ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ (ទីតាំងទី២)

FN​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំង។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា៤០គីឡូម៉ែត្រ។ នៅក្នុងឱកាសចែកអំណោយនៅស្រុកម៉ាឡៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ៥០នាទី៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រដល់ការដឹកនាំរបស់សម្តេច * សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ ប្រជាជននឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា * សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ម្តងទៀតថា ទីណាដែលប្រជាជនបានសុខ មិនសូវឃើញមុខសម្តេចទេ ប៉ុន្តែនៅពេលណាដែលប្រជាជនមានទុក្ខ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ (ទីតាំងទី១)

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សម្រាប់ការសួរសុខទុក្ខ និងចែកអំណោយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក៏ធ្វើឡើងនៅពីរទីតាំង។ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា៤០គីឡូម៉ែត្រ។ នៅក្នុងឱកាសចែកអំណោយ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលរយៈពេលប្រមាណ១ម៉ោង៖ * ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលចូលរួម និងទទួលស្វាគមន៍នៅថ្ងៃនេះ * សម្តេចតជោ ហ៊ុន សែន សម្តែងភាពរីករាកដែលបានជួបប្រជាពលរដ្ឋជាថ្មីម្តងទៀត * សម្តេចតេជោ ហ៊ុន សែន នាំយកព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ * សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ និងមរណទុក្ខ…

សេចក្តីដកស្រង់សង្កថា សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់នៅ នៅទីតាំងទី ២ ស្រុកម៉ាឡៃ, បន្ទាយមានជ័យ

“ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ថ្ងៃនេះ យើងបានជួបជុំគ្នា។ បើទោះបីថា ​បងប្អូនបានជួបប្រទះនូវគ្រោះទឹកជំនន់ ហើយបង្កើតឱ្យមានស្ថាន​ភាពមិនសប្បាយចិត្ត ក៏ប៉ុន្តែការជួបជុំរបស់យើងថ្ងៃនេះ ក៏អាចនឹងបង្កើតនូវបរិយាកាសមួយសម្រាប់ការឈានទៅមុខបន្តទៀត។ ខ្ញុំសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទន្ទឹងរង់ចាំខ្ញុំនៅទីនេះ ជា​មួយនឹងវត្តមានរបស់ខ្ញុំៗ ក៏សូមអភ័យទោសអំពីការយឺតយ៉ាវ ដោយសារតែអម្បាញ់មិញខ្ញុំត្រូវជាប់កម្មវិធីនៅស្រុកអូរជ្រៅ។ ប៉ុន្តែ ដោយសារតែស្រុកអូរជ្រៅ បានធ្វើពិធីតាំងពីម៉ោង ៦:៤០ អញ្ចឹងយើងមកទីនេះបានលឿនជាងការគ្រោងទុក។ យ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោសនូវការយឺតដំណើរ ដោយសារយើងជាប់ឯណោះផង ហើយត្រូវមកឯណេះផង ការមកចែកអំណាយសង្គ្រោះនិងសួរសុខទុក្ខបងប្អូននៅខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល ៣ ថ្ងៃ … អាចចាត់ទុកថា យឺតជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ តែការមកយឺត ប្រសើរជាងមិនបានមក។ ខ្ញុំសូមយកឱកាសនេះ ចូលរួមដំបូងសុំពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ ពីអង្គព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត។ ក្នុងពេលនេះដែរ ខ្ញុំក៏សូមសម្ដែងនូវមរណទុក្ខចំពោះអ្នកដែលបានបាត់បង់សមាជិកគ្រួសារ ដែលថ្ងៃនេះ ដូចជាមានមួយគ្រួសារមកទីនេះដែរ មានកូនអាយុ ២ ឆ្នាំ (បានបាត់បង់ជីវិត)។ ពិតជាកម្សត់សម្រាប់បញ្ហាដែលយើងបានជួបប្រទះ។ បើទោះបីស្លាប់ដោយវិធីណាក៏ដោយ យើងមានការសោកស្ដាយខ្លាំងណាស់។ ជំងឺ Covid-19 មិនទាន់មាននរណាម្នាក់ស្លាប់ទេ ក៏ប៉ុន្តែសម្រាប់ទឹកជំនន់នៅក្នុងប្រទេសរបស់យើងនេះ មានមនុស្សរហូតទៅដល់​ ៣៩ នាក់…