គ.ជ.ប ចេញសេចក្ដីជូនដំណឹងថ្មីម្ដងទៀត ស្ដីពីការផ្ដល់ប័ណ្ណអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដោយ គ.ជ.ប

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងជាថ្មីម្ដងទៀត ស្ដីពី ការផ្ដល់ប័ណ្ណអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិដោយ គ.ជ.ប។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ។ សេចក្ដីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្ដទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលមានបំណងចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោតនេះ សូមដាក់ពាក្យសុំចុះឈ្មោះ ដោយផ្ទាល់នៅ គ.ជ.ប។ គ.ជ.ប បានបញ្ជាក់ថា «សេចក្ដីជូនដំណឹងនេះ ជាការំលឹកឡើងវិញបន្ទាប់ពី គ.ជ.ប បានចេញសេចក្ដីជូនដំណឹងម្ដងរួមមកហើយ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧»។

គ.ជ.ប រៀបចំកម្មវិធីតុមូលលើកដំបូង ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីតុមូលជាលើកដំបូង ស្តីអំពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នេះបើយោងតាមលោក ឌីម សុវណ្ណារុំ អ្នកសម្របសម្រួលកម្មវិធី ថ្លែងមកកាន់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។ លោក ឌឹម សុវណ្ណារុំ អ្នកនំពាក្យ គជប បានថ្លែងថា ប្រធានបទដែលបានដាក់ពិភាក្សាក្នុងកម្មវិធីនេះគឺ វិធានការដើម្បីពង្រីងការដឹកនាំគ្រប់គ្រងប្រទេស ក្នុងនោះមានប្រធានបទតូចៗចំនួន៣ រួមមាន៖ ទី១៖ ការដឹកនាំប្រទេសដើម្បីឲ្យទៅជានីតិរដ្ឋ ទី២៖ ការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ទី៣៖ លើកកម្ពស់ការអនុវត្តសេវាសាធារណៈ ការទប់ស្កាត់ និងការលុបបំបាត់អំពើពុករលួយ។ លោក ឌឹម សុវណ្ណារុំ បន្តថា ការឃោសនានឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ កម្មវិធីនេះមានគណបក្សនយោបាយចូលរួមចំនួន៤គឺ៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ឌឹម សុវណ្ណារុំ បានបន្ថែមថា កម្មវិធីតុមូលទី១នេះបានបញ្ចប់ហើយ គ.ជ.ប នៅមានកម្មវិធីតុមូលចំនួន៣ទៀត ដែលនឹងរៀបចំបន្តមានដូចជា គោលការណ៍ការពារជាតិ និងការពារសន្តិសុខសុវត្ថិភាពសង្គម,…

លទ្ធផលផ្លូវការរបស់ គ.ជ.ប៖ ពលរដ្ឋជាង៨.៣លាននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្រោយធ្វើបច្ចុប្បន្នភាព

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញលទ្ធផលផ្លូវការ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដោយក្នុងនោះមានប្រជាពលរដ្ឋចំនួន ៨,៣៨០,២១៧នាក់ ស្មើនឹង៨៤.៨០ភាគរយ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្រោយធ្វើបច្ចុប្បន្នភាពរួច៕