នាយករដ្ឋមន្រ្តីជប៉ុន សន្យាចំពោះមុខសម្តេចតេជោ ជួយអភិវឌ្ឍន៍កម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍តម្លៃជាង ២០០លានដុល្លារបានចុះហត្ថលេខា

FN ៖ ក្នុងជំនួបពិភាក្សាទ្វេភាគីប្រកបដោយភាពស្និទ្ធស្នាល និងផ្អែមល្ហែម នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានថ្លែងសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ជប៉ុន នឹងបន្តជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខណៈគម្រោងអភិវឌ្ឍន៍ចំនួនពីរតម្លៃជាង ២០០លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាក្រោមអធិបភាពនាយករដ្ឋមន្រ្តីទាំងពីរ។ ការសន្យារបស់លោក អាបេ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានរដ្ឋាភិបាល ជប៉ុននារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។ ដំណើរអញ្ជើញដល់វិមានរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ហ៊ុន សែន ត្រូវទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីលោកនាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងកិច្ចប្រជុំកំពូលនោះ លោក អាបេ បានថ្លែងថា សម្តេចតេជោ គឺជាមិត្តចាស់របស់ប្រទេស និងប្រជាជនជប៉ុន ហើយនេះគឺជាលើកទី៨ហើយ ដែលលោក បានជួបប្រជុំកំពូលជាមួយសម្តេចតេជោ ហ៊ុន សែន។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យាថា នឹងបន្តចូលរួមចំណែកជួយកសាង និងអភិវឌ្ឍន៍កម្ពុជា ដូចដែលជប៉ុនធ្លាប់បានជួយនាពេលកន្លងមក ដើម្បីឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ សម្តេចតេជោ ហ៊ុ​ន សែន បានថ្លែងទៅកាន់លោកនាយករដ្ឋមន្រ្តីជប៉ុនថា…

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ ធ្វើខួបកំណើតជូនសម្តេចតេជោ ហ៊ុន សែន

FN ៖ នៅក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចនៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បានធ្វើខួបកំណើតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គម្រប់ខួប ៦៧ឆ្នាំ។ ជាមួយនំខួបកំណើតអមដោយភ្លើងទានចម្រុះពណ៌ទាំងលោកនាយករដ្ឋមន្រ្តីជប៉ុន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានច្រៀងចម្រៀងអបអរខួបកំណើតយ៉ាងកងរំពងក្នុងបន្ទប់ទទួលទានអាហារ។ តាមរយៈការរៀបចំខួបកំណើតនេះ បានបង្ហាញឲ្យឃើញពីចំណងមិត្តភាពដ៏ផ្អែមល្ហែមដូចនំខួបកំណើតរវាងលោកនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ដែលទើបកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានឈានចូលដល់អាយុ ៦៧ឆ្នាំហើយ។ ថ្ងៃកំណើតរបស់សម្តេចតេជោ ហ៊ុន សែន គេសង្កេតឃើញមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាជាច្រើន បានជូនពរសម្តេចឲ្យទទួលបានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកីឡាករល្បីឈ្មោះ ចាន់ វឌ្ឍនាការ ជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុ

FN ៖ បន្ទាប់ពីបញ្ចប់ជំនួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅប្រទេសជប៉ុនហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអនុញ្ញាតឲ្យកីឡាករបាល់ទាត់ដ៏ឆ្នើម និងល្បាញល្បីរបស់កម្ពុជា គឺកីឡាករ ចាន់ វឌ្ឍនាការ ចូលជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុជាមួយសម្តេចនៅទីក្រុងតូក្យូផងដែរ។ ការអនុញ្ញាតឲ្យកីឡាករឆ្នើមរូបនេះចូលជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះកីឡាករកម្ពុជា ដែលកំពុងលេងនៅក្លឹបបាល់ទាត់ដ៏ល្បីមួយក្នុងប្រទេសជប៉ុន។ កីឡាករ ចាន់ វឌ្ឍនាការ បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលទទួលបានឱកាសចូលជួបសម្តែងការគួរសម និងទទួលទានអាហារជាមួយសម្តេចតេជោ ហ៊ុន សែន។ ក៏ឡាករខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះ បានចាត់ទុកកាយវិការរបស់សម្តេចថា ជាកាយវិការដ៏ឧត្តុង្គឧត្តមរបស់មេដឹកនាំកម្ពុជា ចំពោះកីឡាករកម្ពុជា ហើយក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ទៅលើវិស័យកីឡារបស់កម្ពុជា។ សូមរំលឹកថា បច្ចុប្បន្ន ចាន់ វឌ្ឍនាការ កំពុងលេងក្នុងក្របខណ្ឌខ្ចីជើងនៅក្លឹបបាល់ទាត់ដ៏ល្បីមួយរបស់ប្រទេសជប៉ុនឈ្មោះ ហ៊្វូជី អ៉ីដា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅម៉ោង ៦ល្ងាចម៉ោងនៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ។ គ្រាន់តែទៅដល់ប្រទេសជប៉ុនភ្លាម សម្តេចតេជោ…