ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រារព្ធខួប ៤៦ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ

FN ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះគឺជារយៈពេល ៤៦ឆ្នាំ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួម គ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការ គាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជ សាសន៍ ដ៏ឃោរ ឃៅ របស់ខ្មែរ ប៉ុល ពត និងបក្ខពួក។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹក ដល់ថ្ងៃនៃដំណើរ ចេញតស៊ូកាលពី៤៦ឆ្នាំមុន។ ពិធីនៅឆ្នាំនេះរៀបចំឡើងនៅក្រសួងការ ពារជាតិ មិនមានរៀបចំនៅទីតាំងនៃការផ្តើមដំណើរតស៊ូតំបន់ X16 ក្នុងឃុំ ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំដូចឆ្នាំកន្លងទៅនោះឡើយ។ សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជារយៈពេលគម្រប់៤៦ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០២៣

(១) តភ្ជាប់នយោបាយឈ្នះឈ្នះជាមួយប្រវត្ដិនៃការចាប់ផ្ដើម(ដំណើរការតស៊ូរំដោះជាតិ) ថ្ងៃនេះ ជាខួបលើកទី៤៦ នៃថ្ងៃចាកចេញរបស់ខ្ញុំ ជាថ្ងៃយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេស។ ខ្ញុំសូមអរគុណ គណៈកម្មាការសិក្សានិងកសាងវិមានឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលបាន​សិក្សាដំណើរតភ្ជាប់ប្រវត្ដិនៃនយោបាយឈ្នះឈ្នះជាមួយនឹងប្រវត្ដិនៃការចាប់ផ្ដើម(ការតស៊ូរំដោះជាតិ)របស់ខ្ញុំ។ ខ្ញុំសូមអរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំការងារនេះដ៏ល្អិតល្អន់ ព្រមជាមួយសហការីឯទៀតមាន ឯកឧត្តម ​សៅ​ សុខា បានកសាងតំបន់ X16 ឲ្យក្លាយជាតំបន់ប្រវត្ដិសាស្ដ្រមួយ បន្ថែមទៅដោយការស្រាវជ្រាវរបស់ឯកឧត្តម ណឹម សុវត្ថិ ដែលបានចងក្រងនូវបណ្ដាឯកសារទាំងឡាយ។ (២) X16 តំបន់ឆ្លងកាត់ព្រំដែនទៅវៀតណាម កាលពីឆ្នាំទៅយើងបានធ្វើខួប​អនុស្សាវរីយ៍លើកទី ៤៥ នៅឯ X16 ដែលមានការចូលរួមពីសំណាកនាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋសង្គម​និយម​វៀតណាម។ X16 ជាតំបន់ដែលខ្ញុំបានឆ្លងកាត់ព្រំដែន(ពីខាងកម្ពុជាទៅខាងវៀតណាម)ទាំងលំបាក។ ឆ្នាំនេះ យើងក៏បានធ្វើខួបសំណេះ​សំណាលខួបលើកទី ៤៥ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។​ ប៉ុន្ដែ ដោយសារយើងជាប់(ធ្វើជាម្ចាស់ផ្ទះ)ស៊ីហ្គេម យើងមិនអាចបំបែកកំលាំងទៅរៀបចំនៅ X16 ដែលជាតំបន់ប្រវត្ដិសាស្ដ្រយោធាបាន។ ដូច្នេះបានជាមានការសំណេះ​សំណាលនៅឯទីក្រុងភ្នំពេញនេះតែប៉ុណ្ណោះ។ (៣) ស្នើសិក្សា​ជាមួយអ្នកច្បាប់ ស្តីពីការបង្កើតច្បាប់ប្រវត្ដិសាស្ដ្រយោធា មុននឹងចាប់ផ្ដើមបន្ដ ខ្ញុំសូមឆ្លើយសំណូមពររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលមានទាំងអស់ ៥ សំណូមពរ។ ជាគោលការណ៍ខ្ញុំយល់ស្រប…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១

FN ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី កម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែល ជា រោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១៖ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីទៀត ជាប្រយោជន៍សម្រាប់អ្នករាជធានីភ្នំពេញ។ ដោយការសម្ពោធរោងចក្រទឹកស្អាតនៅបាក់ខែង ចំពោះខួបចម្រើនព្រះជន្មរបស់ព្រះវររាជមាតាជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនេះ ក៏ជាសមិទ្ធផលដែលផ្សារភ្ជាប់នឹងព្រះរាជសកម្មភាពរបស់ហ្លួងម៉ែផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺចំពេលនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ តែមកដល់ពេលនេះ បញ្ហារបស់មីយ៉ាន់ម៉ា មិនទាន់បញ្ចប់នៅឡើយទេ។ ផ្តើមចេញពីបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពខុសគ្នា…