សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ខ្ញុំគួរតែមានសំណួរខ្លះមុននឹងយើងនិយាយគ្នា។ ចាប់ផ្ដើមពូចង់សួរថា តើមានកម្មករ/ការិនីប៉ុន្មាននាក់ដែលក្រោយថ្ងៃធ្វើការនៅរោងចក្រ យប់ទៅសំរាកនៅផ្ទះ? សុំលើកដៃ? មានចំនួនប៉ុន្មានដែលជួលផ្ទះគេនៅ? … យ៉ាងណាក៏ដោយ យើងឃើញចំនួនអ្នកដែលបានធ្វើការតាមរោងចក្រពេលថ្ងៃ យប់ទៅសំរាកផ្ទះ។ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំង?(ច្រើនគ្នា)។ អ្នកដែលមិនបានចាក់មានប៉ុន្មានទៅ?(អត់មានទេ) ការមិនបានចាក់វ៉ាក់សាំង វាមិនមែនជា​កំហុសរបស់ក្មួយៗទេ។​ ពេលដំបូងនោះ​ទាំងពេទ្យ ទាំងក្មួយៗដែលត្រូវការវ៉ាក់សាំងសុទ្ធតែការយល់ខុសខ្លះ។ ឧទាហរណ៍ ដូចជាគេថាធ្លាប់កើតជំងឺហឺត គឺគេមិនឲ្យចាក់។ អញ្ចឹងទេអ្នកធ្លាប់មានជំងឺហឺត គឺគេមិនឲ្យចាក់ទេ ដល់ក្រោយមកបានគេបញ្ជាក់ថា ជំងឺហឺតចាក់បាន គេហាមតែពេលកំពុងហឺតទេ បើអត់មានហឺតផង ចាក់បាន​។ ឥឡូវដល់ដូសទីប៉ុន្មានហើយ​​ក្មួយៗ? ទី ៤ ឬ៥? ឥឡូវអ្នកចាក់ដូសទី ៣ ឡើងបានប៉ុន្មាននាក់ទៅ?(បួននាក់អង្គុយខាងមុខនេះ សុទ្ធតែកូនប្រុស អត់មាន​កូនស្រីមួយគូណាសោះ ភ្លោះប្រុស ៤ គូ)។ ក្នុងចំណោមទាំងអស់គ្នាជិត ២ ម៉ឺននាក់នេះ អ្នកដែលមានទូរស័ព្ទប្រើប៉ុន្មាននាក់ទៅ? អ្នកលេងហ្វេសប៊ុកប៉ុន្មាននាក់ទៅ(ច្រើន) ខ្លាំងជាងមន្ដ្រីរដ្ឋាភិបាលមួយចំនួនទៀត។ មន្ដ្រីរដ្ឋាភិបាលមួយចំនួនអត់​មានហ្វេសប៊ុកផង។ មន្ដ្រីមួយចំនួនគួរខ្មាសកម្មករផង។ មន្ដ្រីមួយចំនួនមិនចេះលេងហ្វេសប៊ុកទេ។ អាបង្ហោះក៏មិនបង្ហោះ អាឆែកមើលគេក៏មិនឆែកមើល។ មិនមែនបង្អាប់មន្ដ្រីលើកកម្មករទេ ក៏ប៉ុន្ដែយើងបានឃើញចលនាពិត។​ អម្បាញ់​មិញសួររឿងមានទូរស័ព្ទ អញ្ចឹងវាមានទាំងស្មាតហ្វូន…

សុន្ទរកថានិងប្រសាសន៍អធិប្បាយ សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាយុត្តិធម៌

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែលបានមកចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាយុត្តិធម្ម” ដែលជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ  ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ដែលជាការរួមចំណែក ក្នុងការធានារក្សាសន្តិសុខ   សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ១៩៨០ ដោយក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសម័យនោះ កម្ពុជាបានបង្កើតឱ្យមាន  “តុលាការប្រជាជនបដិវត្តខេត្ត-ក្រុង” ដែលមានតែមួយថ្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ ១៩៨២ តុលាការនេះ ត្រូវបានប្តូរឈ្មោះទៅជា “តុលាការប្រជាជនខេត្ត-ក្រុង និង អយ្យការអមតុលាការប្រជាជនខេត្ត-ក្រុង”។ នៅឆ្នាំ ១៩៨៥ “តុលាការប្រជាជនកំពូល” និង “មហាអយ្យការអមតុលាការប្រជាជនកំពូល” ត្រូវបានបង្កើតឡើង ដោយក្រឹត្យឆ្នាំ ១៩៨៥។…

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម»

FN​​ ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម»។ «អគារសាលា យុត្តិ ធម្ម» ជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហា អយ្យ ការ អមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់សាលាដំបូង រាជធានី ភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម»៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា រាជរដ្ឋាភិបាល ធ្លាប់បានជួយតុលាការ ពន្លឿនការកកស្ទះសំំណុំរឿងនៅតុលាការ ដោយការជួយបន្ធប់សណ្ឋាគារ ដើម្បីបើកសវនាការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិត ខំប្រឹង ប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី…