រដ្ឋមន្រ្តី ថោង ខុន អះអាងថា ទោះបីប្រទេសកាតា មានវិបត្តិការទូតជាមួយពិភពអារ៉ាប់ តែ Qatar Airways នៅបន្តហោះហើរមកកម្ពុជា

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ទោះបីជាប្រទេសកាតា កំពុងមានវិបត្តិការទូតជាមួយប្រទេសក្នុងពិភពអារ៉ាប់ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលជាកម្មសិទ្ធិរបស់ប្រទេសសម្បូរប្រេងមួយនេះ មិនបានកាត់ផ្ដាច់ជើងហោះហើរត្រង់មកកម្ពុជានោះឡើយ ពោលនៅតែបន្តដឹកជញ្ជូនភ្ញៀវទេសចរ ចូលមកទស្សនា «ព្រះរាជាណាចក្រអច្ឆរិយៈ និងផ្ដល់ភាពកក់ក្ដៅ» មួយនេះដដែល។ លោកដ្ឋមន្រ្តីបានបន្តថា ប្រទេសកម្ពុជា និងប្រទេសកាតា មានជើងហោះហើរត្រង់ ដូហា-ហូជីមិញ-ភ្នំពេញ-ភ្នំពេញ-ហូជីមិញ-ដូហា របស់ក្រុមហ៊ុន Qatar Airways តាំងតែពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ មកម្ល៉េះ៕

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​ អំពាវនាវដល់ពលរដ្ឋ ដែលមិនធ្លាប់ជក់ កុំចង់ចេះ ចង់សាក ជក់បារី ខណៈនៅកម្ពុជា មនុស្សជាង១ម៉ឺននាក់ ត្រូវបានស្លាប់ក្នុងមួយឆ្នាំៗ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ជក់ សូមកុំចង់ចេះ ចង់សាក ជក់បារី ឲ្យសោះ ព្រោះថ្នាំជក់ ជាកត្តាហានិភ័យ ដែលបង្កជំងឺមិនឆ្លង មហារីកសួត មាត់ ធ្មេញ ដាច់សរសៃរឈាម ពិការភាព និងការស្លាប់ផងដែរ ពិសេស ផ្សែងបារីនេះ នឹងប៉ះពាល់ ដល់សុខភាពអ្នកជុំវិញខ្លួនផងដែរ។ រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោក គ្មានថ្នាំជក់ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ថ្នាំជក់ ជាឧបសគ្គ នៃការអភិវឌ្ឍ» នៅថ្ងៃទី០៧ ខែមិថុនានេះ នាទីស្ដីការក្រសួងសុខាភិបាល។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា​ «ជារៀងរាល់ឆ្នាំ មនុស្សលើពិភពលោក ជាង៧លាននាក់ បានស្លាប់ដោយសារការប្រើថ្នាំជក់ ដែលតួលេខនេះត្រូវបានព្យាករថា នឹងកើនឡើងដល់ជាង៨លាននាក់ ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ បើមិនមានការធ្វើសកម្មភាពណាមួយអោយបានរឹងមាំទេ ហើយការប្រើប្រាស់ថ្នាំជក់ ជាគ្រោះថ្នាក់សម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរ វប្បធម៌ ឬ…

ពលរដ្ឋអគារប៊ូឌិញ ៣០០គ្រួសារ បានរើសម្ភារៈចេញពីលំនៅដ្ឋានហើយ ក្រោយព្រមព្រៀងលក់ជូនក្រុមហ៊ុន

FN ៖ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ «ស» បានចាប់ផ្តើមរើសម្ភារៈចេញពីលំនៅដ្ឋាន ដែលពួកគេបានរស់នៅ ជាច្រើនឆ្នាំនោះហើយ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ជាមួយការនឹកស្រណោះអាឡោះអាល័យ ដល់អនុស្សាវរីយ៍ជាច្រើន។ ការរើសម្ភារៈនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ បានព្រមព្រៀងលក់អគាររបស់ពួកគេក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន និងបន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យាទិញ លក់រួចរាល់ជាមួយក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បើតាមមន្រ្តីក្រសួងរៀបចំដែនដី បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ បានចាប់ផ្ដើមរុះរើសម្ភារៈ។ នៅពេលរុះរើអស់ហើយ ពលរដ្ឋអាចទៅយកមូលបទានបត្រ (សែក) នៅក្រសួងផ្ទាល់ ហើយអាចទៅបើក នៅធនាគារចំនួន៧ ដែលក្រសួងបានដាក់ប្រាក់នៅទីនោះរួចជាស្រេច។ មន្រ្តីដដែលបានបន្តថា ក្រៅពីទទួលបានសែកប្រាក់ទៅតាមទំហំលំនៅដ្ឋានរបស់ខ្លួន ប្រជាពលរដ្ឋក៏នឹងទទួលបានថវិកា ១០០ដុល្លារអាមេរិកថែមទៀត ដែលផ្ដល់ដោយក្រុមហ៊ុន Arakawa ព្រមជាមួយអំណោយរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា មួយចំនួនទៀត ដូចជា សារ៉ុង ក្រមាជាដើម។ បន្ទាប់ពីរើចេញហើយនោះ នៅថ្ងៃទី១០…