វារីអគ្គិសនីធំជាងគេបំផុតនៅកម្ពុជា វិនិយោគជិត១ពាន់លានដុល្លារ នឹងចាប់ផ្តើមដំណើការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ

FN ៖ វារីអគ្គិសនីធំជាគេបំផុតនៅកម្ពុជា ដែលមានអនុភាពរហូតដល់៤០០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងទឹកដីខេត្តស្ទឹងត្រែង នឹងត្រូវដាក់ ឲ្យដំណើរការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។ វារីអគ្គិសនីដ៏ធំជាងគេនេះ គឺជាវារីអគ្គិសនីសេសានក្រោម២ ដែលវិនិយោគទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក ដែលជាការចាប់ដៃគូ រវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧញ៉ា គិត ម៉េង។ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១២ ខែកក្កដានេះ បានសរសេរនៅលើ Facebook របស់ខ្លួនថា «វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាវារីអគ្គិសនីដែលមានអនុភាព៤០០មេហ្គាវ៉ាត់ ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើម ដំណើរការសាកល្បង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ រួចពិធីបិទទំនប់ទប់ទឹកជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។ នេះគឺជាសម្ធិផលដ៏ធំធេង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអគ្គិសនី ឲ្យកាន់តែរីកចម្រើនប្រកប ដោយគុណភាពនិងស្ថេរភាព»។ វារីអគ្គិសនីសេសានក្រោម២ ដែលនឹងដាក់ដំណើរការ ក្នុងពេលដ៏ខ្លីខាងមុខនេះ និងធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការផ្គត់ផ្គងអគ្គិសនី ដល់ប្រជាជន និងអាជីវកម្មតាមតម្រូវការ នឹងធ្វើឲ្យកម្ពុជាកាន់មានភាពរឹងមាំ និងឯករាជ្យខាងវិស័យថាមពល ដែលកាត់បន្ថយបាន នូវការនាំអគ្គិសនីពីខាងក្រៅ។ សូមជម្រាបថា វារីអគ្គិសនីសេសានក្រោម២ គឺត្រូវបានវិនិយោគរួមគ្នា…