FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ទោះបីជាប្រទេសកាតា កំពុងមានវិបត្តិការទូតជាមួយប្រទេសក្នុងពិភពអារ៉ាប់ក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលជាកម្មសិទ្ធិរបស់ប្រទេសសម្បូរប្រេងមួយនេះ មិនបានកាត់ផ្ដាច់ជើងហោះហើរត្រង់មកកម្ពុជានោះឡើយ ពោលនៅតែបន្តដឹកជញ្ជូនភ្ញៀវទេសចរ ចូលមកទស្សនា «ព្រះរាជាណាចក្រអច្ឆរិយៈ និងផ្ដល់ភាពកក់ក្ដៅ» មួយនេះដដែល។
លោកដ្ឋមន្រ្តីបានបន្តថា ប្រទេសកម្ពុជា និងប្រទេសកាតា មានជើងហោះហើរត្រង់ ដូហា-ហូជីមិញ-ភ្នំពេញ-ភ្នំពេញ-ហូជីមិញ-ដូហា របស់ក្រុមហ៊ុន Qatar Airways តាំងតែពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ មកម្ល៉េះ៕