមួយកំណើនសិស្ស ខណៈអគារសិក្សាមួយចំនួនទៀត…

រដ្ឋសភា ចេញសេចក្តីប្រកាសផ្លូវការ អំពីលទ្ធផល ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅថ្ងៃទី២១ ខែមីនានេះ

FN ៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា រៀបចំធ្វើ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះ បានពិភាក្សា និងអនុម័តទៅលើរបៀបវារៈ ចំនួន៣សំខាន់ៗរួមមាន៖ ១៖ អង្គប្រជុំ បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ជូនគណៈកម្មការសាធារណការ និងដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សហកម្ម រ៉ៃ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ពិនិត្យ សិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ ២៖ អង្គប្រជុំអនុម័តបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជសភាលើកទី៨ នីតិកាលទី៥ នូវសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ។ ៣៖ អង្គប្រជុំអនុម័តយល់ព្រមលើរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា…