លោក ហូ សិទ្ធី ប្រកាសគាំទ្រខ្លឹមសារលិខិតមិត្តអ្នកអាន «ទូតអាមេរិក កំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល»

FN ៖ បន្ទាប់ពីអង្គភាពព័ត៌មាន Fresh News បានចេញផ្សាយលិខិតមិត្តអ្នកអានដែលមានចំណងជើងថា «ទូតអាមេរិក កំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល» ភា្លមៗនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានចេញមកសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ហើយអះអាងថា អាមេរិកទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជា បណ្ដាលឲ្យពលរដ្ឋស្លូតត្រង់របស់កម្ពុជា ជាច្រើននាក់ស្លាប់ និងរងគ្រោះយ៉ាងវេទនាជាទីបំផុត។ លោក ហូ សិទ្ធី បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំពិតជាគាំទ្រលើខ្លឹមសារទាំងស្រុង នៅក្នុងលិខិតមិត្តអ្នកអានដែល Fresh News បានចុះសរសេរដោយឈ្មោះ ពោល ពានរិន្ទ អ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជា ដែលបាននិយាយថា ទូតអាមេរិក កំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល»។ លោក ហូ សិទ្ធី បានបន្តបញ្ជាក់ទៀតថា «អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា គឺស្លាប់ពលរដ្ឋកម្ពុជា មិនមែនគ្រាប់បែករបស់អាមេរិកទម្លាក់មក ចេញជាស្ករគ្រាប់ ឲ្យក្មេងៗនោះឡើយ»។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង លិខិតមិត្តអ្នកអាន «ទូតអាមេរិកកំពុងតែកុហកប្រជាជនកម្ពុជា និងពិភពលោកទាំងមូល»ពិតជាគួរឱ្យសោកស្តាយជាទីបំផុតដែល វិល្លៀម ហេដ ទូតអាមេរិកប្រចាំកម្ពុជា តំណាងឱ្យសំឡេងមហាអំណាចពិភពលោក ល្បីល្បាញខាងការអនុវត្តសិទ្ធិមនុស្ស…

គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជិត៤២ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត៤២ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន៥,៩៥៧នាក់ និងអ្នកខុសកែតម្រូវមានចំនួន៤,១២៩នាក់។ គ.ជ.ប បានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៤១៦,៧៩៥នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕