សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលបន្ទុករាល់ការចំណាយ ក្នុងការសិក្សាសម្រាប់កុមារា ទៀង គីមហុង អាយុ៧ឆ្នាំ មានសមត្ថភាពធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី១២បាន

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបចៅប្រុស ហ៊ឺ ទៀង គីមហុង អាយុ៧ឆ្នាំ និងឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅភូមិគ្រឹះសម្តេចតេជោផ្ទាល់តែម្តង។ នៅលើ Facebook Page សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ៧ឆ្នាំ មានសមត្ថភាព ធ្វើគណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាងដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា កុមារា គីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ…

សម្តេចតេជោ ហ៊ុន សែន៖ តាំងពីបោះឆ្នោតឃុំសង្កាត់ មកទល់ពេលនេះ ប្រជាពលរដ្ឋដែលចូលជាសមាជិក CPP មានសន្ទុះកើនឡើងខ្លាំង

FN ៖ នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤មក ចំនួនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជាជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុង និងក្រៅប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីពេលបោះឆ្នោតឃុំសង្កាត់មកទល់ពេលនេះ ចំនួនប្រជាពលរដ្ឋដែលបានចូលជាសមាជិកគណបក្សប្រជាជន ក៏មានសន្ទុះកើនឡើងយ៉ាងខ្លាំងទាំងនៅក្នុងនិងក្រៅប្រទេស។ នេះគឺបង្ហាញឲ្យឃើញកាន់តែច្បាស់ថា គណបក្សប្រជាជននឹងទទួលជ័យជំនះនៅក្នុងការបោឆ្នោតឆ្នាំ ២០១៨ ជាបន្តទៀត»។ សម្តេចតេជោ ហ៊ុន សែន បា​នបន្តពន​្យល់ថា កត្តាដែលធ្វើឲ្យចំនួនសមាជិកគណបក្សប្រជាជនកម្ពុជា កើនឡើងខ្លាំងនេះ ដោយសារតែប្រជាពលរដ្ឋ បានដឹងអំពីតម្លៃនៃសន្តិភាព ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន។ សម្តេចបានលើកឡើងថា «មានសន្តិភាពយូរអង្វែង មានការរីកចម្រើនយូរអង្វែង» ហើយបន្តថ្លែងថា សន្តិភាព បានផ្តល់ឱកាសឲ្យយើងកសាងប្រទេសជាតិ បានលឿនឆ្ពោះទៅមុខ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «សព្វថ្ងៃនេះអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មានជំនឿទុកចិត្តយ៉ាងខ្លាំង លើការដឹកនាំដ៏ត្រឹមត្រូវច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលធានាបាននូវបរិយាកាសវិនិយោគល្អជាមួយនឹងស្ថិរភាពនយោបាយ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

FN ៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦៖០០ល្ងាច នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនពលរដ្ឋខ្មែរថា ការបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិ មិនមែនមោទនភាពរបស់បុគ្គលណាទេ * សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា កំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទបុរាណនានារបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រាសាទកោះកេរ ប្រសាទបន្ទាយឆ្មារ និងភ្នំគូលែន ដែលត្រូវបន្តធ្វើការដើម្បីបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត * សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកចូលរួមក្រោកឈរ គោរពវិញ្ញានក្ខន្ធសម្តេច សុខ…