ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងវេទិកាជាតិលើកទី២​ ស្តីពី​ «ការការពារ​ និងអភិរក្សធនធានធម្មជាតិ»​

FN ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជាតិលើកទី២​ ស្តីពី​ «ការការពារ​ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ និងឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ក្នុងការបំពេញការងារ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជាមួយក្រសួងបរិស្ថាន ដើម្បីរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ * សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំថា តាមរយៈការប្តេជ្ញាចិត្តរបស់មន្រ្តីរាជការ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ការលើកកម្ពស់បរិស្ថាននៅកម្ពុជា។ * សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាបានកំណត់យកវិស័យទេសចរណ៍ ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដូច្នេះការចូលរួមថែរក្សាការពារបរិស្ថាន គឺជាការចូលរួមជំរុញ និងលើកកម្ពស់អេកូទេសចរណ៍ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។…

ប្រសាសន៍សំខាន់ៗ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ/ការិនី និយោជក មកពី ៩៣ រោងចក្រ

ហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្រ្តី ៖ នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលបានមកជួប សម្តេចតេជោ នៅព្រឹកនេះមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន ៩៣ ផ្សេងគ្នា។ សម្តេចតេជោ បានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ ថ្ងៃ ពុធ សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។ គោលបំណងនៃការជួបជុំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឲ្យកម្មករ និយោជិត កាន់តែមានលក្ខខណ្ឌការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។ សម្តេចតេជោ បានរំលឹកដល់ភាពខ្ទេចខ្ទាំ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់មេដាយ, ជូនរង្វាន់ និងសំណេះសំណាលជាមួយកីឡាជនពិការ នៅវិមានសន្តិភាព

FN ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយជាមួយប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន៖ * សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់កីឡាពិការកម្ពុជា ដែលបញ្ជូនទៅក្រៅប្រទេសមកវិញបានមេដាយ ឬទទួលបានជោគជ័យច្រើនជាងគេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំទទួលការប្រមាថច្រើនពេកហើយ ជាពិសេសទទួលការប្រមាថពីពួកតិរច្ឆាន ដែលហៅសម្តេចថា «អាខ្វាក់»។ * សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា សម្តេចនឹងរស់នៅជាមួយជនពិការរហូត ហើយអំពាវនាវឱ្យជនពិការទាំងអស់កុំអស់សង្ឃឹម។ * ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ចង់បង្ហាញពិភពលោកថា ជនពិការដូចជាសម្តេច បានធ្វើនាយករដ្ឋមន្រ្តីច្រើនឆ្នាំ មិនមែននាយករដ្ឋមន្រ្តី ឆក់កណ្តៀតនោះទេ * សម្តេចតេជោ ហ៊ុន សែន…