នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្លាំងអាវុធហត្ថចុះបង្ក្រាប ទីតាំងស្តុកឈើប្រណិតមួយកន្លែង នៅស្រុកស្នួល, រកឃើញឈើ៨៦ដុំ

FN ៖ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈគណៈកម្មាធិការ បង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ កម្លាំងអាវុធហត្ថខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគិរី ​បានចុះទៅបង្ក្រាប និងរឹបអូស ឈើប្រណិតជាច្រើន ដែលក្រុមឈ្មួញគរទុកចោល ស្ថិតនៅស្រុកស្នូល ខេត្តក្រចេះ។ មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត​ ប៊ុនថា បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះថា «នៅថ្ងៃម្សិលមិញ កម្លាំងយើងសហការជាមួយកម្លាំងអាវុធហត្ថ ខេត្តមណ្ឌលគីរីបាន ចុះបង្ក្រាប និងរឹបអូសគំនរឈើដែលលាក់ទុកនៅក្នុង (ចំការកៅស៊ូ) ចំណុចខាងលើ ហើយមន្រ្តីរដ្ឋបាលព្រែឈើ ស្រុកស្នូល បានធ្វើការវាស់វែងរួចឃើញថា ឈើសុក្រំចំនូន៨៦ដុំស្មើនឹង48,507ម៉ែត្រគូប, ម៉ូតូ១គ្រឿងម៉ាក Air Bladeគ្មានស្លាកលេខ, សៀវភៅកត់ត្រាឈើចំនួន២ក្បាល និងទូរសព័្ទដែមួយគ្រឿង»។ បើតាមលោកឧត្តមសេនីយ៍ ម្ចាស់ឈើបានរត់គេចខ្លួនបាត់ ដោយឡែក វត្ថុតាងបានយកមករក្សាទុកនៅក្នុងក្រុមហ៊ុន DTC Group។ បច្ចុប្បន្នកម្លាំងអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវរកម្ចាស់ឈើ និងអ្នកពាក់ព័ទ្ធដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី៕

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យការប្រើសេវាចុះបញ្ជីយានយន្តតាមអនឡាញ នៅក្រុមហ៊ុនលក់យានយន្ត, ទាំងក្រុមហ៊ុន និងប្រជាពលរដ្ឋ បង្ហាញការពេញចិត្ត ចំពោះសេវានេះ

FN ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅចុងសប្តាហ៍នេះ បានចុះទៅពិនិត្យការដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ (Online) នៅក្រុមហ៊ុនហុងដា និងក្រុមហ៊ុនស៊ុយស៊ូគី ព្រមទាំងបានពិភាក្សាដាក់ចេញនូវវិធានការមួយចំនួនទៀត ដើម្បីឲ្យដំណើរការចុះបញ្ជីយានយន្តនៅតាមក្រុមហ៊ុនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកក្នុងការផ្តល់សេវាចាំបាច់ សេវាតម្រូវការ សេវាសាធារណៈឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងស្មារតីនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុនហុងដា និងក្រុមហ៊ុនស៊ុយស៊ូគីតភ្ជាប់ប្រព័ន្ធអនឡាញជាមួយក្រសួង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីយានយន្តកុំឱ្យមានការកកស្ទះ។ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម (Online) ចំនួន៣ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។ ក្រសួង ក៏បានសហការជាមួយកន្លែងលក់យានយន្ត ដាក់ឲ្យប្រើប្រាស់សេវាចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តកម្មនេះផងដែរ ពោលកន្លែងលក់យានយន្តអាចចុះបញ្ជីយានយន្ត និងចេញស្លាកលេខយានយន្តជូនអតិថិជនរបស់ខ្លួនបានផងដែរ។ ក្នុងដំណើរចុះពិនិត្យការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីយានយន្តនៅក្រុមហ៊ុនហុងដា និងស៊ុយស៊ូគីនោះ ទាំងខាងក្រុមហ៊ុន និងប្រជាពលរដ្ឋសុទ្ធតែបានបង្ហាញភាពរីករាយចំពោះការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការចុះបញ្ជីយានយន្តនេះ។ ប្រជាពលរដ្ឋ…

មូលនិធិមនុស្សធម៌សម្តេច ស ខេង ត្រូវបានក្រុមការងារ នាំទៅចែកជូនស្រ្តីទើបសម្រាលកូន និងគ្រួសាមរណៈ នៅឃុំភ្នំសំពៅ ស្រុកបាណន់

FN ៖ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង និងប្រតិភូអមដំណើរ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧នេះ បានញ្ជើញសំណេះសំណាលជាមួយស្ត្រី ទើបសម្រាលកូន១០០នាក់ នៅក្នុងបរិវេណវត្តភ្នំសំពៅ និងបន្តចែកមូលនិធិមនុស្សធម៌ ស ខេង ជូនស្រ្តីទើបសម្រាលកូន និងគ្រួសារមរណៈចំនួន៣១នាក់ ប្រចាំខែមីនា (ម្នាក់ៗទទួលបាន២០ម៉ឺនរៀល) នៅតាមបណ្តាភូមិក្នុងឃុំភ្នំសំពៅ រួចប្រជុំសំណេះសំណាល ពង្រឹងបេក្ខភាពក្រុមប្រឹក្សាឃុំ សកម្មជនបក្សឃុំភ្នំសំពៅ។ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំសំពៅ បានថ្លែងថា មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ នឹងមកដល់ពេលឆាប់ៗខាងមុខនេះ លោកបានដឹកនាំក្រុមការងារ ចុះសំណេះសំណាល ជាមួយស្រ្តីសម្រាលកូន មកពីបណ្តាភូមិក្នុងឃុំភ្នំសំពៅមានចំនួន១០០នាក់ ដើម្បីចង់ដឹងពីសុខទុក្ខបងប្អូន និងសូមឲ្យបានរីករាយសុខសប្បាយជាមួយ ក្រុមគ្រួសារក្នុងឱកាសបុណ្យថ្មីខាងមុខនេះ ព្រមទាំងបានចែកថវិកាម្នាក់ៗចំនួន២ម៉ឺនរៀលផងដែរ។ បន្ទាប់មក លោកប្រធានបានបន្តនាំក្រុមការងារ ចែកមូលនិធិមនុស្សធម៌ ស ខេង ចែកដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន២៧នាក់ និងគ្រួសារអ្នកមរណៈចំនួន៤នាក់ ក្នុងឃុំប្រចាំខែមីនានេះសរុប៣១នាក់ផងដែរ។ ប្រធានក្រុមការងារ បានបញ្ជាក់ថា «ស្រ្តីដែលទើបបានសម្រាលកូនទាំងអស់ ក្រោយបានទទួលមូលនិធិហើយនោះ ក៏មានលិខិតអបអរសាទរ ភ្ជាប់មកជាមួយ១សន្លឹកម្នាក់ ដែលមានចុះហត្ថលេខារបស់សម្តេចផ្ទាល់ និងកូនទាំងអស់នេះ…