ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានមរតកតេជោ និងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃខួបកំណើតគម្រប់ជន្មាយុ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់។ ចំណែកនៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិសារអាហារ ជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន * សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសដល់ជនរួមជាតិ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានពន្យារការធ្វើជាម្ចាស់ផ្ទះនៃការ ប្រកួតកីឡាស៊ីហ្គេមរហូតដល់ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្យានេះ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ត្រូវបានបំភ្លេចបំផ្លាញដោយសារភ្លើងសង្រ្គាម ហើយមួយវិញទៀតនោះ គឺក្នុងដំណាក់កាលនេះកម្ពុជា ត្រូវការពេលវេលាក្នុងការអភិវឌ្ឍ ប្រទេសជាតិ។ * ទោះបីយ៉ាងណាសម្តេចតេជោ ហ៊ុន សែន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មហាវិថីសម្ដេចតេជោ ឬហៅផ្លូវ៦០ម៉ែត្រ នៅខណ្ឌមានជ័យ ជាមហាវិថីធំជាងគេក្នុងរាជធានីភ្នំពេញ

FN​​ ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលមានទំហំធំ។ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ៣០ម៉ែត្រ និងមានចិញ្ចើម ផ្លូវ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ។ មហាវិថីនេះឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ចាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ៧៦លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានសាងសង់ផ្លូវមួយខ្សែនេះឡើង ដែលជាការចូលរួម ចំណែកយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន…

​សម្ដេចតេជោ ហ៊ុន សែន៖ សូមបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះខ្យល់កន្ដ្រាក់ និងរន្ទះ ដែលអាចកើតមាននៅតំបន់មួយចំនួន !

FN ៖ ពីទីលាយវាយកូនគោល ជាមួយនឹងអាកាសធាតុរកកល់ចង់ភ្លៀង សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជាថា «សូមបងប្អូនប្រុងប្រយ័ត្នចំពោះខ្យល់កន្ដ្រាក់ និងរន្ទះ ដែលអាចកើតមាននៅតំបន់មួយចំនួន ដូចដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ»។ ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​នៅថ្ងៃនេះសម្ដេចបានចេញទៅវាយកូនគោល ដើម្បីហាត់ប្រាណនាថ្ងៃឈប់សំរាក​ ខណៈដែលធាតុអាកាសក្តៅហើយហប់ និងមានភ្លៀងធ្លាក់ពីយប់​។ សូមបញ្ជាក់ថា ​ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា នៅថ្ងៃទី១-២ ខែមេសា ឆ្នាំ២០១៧នេះ កម្ពុជានឹងបាតុភូតធម្មជាតិចំនួន០៣ទៀត រួមមាន៖ កំណួចខ្យល់មកពីសមុទ្រចិនខាងត្បូង ជ្រលងសម្ពោធខ្ពស់ខ្សោយ និងការបំភាយកំដៅចេញពីសំបកផែនដី។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា នៅពេលដែលបាតុភូតធម្មជាតិចំនួន០៣ បានជួប​ប្រសព្វគ្នា នឹងធ្វើឲ្យបណ្តាខេត្តមួយចំនួន នៅទូទាំងប្រទេសរងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់៕