ពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងកម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព

FN ៖ នៅក្នុងកិច្ចជួបសំណេះសំណាល និងពិភាក្សា​ការងារ​​រវាង នាយករដ្ឋមន្ត្រី​កម្ពុជា-វៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ ក៏មានពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងរបស់ កម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក។ ពិធីសារចំនួន៤នោះរួមមាន៖ ១៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ចុះហត្ថលេខាជាមួយ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម ២៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងការងាររបស់វៀតណាម ៣៖ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម ៤៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ។

​ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលផ្តល់កិត្តិយស​ ជូនម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ 

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះ​សំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា។ ការជួបសំណេះសំណាលគឺជាការ ផ្តល់កិត្តិយស និងកម្លាំងចិត្តដល់កីឡាការិនីខ្មែរ ដែលបានប្រឹងប្រែងប្រកួតដណ្តើម មេដាយមាសកម្រិតពិភពលោក។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានរាជរដ្ឋាភិបាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទេវតាឆ្នាំមិនធ្វើឲ្យកម្ពុជាខកបំណងនោះទេ តែបើពឹងផ្អែក និងផ្តេកផ្តួលតែលើទេវតា​ ក៏ប្រហែលកម្ពុជា មិនអាចទទួលបានមេដាយមាសពិភពលោកនោះឡើយ។ សម្តេចតេជោ បានថ្លែងថា កីឡាការិនី អ៊ុក ស្រីមុំ បាននាំយកមកនូវមោទនភាពជាតិមួយ តាមរយៈការដណ្តើម មេដាយមាសកម្រិតពិភពលោកនេះ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែអំណរគុណដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំពោះការប្រឹងប្រែងរហូតនាំមកនូវមោទនភាព និងកិត្តិយសជូនជាតិ តែក៏រំពឹងប្រឹងប្រែងបន្តទៀត ដើម្បីនាំមកនូវជ័យជម្នះថ្មីៗបន្ថែមទៀត។ *…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែក​សញ្ញាបត្រ​ដល់និស្សិត​សកលវិទ្យាល័យ​អាស៊ីអឺរ៉ុប ជិត២ពាន់នាក់ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះអញ្ជើញ​ជាអធិបតីប្រគល់​សញ្ញាបត្រ ​ដល់និស្សិតសកល​វិទ្យាល័យ​អាស៊ីអឺរ៉ុប (AEU) សរុប១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ជំនាន់ទី១៧, ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៥, ថ្នាក់អនុបណ្ឌិតជំនាន់ទី៩ ថ្នាក់បណ្ឌិតជំនាន់ទី១ និងទី២។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះជាថ្ងៃដំបូងនៅក្នុងឆ្នាំថ្មីឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលសម្តេចបានអញ្ជើញមកចែកសញ្ញាបត្រដល់និស្សិត។ សម្តេចតេជោ ហ៊ុន សែន បានហៅការចែកសញ្ញាបត្រថ្ងៃនេះ មិនមែនជាការចៃដន្យនោះឡើយ តែជាវឌ្ឍនភាពដ៏ធំមួយសម្រាប់ការអប់រំ ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការបណ្តុះបណ្តាល។ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីមានជនបរទេសជាច្រើន ដូចជាអាមេរិក កូរ៉េ ចិន ឡាវ និងវៀតណាម…