សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាឱ្យបញ្ជូនអ្នកសង្កេតការ មកចូលរួមពិនិត្យតាមដាន ការបោះឆ្នោតនៅកម្ពុជា

FN ៖ ក្នុងពិភាក្សាជាមួយ លោកស្រី Sushma Swaraj រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅសណ្ឋាគារថាចម៉ាហាល ប្រទេសឥណ្ឌា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឥណ្ឌាឱ្យបញ្ជូនអ្នកសង្កេតការ មកចូលរួមពិនិត្យតាមដាន ការបោះឆ្នោតនៅកម្ពុជា ចុងខែកក្កដាខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រ ​Facebook ឱ្យដឹងថា មូលហេតុដែលសម្តេចស្នើឱ្យភាគីឥណ្ឌាបញ្ជូនអ្នកសង្កេតការទៅចូលរួមពិនិត្យតាមដានការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយសារឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ ដែលអាចវាយតម្លៃបានអំពីការបោះឆ្នោតនៅកម្ពុជាអំពីភាពសេរីត្រឹមត្រូវ និងយុត្តិធម៌ ក្នុងពេលបោះឆ្នោតខាងមុខនេះ។ លោកស្រីរដ្ឋមន្រ្តីការបរទេសឥណ្ឌា ក៏បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរដែលមានជាយូរមកហើយ។ លោកស្រី លើកឡើងថា តាមរយៈទំនាក់ទំនងល្អនិងមិត្តភាពល្អនេះហើយ គឺបានផ្តល់ឱកាសឱ្យឥណ្ឌាបានចូលរួមជួយកម្ពុជាទាំងក្នុងសកម្មភាពមនុស្សធម៌ និងក្នុងការចូលរួមស្វែងរកសន្តិភាពដល់កម្ពុជា រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស និងការថែរក្សាជួសជុលប្រាសាទបុរាណកម្ពុជាផងដែរ។ ក្រៅពីស្នើឱ្យភាគីឥណ្ឌា ចូលរួមសង្កេតការការបោះឆ្នោតនៅកម្ពុជា នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានលើកឡើងអំពីការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មអន្តរជាតិក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។ សម្តេចតេជោ បានស្នើសុំឱ្យភាគីឥណ្ឌាពង្រឹងបន្ថែមនូវកិច្ចសហការគ្នាឱ្យកាន់តែល្អទៅលើបេសកកម្មអន្តរជាតិក្រោមឆ័ត្រ UN ដើម្បីការពារសុវត្ថិភាពបុគ្គលិក…

គ.ជ.ប រៀបចំកម្មវិធីតុមូលលើកដំបូង ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធីតុមូលជាលើកដំបូង ស្តីអំពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នេះបើយោងតាមលោក ឌីម សុវណ្ណារុំ អ្នកសម្របសម្រួលកម្មវិធី ថ្លែងមកកាន់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។ លោក ឌឹម សុវណ្ណារុំ អ្នកនំពាក្យ គជប បានថ្លែងថា ប្រធានបទដែលបានដាក់ពិភាក្សាក្នុងកម្មវិធីនេះគឺ វិធានការដើម្បីពង្រីងការដឹកនាំគ្រប់គ្រងប្រទេស ក្នុងនោះមានប្រធានបទតូចៗចំនួន៣ រួមមាន៖ ទី១៖ ការដឹកនាំប្រទេសដើម្បីឲ្យទៅជានីតិរដ្ឋ ទី២៖ ការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ ទី៣៖ លើកកម្ពស់ការអនុវត្តសេវាសាធារណៈ ការទប់ស្កាត់ និងការលុបបំបាត់អំពើពុករលួយ។ លោក ឌឹម សុវណ្ណារុំ បន្តថា ការឃោសនានឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ កម្មវិធីនេះមានគណបក្សនយោបាយចូលរួមចំនួន៤គឺ៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ឌឹម សុវណ្ណារុំ បានបន្ថែមថា កម្មវិធីតុមូលទី១នេះបានបញ្ចប់ហើយ គ.ជ.ប នៅមានកម្មវិធីតុមូលចំនួន៣ទៀត ដែលនឹងរៀបចំបន្តមានដូចជា គោលការណ៍ការពារជាតិ និងការពារសន្តិសុខសុវត្ថិភាពសង្គម,…