គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋ ពិនិត្យមើលឈ្មោះក្នុងការបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង និងឈ្មោះអ្នកត្រូវលុបចេញពីបញ្ជី នៅទីតាំងណាមួយក្នុងឃុំ-សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេក្ដីអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញទៅពិនិត្យមើលឈ្មោះ ដែល គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញ ពីបញ្ជីបោះឆ្នោត នៅតាមទីតាំងណាមួយក្នុងឃុំ-សង្កាត់ របស់អស់លោកអ្នកដែល និងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្កភាពព័ត៌មាន Fresh Newsទទួលបាននៅរសៀល ថ្ងៃទី១០ ខែវិច្ឆិកានេះ។ ក្នុងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីនេះដែល គ.ជ.ប មានគោលបំណងដើម្បី ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើការពិនិត្យមើលឈ្មោះរបស់ខ្លូននៅតាមឃុំ-សង្កាត់ ដូចជា៖ * ពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោតដំបូង ឬការលុបឈ្មោះមិនត្រឹមត្រូវ ឬពិនិត្យរកឈ្មោះ ជនណា ដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានឈ្មោះនៅក្នុង បញ្ជីបោះឆ្នោតដំបូង * ធ្វើការប្ដឹងតវ៉ាចំពោះការកត់ត្រាទិន្នន័យមិនត្រូវ ឬការបាត់ឈ្មោះ ឬករលុបឈ្មោះមិនត្រឹមត្រូវ * ធ្វើការប្ដឹងជំទាស់ចំពោះជនណាដែលមានឈ្មោះច្រើនជាងមួយកន្លែង (ឈ្មោះស្ទួន) ឬជនដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែមានឈ្នោះនៅក្នុងបញ្ជីបោះឆ្នោតដំបូង។ របាយការណ៍ដដែលបានបន្តថា ក្នុងការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់ត្រូវធ្វើនៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានរយៈពេល ១០ថ្ងៃយ៉ាងយូរ…

គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជាង៥២ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី, សរុបពលរដ្ឋចុះឈ្មោះបោះឆ្នោតបណ្ដោះអាសន្ន ជាង៨.៣៧លាននាក់

FN ៖ រយៈពេល៦៩ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជាង ៥២ម៉ឺននាក់ហើយ សរុបចំនួនពលរដ្ឋឈ្មោះបោះឆ្នោតបណ្ដោះអាសន្នមានចំនួន ៨,៣៧០,៥៨៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល៦៩ថ្ងៃ នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត មានប្រជាពលរដ្ឋខ្មែរចំនួន ៥២៥,៤៥៩នាក់ហើយ ស្មើនឹង ៣២.៣១ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត។ សេចក្ដីប្រកាសបានបន្តថា រយៈពេល៦៩ថ្ងៃដូចគ្នា ប្រជាពលរដ្ឋដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានចំនួន ១៩,៩០៧នាក់ និងអ្នកត្រូវកែតម្រូវឈ្មោះមានចំនួន ៥,៤៩៣នក់។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់។ ទោះយ៉ាងណា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីនេះ នៅមានអត្រាតិចតូចនៅឡើយ (ជាង៣២ភាគរយ) បើធៀបនឹងចំនួនប្រជាពលរដ្ឋដែលត្រូវឈ្មោះបោះឆ្នោតថ្មី ១.៦លាននាក់។ សូមជម្រាបថា ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានចំនួន៧០ថ្ងៃ ចាប់ពីថ្ងៃទី០១…

គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជិត៤២ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត៤២ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន៥,៩៥៧នាក់ និងអ្នកខុសកែតម្រូវមានចំនួន៤,១២៩នាក់។ គ.ជ.ប បានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤១៦,៧៩៥នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕