រថយន្តក្រុងសាធារណៈចំនួន១០០គ្រឿង ដែលជាជំនួយរបស់ចិន នឹងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នៅរសៀលស្អែក

FN ៖ រថយន្ត​ក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នៅម៉ោង៣៖៣០នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីប្រគល់ និងទទួលរថយន្តក្រុងទាំង១០០គ្រឿងនេះ នឹងធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ​និងលោក TAN QINGSHENG ភារធារីអមស្ថានទូតចិនប្រចាំកម្ពុជា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលប្រទេសចិន បានផ្តល់ជំនួយ ជារថយន្តក្រុងថ្មី១០០គ្រឿង មកឲ្យប្រទេសកម្ពុជា ដើម្បីដាក់ឲ្យដំណើរការនៅ ក្នុងរាជធានីភ្នំពេញជាសារធាណៈ។ ការផ្តល់ជំនួយជារថយន្តក្រុងនេះ បានរៀបចំទុកជាយូរមកហើយ។ លោក ម៉េត មាសភក្តី បានបន្តថា «រថយន្តក្រុងដែលជាជំនួយរបស់ចិន និងត្រូវដាក់ឲ្យដំណើរការនូវខ្សែរត់ថ្មី ដោយខាងសាលារាជធានីភ្នំពេញ បានរៀបចំសម្រាប់រថយន្តក្រុងថ្មី ដែលបន្ថែមសម្រាប់ខ្សែរថយន្តដែលយើង មានស្រាប់ចំនួន៣ខ្សែ ហើយរថយន្តដែលទទួលបានថ្មីពីប្រទេសចិន យើងអាចដាក់បន្ថែមលើរថយន្តចាស់ ដើម្បីកាត់បន្ថយការរង់ចាំរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការកកស្ទះចរាចរនៅរាជធានីភ្នំពេញ»។ សូមបញ្ជាក់ថា សព្វថ្ងៃនេះ នៅរាជធានីភ្នំពេញ…

វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា វិនិយោគជិត១ពាន់លានដុល្លារ នឹងចាប់ផ្តើមដំណើការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ

FN ៖ វារីអគ្គិសនីធំជាគេបំផុតនៅកម្ពុជា ដែលមានអនុភាពរហូតដល់៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រែង នឹងត្រូវដាក់ ឲ្យដំណើរការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។ វារីអគ្គិសនីដ៏ធំជាងគេនេះ គឺជាវារីអគ្គិសនីសេសានក្រោម២ ដែលវិនិយោគទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក ដែលជាការចាប់ដៃគូ រវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧញ៉ា គិត ម៉េង។ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែកក្កដានេះ បានសរសេរនៅលើ Facebook របស់ខ្លួនថា «វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាវារីអគ្គិសនីដែលមានអនុភាព៤០០មេហ្គាវ៉ាត់ ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើម ដំណើរការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ រួចពិធីបិទទំនប់ទប់ទឹកជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។ នេះគឺជាសម្ធិផលដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអគ្គិសនី ឲ្យកាន់តែរីកចម្រើនប្រកប ដោយគុណភាពនិងស្ថេរភាព»។ វារីអគ្គិសនីសេសានក្រោម២ ដែលនឹងដាក់ដំណើរការ ក្នុងពេលដ៏ខ្លីខាងមុខនេះ និងធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការផ្គត់ផ្គងអគ្គិសនី ដល់ប្រជាជន និងអាជីវកម្មតាមតម្រូវការ នឹងធ្វើឲ្យកម្ពុជាកាន់មានភាពរឹងមាំ និងឯករាជ្យខាងវិស័យថាមពល ដែលកាត់បន្ថយបាន នូវការនាំអគ្គិសនីពីខាងក្រៅ។ សូមជម្រាបថា វារីអគ្គិសនីសេសានក្រោម២ គឺត្រូវបានវិនិយោគរួមគ្នា…

កម្ពុជា ស្នើបេឡារុសពិនិត្យលទ្ធភាពបើករោងចក្រដំឡើងរថយន្តក្រុង និងផលិតសំបកកង់យានយន្តនៅកម្ពុជា

FN ៖ កម្ពុជា បានស្នើឲ្យបេឡារុសពិនិត្យលទ្ធភាពបើករោងចក្រដំឡើងរថយន្តក្រុង និងផលិសំបកយានយន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីចែកចាយទីផ្សារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានទាំងមូល។ សំណើនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស ដែលបានធ្វើឡើងនៅចុងខែមិថុនា កន្លងទៅនេះនៅទីក្រុងមីនស្ក សាធារណរដ្ឋបេឡារុស ដែលភាគកម្ពុជា ដឹកនាំដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈដែលភាគីបេឡារុស ដឹកនាំលោក ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ ក្រសួងឧស្សាហកម្មនៃសាធារណរដ្ឋបេឡារុស។ ក្នុងកិច្ចប្រជុំនេះមានគោលបំណង (១)៖ បន្តតាមដានវឌ្ឍនភាពការងារកិច្ចសហប្រតិបត្តិការ និងពិនិត្យការអនុវត្តតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខានាអំឡុងដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សាធារ ណរដ្ឋបេឡារុសកាលពីឆ្នាំ២០១៤កន្លងទៅ និង (២)៖ បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងបណ្តាវិស័យអាទិភាពផ្សេងៗទៀត ឲ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយ។ យោងតាមក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានលើកអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង ដែលសម្រេចបានកន្លងមក ជាពិសេសកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម…