សម្តេចតេជោ ហ៊ុន សែន បន្ត​ប្រកាសថា នឹងជិះ​លើរថយន្ត​ធុនធំ​អត់ដំបូល ចេញហែក្បួន​ឃោសនា​រកសម្លេងឆ្នោត​នៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តប្រកាសតាមរយៈ Facebook ផ្លូវការរបស់សម្តេចថា នឹងជិះលើរថយន្តធុនធំអត់ដំបូល ចេញហែក្បួនឃោសនារកសម្លេងឆ្នោតនៅភូមិសាស្រ្ត រាជធានីភ្នំពេញ នាថ្ងៃបិទបញ្ចប់នៃការឃោសនា ពោលគឺថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ចំណែកសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ សម្តេចក៏បានប្រកាសដែរថា នឹងទៅកាន់ខេត្តនានា ទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានសរសេរប្រកាសនៅលើ Facebook យ៉ាងដូច្នេះថា «ចំណាំសញ្ញា គណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» យើងបោះឆ្នោតអោយគណបក្សប្រជាជនទាំងអស់គ្នា​! សុំអរគុណក្មួយ Vitou sor ដែលចង់ឃើញពូធ្វើយុទ្ធនាការរកសម្លេងឆ្នោតនៅខេត្តសៀមរាប។ ដោយ សារពេលវេលាមានកំណត់ ឆ្នាំនេះពូចូលរួមហែរក្បួនបិទយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃ២ ខែមិថុនា ឆ្នាំ ២០១៧។ ពូនឹងធ្វើដំណើរលើរថយន្តធុនធំ អត់ដំបូលដូចសមាជិកបក្សផ្សេងទៀតដែរ»។ ជាមួយនោះផងដែរ តាមរយៈ Facebook, សម្តេចតេជោ ហ៊ុន សែន បានណែនាអំពីរូបសញ្ញាគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតកុំឲ្យភាន់ច្រឡំ។…

លិខិតមិត្តអ្នកអាន៖ «សម្តេចតេជោ ហ៊ុន សែន នឹងចេញដឹកនាំមហាក្បួនសន្តិភាព ជ្រោងទង់ជ័យជំនះ ដើម្បីកម្ពុជា»

FN ៖ ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជា «ស្ថាបនិកសន្តិភាព» នៃប្រទេសកម្ពុជា ប្រកាសថា នឹងចេញដឹកនាំក្បួន មហាកម្លាំងការពារសន្តិភាព នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាការប្រកាសដ៏ឱឡាឬកថា «គណបក្សប្រជាជនកម្ពុជា» ដែលប្រជាជនទាំងអស់គ្នាស្គាល់ថាជា «បក្សទេវតា» គឺជាបក្សឈ្នះឆ្នោត ហើយនឹងបន្តឈ្នះឆ្នោតតទៅទៀត។ នេះក៏ជាសញ្ញាណបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងនៅបន្តរួមសុខ រួមសប្បាយរីករាយ ជាមួយប្រជាជនកម្ពុជាបន្តទៀត។ ការចេញដឹកនាំក្បួនមហាកម្លាំងអ្នកស្រឡាញ់សន្តិភាព មហាកម្លាំងអ្នកការពារសន្តិភាព នាពេលខាងមុខនេះ ក៏នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដើម្បីបញ្ជាក់ថា៖ «សន្តិភាព គឺជាជីវិត!» សន្តិភាពមានតម្លៃលើសអ្វីៗទាំងអស់!។ មេបក្សទេវតា ចេញដឹកនាំមហាក្បួននាពេលនេះ ក៏ជាការរំលឹកដល់ស្មារតីយើងទាំងអស់ជាប្រជាជនកម្ពុជាឲ្យប្រាកដក្នុងចិត្តថា៖ អ្វីដែលមានតម្លៃធំជាង នយោបាយ គឺ«សន្តិភាព»។ សន្តិភាព គឺបង្កើតប្រជាធិបតេយ្យ សិទ្ធ សេរីភាពពេញលេញនៅកម្ពុជាសព្វថ្ងៃ។ គ្មានសន្តិភាព គឺកើតមានសង្គ្រាម និងសោកនាដកម្មដ៏ខ្លោចផ្សារបំផុត!។ ពិតណាស់ មនុស្សម្នាក់មានជីវិត១។ ក៏ប៉ុន្តែយើងមិនអាចធ្វេសប្រហែសបណ្តោយឲ្យជាតិយើងស្លាប់ក្រោមនយោបាយប្រជាភិថុតបម្រើ មនោគមន៍វិជ្ជបរទេសបានជាដាច់ខាត។ មាតុភូមិកម្ពុជា ត្រូវតែឈររឹងមាំយូរអង្វែងក្រោម «ម្លប់សន្តិភាព»។ យើងបានប្រែក្លាយប្រទេសជាតិយើងពី «សង្គ្រាម…

សម្តេចតេជោ ហ៊ុន សែន ប្រាប់បារាំងថា នឹងរៀបចំព្រំដែនឲ្យចប់សព្វគ្រប់ពេលសម្តេចធ្វើជានាយករដ្ឋមន្ត្រី កុំឲ្យបញ្ហាបន្តដល់កូនខ្មែរជំនាន់ក្រោយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ឯកអគ្គរដ្ឋចប់អាណត្តិរបស់បារាំងថា សម្តេចនឹងប្រឹងប្រែងរៀបចំព្រំដែនកម្ពុជា ជាមួយបណ្តាប្រទេសជិតខាងឲ្យបានចប់សព្វគ្រប់ ក្នុងពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី ដើម្បីកុំឲ្យបញ្ហាព្រំដែននេះបន្តភាពចម្រូងចម្រាស់ ដល់កូនខ្មែរជំនាន់ក្រោយបន្តទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពេលសម្តេចជួបសំណេះសំណាល ការងារជាមួយលោក ស្យង់ ក្លូដ ពាំប៊ឺស (Jean claude Bimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន​ ក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតបារាំង គឺបានពិភាក្សាជាច្រើនពីការពង្រីកចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ភាគីទាំងពីរ ក៏បានពិភាក្សាការងារពង្រឹង កិច្ចសហប្រតិបត្តិការ, ការពង្រឹង និងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពង្រឹងភាពជាដៃគូ។ បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម ក៏ត្រូវបានលើកយកមកជជែកផងដែរនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតបារាំង។ នេះបើតាមការបញ្ជាក់ថា របស់ស្រ៊ី…