កម្ពុជា-ជប៉ុន នឹងបង្កើតព្រឹត្តិការណ៍ជំរុញធរុកិច្ចថែមទៀត សម្រាប់វិស័យឯកជន

FN ៖ នៅក្នុងជំនួបពិភាក្សាជាមួយ លោក ហ៊ីរ៉ូយូគិ អ៊ីឆិកេ (Hiroyuki ISHIGE) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នាថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានព្រមព្រៀងបង្កើតឲ្យមានព្រឹត្តិការណ៍ជំរុញធរុកិច្ចកាន់តែច្រើន ដើម្បីផ្តល់ឱកាសដល់ធុរជនកម្ពុជា និងជប៉ុន អាចធ្វើការផ្លាស់ប្តូរព័ត៌មានអាជីវកម្ម និងបទពិសោធន៍គ្នាទៅវិញទៅមក។ លោក ប៉ាន សូរស័ក្តិ និងលោក ហ៊ីរ៉ូយូគិ អ៊ីឆិកេ បានធ្វើការពិភាក្សាលើបញ្ហានានា ពាក់ព័ន្ធនឹងការពង្រីកអាជីវកម្មក្រុមហ៊ុនជប៉ុន និងការបង្កើនចំនួនវិនិយោគិនជប៉ុននៅកម្ពុជា ក៏ដូចជាការទាក់ទាញធរុកិច្ច និងការបណ្តាក់ទុនពីប្រទេសជប៉ុន ព្រមទាំងប្រទេសនៅក្នុងតំបន់ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។ លោករដ្ឋមន្រ្តី បានសំដែងការស្វាគមន៍ចំពោះ លោក ហ៊ីរ៉ូយូគិ អ៊ីឆិកេ ប្រធានអង្គការ JETRO ដែលគ្រោងនឹងរៀបចំដំណើរបេសកកម្មវិស័យឧស្សាហកម្ម ម្ហួបអាហារមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។ សូមបញ្ជាក់ថា លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ កំពុងដឹកនាំប្រតិភូកម្ពុជានៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីដំណើរទស្សកិច្ចផ្សព្វផ្សាយរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី០៦ ដល់ថ្ងៃសៅរ៍ ទី០៩…

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបពិភាក្សាជាមួយសហភាពអាជ្ញាសាលាអន្តរជាតិ ផ្តោតលើកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលគ្រូបង្គោល ក្រមសីលធម៌អាជ្ញាសាលា

FN ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីជួបពិភាក្សាជាមួយលោកស្រី Francoise Andreux និង លោក Marc Schmitz ដែលជាប្រធាន និងអនុប្រធាននៃសហភាព អាជ្ញាសាលាអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងកិច្ចជំនួបនេះ ក្រសួងយុតិ្តធម៌ និងសហភាពអាជ្ញាសាលាអន្តរជាតិ បានពិភាក្សាលើកិច្ចសហប្រតិបតិ្តការមួយចំនួនដូចជា៖ ការបណ្តុះបណ្តាលគ្រូបង្គោល ក្រមសីលធម៌ ស្តីពីអាជ្ញាសាលា សេចក្តីព្រាងច្បាប់អាជ្ញាសាលា ការសិក្សាប្រៀបធៀប អំពីឧត្តមានុវត្តន៍អន្តរជាតិ នៃការអនុវត្តសេចក្តីសម្រេចតុលាការ សមាជិកភាពកម្ពុជា នៅក្នុងសហភាពអាជ្ញាសាលាអន្តរជាតិ និងការអភិវឌ្ឍវិជ្ជាជីវៈអាជ្ញាសាលានៅកម្ពុជា៕

​ក្រសួងសុខាភិបាល៖ ឆ្នាំ២០១៦កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជា ប្រមាណ១សែននាក់ ទទួលការព្យាបាលជំងឺផ្លូវចិត្ត

FN ៖ ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បញ្ជាក់ថា ឆ្នាំ២០១៦ ប្រជាពលរដ្ឋកម្ពុជា បានទទួលការព្យាបាលជំងឺផ្លូវចិត្ត ចំនួន១០៧,៤៩៧នាក់ ដែលក្នុងនោះមានជំងឺថប់បារម្ភ២១%, ជំងឺធ្លាក់ទឹកចិត្ត១៣%, វិបតិ្ត នៃការដេក១២%, វិកលចរិតរ៉ាំរ៉ៃ១១%, ជំងឺបាយប៉ូឡា៦%, ជំងឺមេនៀ៥% និងជំងឺផ្លូវចិត្តផ្សេងៗជាច្រើនទៀត៣១%។ នេះតាមការលើកឡើង របស់លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានថ្លែងក្នុងទិវាសុខភាពពិភពលោក០៧មេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ជំងឺធ្លាក់ទឹកចិត្ត» នាទីសី្តការក្រសួងសុខាភិបាលនៅថ្ងៃទី០៧មេសានេះ ។ លោកវេជ្ជបណ្ឌិត បន្តថា ចំនួនខាងលើនេះ អាចមានអត្រាទាបនៅឡើយ បើប្រៀបធៀបនឹងរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញថា ជាមធ្យមប្រេវ៉ាឡង់ ចំនុចនៃជំងឺផ្លូវចិត្ត (ពីកម្រិតស្រាលទៅកម្រិតធ្ងន់) មានប្រមាណ១០% ក្នុងចំណោមមនុស្សពេញវ័យ នៃប្រជាពលរដ្ឋទូទៅ ។ ដោយផ្អែកលើប្រេវាឡង់នេះ នៅប្រទេសកម្ពុជា អាចមានអ្នកជំងឺផ្លូវចិត្ត ក្នុងចំណោមមនុស្សពេញវ័យ ប្រមាណ១លាននាក់ នេះបង្ហាញឲ្យឃើញថានៅមានអ្នកជំងឺផ្លូវចិត្តជាច្រើនទៀត ដែលមិនទាន់មកទទួលការព្យាបាល ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ថ្មីៗនេះ ក្នុងឆ្នាំ២០១៦…