សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានចាំបាច់ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ លើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីពង្រឹងនិរន្តរភាពសេដ្ឋកិច្ច

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អាស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ របស់ខ្លួនទៅលើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីពង្រឹងនិរន្តរភាពសេដ្ឋកិច្ច។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវបានធ្វើឡើង ខណៈសម្តេចតេជោ បានអញ្ជើញបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា របៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖ ១៖ ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញតាមរយៈការជំរុញ លើកកម្ពស់ កិច្ចសន្ទានាជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។ ២៖ ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចីរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការកាត់បន្ថយ គម្លាតអភិវឌ្ឍន៍។ ៣៖ ការបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» ក្នុងការតភ្ជាប់ជារូបវ័ន្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងមនុស្សសំដៅលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ភាពរីកចំរើន បរិយាប័ន្ន និងភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។ ៤៖…

ខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងបើក «វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន» នៅរសៀលថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញបើក វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន។ ពិធីបើកនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។ ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។ សម្តេចតេជោ បានថ្លែងស្វាគមន៍រាល់វត្តមានរបស់របស់ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ និងវៀតណាម ព្រមទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុននានា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិតណាស់ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេល នឹងការប្រារព្ធខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលនឹងផ្ដល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់​ ទាំងអ្នកនៅក្នុងប្រទេសអ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរបទ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទព័ត៌មាន ស្តីពីការធ្វើជាម្ចាស់ផ្ទះ​ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១១៖០០នាទី ដល់១១៖៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានធ្វើសន្និសីទជាមួយបណ្តាញ ព័ត៌មាននានាស្តីពីការធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីតំបន់អាស៊ាន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនមានលទ្ធភាពកាត់បន្ថយប្រាក់ចំណូលពីប្រទេសអាស៊ាន មួយទៅប្រទេសអាស៊ានបានទេ ប្រាក់ចំណូលរបស់កម្ពុជា មិនអាចដើរទាន់ប្រទេសសិង្ហបុរី និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នោះទេ​ សូម្បីតែនៅអាមេរិក បារាំង និងអឺរ៉ុប ក៏មិនមានអ្នកណាមានទ្រព្យសម្បត្តិដូចគ្នានោះទេ ប៉ុន្តែសំខាន់គឺការកាត់គន្លាតខាងខួរក្បាល នេះជាវិធីដែលធ្វើទៅរួច។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនកម្ពុជានាពេលនេះមានលទ្ធភាព និងសមត្ថភាពខ្លាំងណាស់ ហើយបានស្រែកឃ្លានខ្លាំងណាស់ចំពោះការ ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមានយុវជនជាង៣០០០នាក់ បានចូលរួមកាលពីម្សិលមិញ។ យុវជនកម្ពុជាអាចនឹងចូលរួមច្រើនជាងនេះ បើទីធ្លាធំជាងនេះ។ * ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតអាស៊ីសេរី និងកាសែត Cambodia Daily, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…