ជប៉ុនប្តេជ្ញា​គាំទ្រអាស៊ាន និង​ដើរតួនាទីយ៉ាង​សំខាន់នៅក្នុង​តំបន់ លើកការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព

FN ៖ រដ្ឋាភិបាលជប៉ុនបានរៀប​ចំកិច្ចពិភាក្សា​មួយ ​ស្តីពី​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រកបដោយគុណភាព ក្រោមប្រធានបទ «ការ​កសាងអនាគត​របស់អាស៊ី»​ សំដៅបង្ហាញ ភាគីពាក់ព័ន្ធរបស់អាស៊ានថា ​ជប៉ុនប្តេជ្ញា​គាំទ្រអាស៊ាន និង​ដើរតួនាទីយ៉ាង​សំខាន់នៅក្នុង​តំបន់។ នៅក្នុងកិច្ចពិភាក្សានោះ មានការចូលរួមពីលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា ព្រមទាំងវាគ្មិន​ជាអគ្គនាយក នាយកប្រតិបត្តិនៃក្រុមហ៊ុនឯកជន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងប្រធានគម្រោងមកពីស្ថាប័នផ្សេងៗជាច្រើននាក់ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ១០ ដល់១២ ខែឧសភា​ ឆ្នាំ២០១៧។ កិច្ចពិភាក្សាដែលជាផ្នែកមួយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន​ឆ្នាំ២០១៧នេះ ក្នុងគោលបំណងបង្ហាញ​ភាគីពាក់ព័ន្ធអាស៊ាន​ថា ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់របស់ជប៉ុន មានសារៈសំខាន់ និងចាំបាច់ចំពោះកំណើនសេដ្ឋកិច្ច និងណែនាំនូវអ្វី​ដែលជប៉ុន អាចជួយបាន។ របៀបវារៈនៃវេទិកានេះ​ផ្តោតទៅលើ «អ្វីជាចំណុចសំខាន់ នៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពរបស់​​អាស៊ាន? និងតើអាស៊ានមាន​យុទ្ធសាស្ត្រដូចម្តេច ក្នុងការបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនង និងកំណើន​សេដ្ឋ​កិច្ចប្រកបដោយ និរន្តរភាព»។ លោក…

យុវជនកម្ពុជា ចាប់ផ្តើមពង្រីកខ្លួននៅលើឆាកអន្តរជាតិ

FN ៖ យុវជនកម្ពុជាច្រើនឡើងៗ បានចាប់ផ្តើមពង្រីកខ្លួន នៅលើឆាកអន្តរជាតិទាំងនៅក្នុងស្ថាប័នធំៗ ក្នុងតំបន់និងនៅពិភពលោក។វត្តមានបែបនេះ មិនចាំបាច់តែនិស្សិត ឬយុវជនស្ថិតក្នុងស្ថាប័នរដ្ឋ ឬត្រូវមានខ្សែ ឬមានបក្សពួកអ្វីនោះឡើយ ពោលគឺដោយគ្រាន់តែយុវជនទាំងនោះ ត្រូវខិតខំប្រឹងប្រែង ព្យាយាម តស៊ូ និងការតាំងចិត្តខ្ពស់។ អគ្គលេខាធិការអាស៊ាន ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី អង្គការយូណេស្កូនៅទីក្រុងប៉ារីសប្រទេសបារាំង និងស្ថាប័នអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយកសហរដ្ឋអាមេរិក ក៏ដូចជា៖ ស្ថាប័នរូបិយវត្ថុធំៗ IMF World Bank ឬ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ល។ បានស្ថិតនៅក្នុងក្តីស្រមៃរបស់និស្សិតកម្ពុជា ដែលត្រូវឈោងចាប់យក និងបញ្ជ្រៀតខ្លួនចូលដើម្បីអនាគតរបស់ពួកគាត់ ដែលត្រូវតែប្រជែងការងារជាមួយ នឹងយុវជនឬនិស្សិតមកពីបណ្តាប្រទេសអាស៊ានដ៏ទៃទៀត។ ដោយមើលឃើញពីឱកាសដ៏ធំធេងបែបនេះ និងជាប្រយោជន៍ដើម្បីចូលរួមដល់ការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា សាកលវិទ្យាល័យ អាមរិកាំងភ្នំពេញ(AUPP) ដែលជាសាកលវិទ្យាល័យនាំមុខគេលើ គុណភាពអប់រំទូទៅនៅកម្ពុជា បានស្វះស្វែងជួយដល់យុវជន ឬនិស្សិតដែលមានសមត្ថភាព ដើម្បីចាប់យក ឱកាសធ្វើកម្មសិក្សា ឬទៅធ្វើការនៅស្ថាប័នធំៗដូចរៀបរាប់ខាងលើ។ មិនដល់ពីរឆ្នាំផង AUPP បានបញ្ជូននិស្សិតរបស់ខ្លួនជិត១០រូប ទៅកាន់ស្ថាប័នកំពូលដល់ទៅបីគឺ៖ អគ្គលេខាធិការអាស៊ាននៅឥណ្ឌូណេស៊ី អង្គការយូណេស្កូ នៅទីក្រុងប៉ារីស និងអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូយក ទាំងរយៈពេលខ្លី…

រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ កម្ពុជានៅតែមានលទ្ធភាព ក្នុងការទទួលបានឥណទាន កម្រិតសម្បទានខ្ពស់ ពីដៃគូអភិវឌ្ឍនានានៅឡើយ

FN ៖ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា កម្ពុជានៅតែមានលទ្ធភាពក្នុងការទទួលបានឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ ពីដៃគូអភិវឌ្ឍន៍នានានៅឡើយ។ ការបញ្ជាក់របស់លោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច ធ្វើឡើងក្នុងឱកាស ដែលលោកជួបពិភាក្សា ការងារជាមួយលោក លី គុនជីន ប្រធានធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នាពេលថ្មីៗនេះ។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច បានដកស្រង់សដីរបស់លោក អូន ព័ន្ធមុនីរ័ត្ន ថា «កម្ពុជានៅមានលទ្ធភាព ក្នុងាការទទួលបានឥណនទាន ដែលមានកម្រិតសម្បទានខ្ពស់ ពីដៃគូអភិវឌ្ឍនានានៅឡើយ ដូច្នេះកម្ពុជានៅមិនទាន់មាន គោលនយោបាយខ្ចីពីធនាគារ AIIB ដែលមានលក្ខខណ្ឌឥណទាន សម្បទានកម្រិតទាបទេ»។ ជាមួយគ្នានេះ លោក លី គុនជីន ប្រធាន AIIB បានទទួលស្គាល់ថា ជាមួយអត្ថប្រយោជន៍ដែលកម្ពុជា កំពុងក្រេបជញ្ចក់ពីឥណទានសម្បទានកម្រិតខ្ពស់ ព្រមជាមួយយុទ្ធសាស្ត្រគ្រប់គ្រង បំណុលសាធារណៈដ៏រឹងមាំ និងច្បាស់លាស់នេះ កម្ពុជាប្រាកដជាមិនទាន់មានភាពចាំបាច់ក្នុងការខ្ចីឥណទានពី AIIB ទេ។ លោកបញ្ជាក់ថា «AIIB ពិតជាមានសុឆន្ទះខ្ពស់…