សម្តេចតេជោ ហ៊ុន សែន ចេញវីដេអូបញ្ជាក់ពីសុខភាពល្អរបស់សម្តេច និងកំពុងជិះក្នុងរថយន្តទស្សនាទីក្រុងភ្នំពេញ បញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចឈឺធ្ងន់ត្រូវបញ្ជូនទៅបារាំង និងហុងកុង

FN ៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញវីដេអូជិត២នាទី ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពល្អ របស់សម្តេច ដោយជិះនៅក្នុងរថយន្តនៅតាមដងផ្លូវព្រះមុនីវង្ស មុខសណ្ឋាគារភ្នំពេញ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមថា សម្តេចមានជំងឺធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសម្រាកព្យាបាល នៅប្រទេសបារាំង និងបញ្ជូនពីសិង្ហបុរី ទៅហុងកុង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវនេះ ខ្ញុំកំពុងស្ថិតនៅខាងមុខសណ្ឋាគារភ្នំពេញ ខ្ញុំកំពុងតែជិះសង្កេតមើលទីក្រុងភ្នំពេញនេះតែម្តង ដូច្នេះពាក្យចចាមអារ៉ាមដ៏អាក្រក់នេះ គួរតែត្រូវបានបំបាត់ចោល តាមរយៈឃ្លីបវីដេអូដែលកំពុងតែផ្សាយ។ នៅលើផ្លូវនេះ ខ្ញុំកំពុងតែធ្វើដំណើរធម្មតា ហើយក៏ស្ទះចរាចរណ៍ដូចគេដូចឯងដូច្នោះដែរ។ ដូច្នេះសូមបងប្អូន ពិនិត្យមើល តើអ្នកដែលបំផុសនេះ មានចេតនាអ្វីពិតប្រាកដ?»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បើនាយករដ្ឋមន្រ្តីបាត់បង់តំណែងជាស្ថាពរ នោះប្រាកដណាស់ថា ប្រទេសកម្ពុជានេះ នឹងច្របូកច្របល់ ប៉ុន្តែទោះជាយ៉ាងណា​ សម្តេចបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជឿទុកចិត្តលើការទទួលខុសត្រូវរបស់សម្តេច។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយដោយសក​ម្មជនរបស់គណបក្សសង្រ្គោះជាតិ ឈ្មោះ Chham Chhany ថា…

សម្តេចតេជោ ហ៊ុន សែន៖ ពួកអ្នកនិយាយអាក្រក់បំផ្លើសការពិត អំពីប្រទេសខ្លួនឯង គឺជាអ្នកច្រណែន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះថា អ្នកដែលតែងតែនិយាយអាក្រក់ ហើយបំផ្លើសការពិតអំពីប្រទេសកម្ពុជា គឺជាអ្នកច្រណែននឹងសមត្ថភាព និងស្នាដៃកសាងប្រទេស របស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាជារឿងធម្មតាទេ ចំពោះបុគ្គលមួយចំនួន ដែលគ្មានសមត្ថភាពធ្វើបានដូច សម្តេចតេជោ ហ៊ុន សែន គឺពួកគេតែងតែច្រណែននឹងស្នាដៃដឹកនាំកសាងប្រទេសរបស់សម្តេច។ ពួកគេគ្មានអ្វីក្រៅអំពីការរិះរកវិធីនិយាយអាក្រក់ពី សម្តេចប្រមុខដឹកនាំ និងនិយាយអាក្រក់បំផ្លើសការពិតអំពីប្រទេសជាតិខ្លួនឯង ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសកាន់តែអស់ជំនឿទុកចិត្ត»។ សម្តេចតេជោបានបន្តទៀតថា ជោគជ័យដ៏ធំធេងអំពីការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ បានបង្ហាញកាន់តែច្បាស់ថា សន្ទុះនៃកំណើនគាំទ្រពីប្រជាពលរដ្ឋគឺមានកាន់តែខ្លាំងឡើងចំពោះ សម្តេច។ សម្តេចបញ្ចាក់ថា «ជ័យជំនះនេះ គឺស្តែងឲ្យឃើញច្បាស់ថា ប្រជាពលរដ្ឋភាគច្រើនលើសលុបបំផុតនៅតែគាំទ្រ និងបោះឆ្នោតឲ្យ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកសាងប្រទេស កម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខ។ នេះគឺជាសញ្ញាបង្ហាញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះ ឆ្នោតនៅឆ្នាំ ២០១៨ ជាបន្តទៀត»។ សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានឲ្យដឹងថា…

សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការ រៀបចំពិធីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

FN ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរការបញ្ជូន តំបន់ប្រាសាទសំបូរព្រៃគុក ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះបើតាមសេចក្ដីសម្រេច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។ សម្ដេចតេជោ ហ៊ុន សែន សម្រេចថា គណៈកម្មការនេះ មានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីជាប្រធាន។ គួរបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើង កាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) នាយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង…