សូមបងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឃុំ-សង្កាត់ ឬតាម www.voterlist.org.kh ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែធ្នូ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត​រួចហើយ សូមអញ្ជើញទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន នៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុប​ចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើពលរដ្ឋខកខានមិនបាន ទៅពិនិត្យឈ្មោះដោយផ្ទាល់ លើបញ្ជីដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ទេនោះ ពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនឯង នៅលើគេហទំព័រ www.voterlist.org.kh ក៏បាន។ បើតាម គ.ជ.ប ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានអ្នកចុះឈ្មោះសរុបចំនួន៥៣៦,៦៧៤នាក់។ ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមាន ចំនួន២១,៦៧១នាក់ និងប្រជាពលរដ្ឋដែលស្នើសុំធ្វើការកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន៥,៥៧២នាក់។ សរុបជាលទ្ធផលបណ្ដោះអាសន្ន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ សរុមមានចំនួន៨,៣៨០,២៤០​នាក់ ស្មើនឹង៨៤,៨០% បើធៀបទៅនឹងចំនួនប៉ាន់ស្មាន អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន៩,៨៨២,៧៤៦នាក់។ ជាមួយគ្នានេះ គ.ជ.ប ចាត់ទុកថា លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតនេះ មានអត្រាខ្ពស់ល្អបង្គួរបើធៀបទៅនឹងបណ្ដាប្រទេសជាច្រើនលើពិភពលោក ដែលប្រើប្រព័ន្ធ​ចុះឈ្មោះបោះឆ្នោតដូចគ្នា៕

គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និង គ.ជ.ប ចេញសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខ ការពារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

FN ៖ សម្តេចក្រឡាហោម ស ខេង ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងលោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារ សន្តិសុខបោះឆ្នោត ការពារការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោះ ឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០១៨៕

គ.ជ.ប៖ ការលាលែងរបស់ សមាជិក គ.ជ.ប ៣រូប មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោត ខាងមុខនេះទេ

FN ៖ លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ការលាលែងពីតំណែងរបស់សមាជិក គ.ជ.ប ៣រូបនោះ មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា ខាងមុខនេះនោះទេ។ ការអះអាងរបស់អគ្គលេខាធិការរងគ.ជ.បរូបនេះ បានធ្វើឡើងបន្ទាប់ពី អនុប្រធាន និងសមាជិក សរុប៣រូប របស់គ.ជ.ប កូតាមកពីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យលាលែងពីតួនាទី និងមុខដំណែងរបស់ខ្លួន នៅក្នុងស្ថាប័នគ.ជ.ប នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារតែតុលាការរំលាយគណបក្សសង្រ្គោះជាតិ ដែលផ្តល់កូតាដល់ពួកគេ។ សមាជិកគ.ជ.ប ដែលបានដាក់ពាក្យលាលែងពីតំណែងនោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន សមាជិកគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប។ លោក សោម សូរីដា បានបញ្ជាក់ថា ការលាលែងរបស់សមាជិកគ.ជ.បទាំង៣រូបនោះ មិនប៉ះពាល់ដល់ដំណើរការរៀបចំការបោះឆ្នោតខាងមុខនេះឡើយ ដោយសារការសម្រេចធំបំផុតរបស់គ.ជ.ប រួមមាន…