រដ្ឋមន្ត្រីក្រសួង​អប់រំ៖ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លាន​ដុល្លារ​​ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ

FN ៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សម្រាប់សម័យប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តិ​ភូមិ​ (បាក់ឌុប) ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ដែល​មាន​ថ្នាក់វិ​ទ្យា​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ក្រសួងគ្រោងនឹងចំណាយថវិកា ៣,៥លាន​ដុល្លារ។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ។ លោក ហង់ ជួន ណា​រ៉ុ​ន ក៏បានណែនាំផងដែរថា ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង ប្រព្រឹត្ត​ទៅ​ប្រកបដោយ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធភាព​ទទួលយក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ ដល់​បេក្ខជន​ទាំងអស់​ត្រូវ​គោរព​បទ​ប្បញ្ញត្តិ…

ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍ អបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចុះ «តំបន់ប្រាសាទសម្បូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

FN ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ អបអរ​សាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដាក់បញ្ចូល «តំបន់ប្រាសាទសម្បូរព្រៃគុក» ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤១ នៃ​គណៈកម្មការ​បេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO នាពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ទីក្រុង Krokow ប្រទេសប៉ូឡូញ។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា «សម្បូរព្រៃគុក គឺជាតំបន់ប្រាសាទទី៣ហើយ របស់ប្រទេសកម្ពុជា ដែលត្រូវបានទទួលនាម ជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់ប្រាសាទអង្គវត្ត និងប្រាសាទព្រះវិហារ»។ បន្ថែមពីនេះ ​នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការនៃស្ថានទូត​អាមេរិកប្រចាំកម្ពុជា ក៏បានភ្ជាប់ជាមួយនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីដំណើរទស្សនកិច្ច របស់លោកឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt នៅតំបន់ប្រាសាទសម្បូរព្រៃគុក កាលពីខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះផងដែរ៕

កម្ពុជាត្រូវបានបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាវប្បធម៌ ICAPP ខណៈចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន, លោក ហោ ណាំហុង ត្រូវជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum

FN ៖ ប្រទេសកម្ពុជាបានក្លាយជាប្រធានក្រុមប្រឹក្សាវប្បធម៌ «សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយ នៅអាស៊ី» ហៅកាត់ថា ICAPP (International Conference of Asia Political Parties) ខណៈប្រទេសចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន។ សមាជិកអចិន្ត្រៃយ៍របស់ ICAPP គឺមាន៣៤គណបក្សនយោបាយមកពី២៣ប្រទេស ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ ការប្រកាសនេះបានធ្វើឡើងកិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី ដែលរៀបចំធ្វើ នៅក្នុងប្រទេសកូរ៉េខាងត្បួង ។ ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនោះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum (AEPF) ខណៈលោក ហ៊ុយ វណ្ណៈ ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP Media Forum’s Bureau មានអាណត្តិ២ឆ្នាំម្តង។ គួរបញ្ជាក់ថា លោក ហោ ណាំហុង…