រដ្ឋមន្រ្តី អ៊ិត សំហេង ទទូចឲ្យពលករខ្មែរនៅថៃ ប្រញាប់ធ្វើឯកសារស្របច្បាប់, អ្នកធ្វើហើយត្រូវទៅយកនៅស្ថានទូតខ្មែរ និងតាមខេត្តមួយចំនួន

FN ៖ ក្រោយពីបញ្ចប់ជំនួបជាមួយលោករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍសង្គមថៃរួចមក លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តដំណើរទៅសួរសុខទុក្ខពលករខ្មែរបន្តទៀត និងបានទទូចឲ្យពួកគេប្រញាប់ទៅធ្វើឯកសារស្របច្បាប់ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងទីតាំងផ្តល់អត្តសញ្ញាណតាមខេត្តមួយចំនួន ម្យ៉ាងទៀតចំពោះពលករដែលបានធ្វើរួចហើយ ក៏ត្រូវតែទៅទទួលយកនៅកន្លែងដូចគ្នានោះដែរ ដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការរស់នៅ និងធ្វើការនៅប្រទេសថៃ។ សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងក្រុមហ៊ុន GFPT Public Company ស្ថិតនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃ។ លោកបានស្នើឱ្យពលករខ្មែរខិតខំបំពេញការងាររបស់ខ្លួន និងរក្សាភាពនឹងនរ ដោយសុវត្ថិភាពរបស់ពួកគេ ត្រូវបានធានាដោយ​រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្រោមកិច្ចព្រមព្រៀងគ្នាលើដំណោះស្រាយសន្តិវិធី ដែលភាគីថៃបានឯកភាពពន្យារ​ពេលអនុវត្តសេចក្តីប្រកាសរបស់ខ្លួន រយៈពេល៦ខែ (គិតចាប់ពីខែកក្កដា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០១៨) ដើម្បីឱ្យពលករមានពេលវេលាគ្រប់គ្រាន់ ក្នុងការទៅបំពេញសំណុំឯកសារពាក់ព័ន្ធនានា ដើម្បីទទួលបានភាពស្របច្បាប់ក្នុងការបម្រើការងារ ហើយភាគីថៃក៏បានរៀបចំបើកមជ្ឈមណ្ឌល ១០កន្លែង នៅទីក្រុងបាងកក និងច្រើនកន្លែងទៀតនៅតាមខេត្តមួយចំនួន។ ជាងនេះទៅទៀត កម្ពុជាបានបើកនូវយុទ្ធនាការទ្រង់ទ្រាយធំ រយៈពេល១០០ថ្ងៃ ក្នុងការផ្តល់លិខិតធ្វើដំណើរ និងបណ្ណពលករកម្ពុជា​ទៅធ្វើការនៅបរទេស ហៅបណ្ណ OCWC ដល់ពលករចំនួន១៦ម៉ឺននាក់ ដែលធ្វើហើយតែមិនទាន់ទទួលបាន ហើយការធ្វើលិខិតឆ្លងដែន នឹងត្រូវធ្វើរួចក្នុងរយៈពេលមួយថ្ងៃដែលមានតម្លៃ ២,៣៥០បាត…

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ការចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចូលរួមលុបបំបាត់អំពើពុករលួយ លើការធ្វើស្លាកលេខយានយន្ដ

FN ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា​ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ ដែលបានដាក់ឲ្យដំណើរការ​នាដើមឆ្នាំ២០១៧នេះ បានជួយលុបបំបាត់អំពើពុករលួយបានយ៉ាងច្រើន លើការធ្វើស្លាកលេខយានយន្ដ ហើយថែមទាំងរកចំណូលចូល​រដ្ឋ បានច្រើនទៀតផងដែរ។ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រោយបញ្ចប់ជំនួបរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពីដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ។ ក្រៅពីលុបបំបាត់អំពើពុករលួយ រដ្ឋមន្ដ្រីក្រសួងសាធារណការ បញ្ជាក់ថា​ ចាប់តាំងពីដំណើរការប្រព័ន្ធនេះមក ក្រសួងបានចុះបញ្ជីស្លាកលេខរថយន្ដចំនួន ១​៧,០០០គ្រឿង ហើយរកចំណូលថវិកាចូលជាតិរហូតទៅដល់ ១៤,០០០,០០០រៀលផងដែរ។ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «យើងអាចប្រើប្រាស់ប្រព័ន្ធអនឡាញជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រហូតមក​ដល់ពេលបច្ចុប្បន្ននេះ ហើយបានចុះបញ្ជីស្លាកលេខរថយន្ដពិសេសបាន១៧,០០០គ្រឿង ដោយទទួលបានចំណូលថវិកា​ចូលជាតិចំនួន ​១៤,០០០,០០០រៀល ហើយកាលពីមិនទាន់មានប្រព័ន្ធអនឡាញនេះ គឺមិនសូវមានថវិកា​ចូលជាតិនោះទេ ប៉ុន្ដែពេលមានប្រព័ន្ធអនឡាញ គឺមិនអាចគេចបាននោះទេ…តាំងពីមានប្រព័ន្ធអនឡាញនេះ ធ្វើឲ្យមានការកើនចំណូលថវិកាជាតិបានជាច្រើន ផ្ដល់សេវាបានលឿន ទៅបងប្អូនប្រជាពលរដ្ឋ»។…

កន្លះឆ្នាំ២០១៧នេះ​ពលរដ្ឋជាងកន្លះលាននាក់ ​បាន​ទៅទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ក្នុងខេត្តព្រៃវែង

FN ៖ លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ប្រមាណជាង៥០ម៉ឺននាក់ ក្នុងនោះស្ដ្រីសម្រាលកូនមានជិត៩ពាន់នាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីពិនិត្យជំងឺរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួនសរុប៥១៤,៩០៨ករណី ហើយករណីថ្មី ចំនួន៤៧៦,១០៨ករណី ក្នុងនោះអ្នកជំងឺក្រៅ ប្រើប្រាស់​សេវាក្រីក្រ ​គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាលនិងដៃគូ អភិវឌ្ឍមានចំនួន ៦០,៥៦៩ករណី, អ្នកជំងឺសម្រាកសរុប២០,២០៧នាក់ ការប្រើប្រាស់​សេវាប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍមានចំនួន ២,៧៧៦នាក់ និងទទួលបានការលើកលែងបង់ថ្លៃ សេវាតាមគោលនយោបាយ របស់រាជ​រដ្ឋាភិបាល​ចំនួន ១,០៤៣នាក់។ លោក​បន្តថា​ អ្នកមកសម្រាលកូន សរុបមាន​ចំនួន ៨,៧០៦នាក់ នៅក្នុងនោះសម្រាកនៅមណ្ឌលសុខភាព បានចំនួន៥,៧៩៩នាក់ ក្នុងចំណោមសម្រាលកូន​ខាងលើ ការប្រើប្រាស់​សេវាដោយប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយ​​មូលនិធិសមធម៌ ដែលផ្តល់ដោយ រាជរាដ្ឋាភិបាល និងដៃ​គូរអភិវឌ្ឍន៍មាន៨៥៥នាក់ និងទទួលបានការលើកលែងបង់ថ្លៃសេវា​ តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលមាន ៩២៦នាក់។ ​លោកបន្ថែមថា លទ្ធផលទាំងអស់នេះ…