ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស

FN ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររងរបស់សាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងថា​ នេះជាលើកទី១៤ហើយ ដែលសម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស​ ពោលតាំងពី សាកលវិទ្យាល័យនេះនៅជាអង្គការបណ្តុះបណ្តាលធនធានមនុស្សមកម្ល៉េះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាប្រឡាយទឹកជាដើមវាជារឿងលំបាកមួយ តែអ្វីដែលលំបាកទៅទៀតនោះ គឺរក្សាឲ្យបាននូវនិរន្តរភាព។ ក្នុងន័យនេះសម្តេចបានគូសបញ្ជាក់ថា មានគ្រឹះស្ថានអប់រំខ្លះ​បានដំណើរការបណ្តុះបណ្តាលទៅហើយតែបែរជាដួលទៅវិញ ដោយឡែក សាកលវិទ្យាល័យធនធានមនុស្សបានរីកធំធាត់ជាបន្តបន្ទាប់។ * សម្តេចតេជោ ហ៊ុន សែន រំពឹងថា សាកលវិទ្យាល័យធនធានមនុស្សនឹងបន្តបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ និងថ្នាក់បរិញ្ញាបត្ររង ដើម្បីផ្តល់ការអប់រំដល់សិស្សដែល ធ្លាក់បាក់ឌុប។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង សម្រាប់ការអប់រំនេះ។ * សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា…

សម្តេចតេជោ ហ៊ុន​ សែន ផ្ញើសារលិខិតអបអរសាទរ​ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់» នាថ្ងៃទី២៥ ខែមេសានេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតផ្លូវការមួយអបអរសាទរ «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់» នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ នៅក្នុងលិខិតផ្លូវការនោះ បានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារាជរដ្ឋាភិបាល សម្តេចតេជោ សូមសំដែងការ អបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោកដែលបានប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «បញ្ចប់ជំងឺគ្រុនចាញ់ អភិវឌ្ឍសងគមន៍» ក្នុងគោលបំណងជំរុញ និងបំផុស ការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម សំដៅរួមចំណែកដល់ការ ថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងគ្រប់សកម្មភាពទាំងអស់ ដែលបានកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈ និងយល់ដឹងកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទដើម្បីផ្លាស់ប្តូរ ផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋក្នុងការប្រតិបត្តិ នៃការរស់នៅមានអនាម័យល្អ និងការចេះការពារការចម្លងជំងឺគ្រុនចាញ់ផងដែរ៕

ពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងកម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ នៅវិមានសន្តិភាព

FN ៖ នៅក្នុងកិច្ចជួបសំណេះសំណាល និងពិភាក្សា​ការងារ​​រវាង នាយករដ្ឋមន្ត្រី​កម្ពុជា-វៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ ក៏មានពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងរបស់ កម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក។ ពិធីសារចំនួន៤នោះរួមមាន៖ ១៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ចុះហត្ថលេខាជាមួយ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម ២៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងការងាររបស់វៀតណាម ៣៖ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម ៤៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ។