សេចក្តីថ្លែងការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ និងរំឭកខួបលើកទី ៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

– សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ – បងប្អូនជនរួមជាតិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា យុវជន យុវនារីទាំងអស់ជាទីស្នេហា !  ថ្ងៃនេះ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃការចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍​នយោបាយជាប្រវត្តិសាស្ត្រមួយដ៏មានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏ប្រព្រឹត្តទៅព្រមជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លា ខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលមានប្រភពពីចលនាតស៊ូរបស់ប្រជាជនប្រឆាំងពួកឤណានិគមនិយមដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលជាច្រើននៃប្រវត្តិសាស្ត្រកម្ពុជាប្រកបដោយវីរភាពបំផុត។ ក្នុងនាមគណៈកម្មាធិការកណ្តាល ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនបងប្អូន ជនរួមជាតិនៅគ្រប់ទិសទី ដែលតែងតែផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យក្នុងរយៈពេលជាង ៤៤ឆ្នាំកន្លងទៅនេះ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ និងជាម្លប់ដ៏ត្រជាក់សុខក្សេមក្សាន្ដនៃប្រជាជាតិខ្មែរទាំងមូល។…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រនៅស្រុកក្រគរ ខេត្តពោធិ៍សាត់

សំណួរសំណេះសំណាលជាមួយកម្មករ/ការិនី សុខសប្បាយទេទាំងអស់គ្នា? ចង់សួរសំណួរមួយពីរមុនសិន។ សំណួរទី១ តើមានប៉ុន្មាននាក់ទៅដែល​ធ្វើ​ការរោងចក្រពេលថ្ងៃហើយពេលយប់ទៅសម្រាកនៅផ្ទះជាមួយក្រុមគ្រួសារ?​ ចុះអ្នកដែលជួលផ្ទះគេនៅមានប៉ុន្មាន? អ្នកម្ដុំហ្នឹងមកពីខាងណា? មកពីកំពង់ឆ្នាំង ឬខេត្តនៅឆ្ងាយជាង? … ​សំណួរទី​២ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩? ហើយអ្នកមិនបានចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់គ្រប់ទីកន្លែងទាំងអស់ … ដោយសារតែកាលពីពេលចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូង គឺគ្រូពេទ្យហាមចាក់ចំពោះជំងឺខ្លះ ជាការភាន់ច្រលំក្នុងគ្រាដំបូង អ្នកទៅទទួលវ៉ាក់សាំងក៏បារម្ភ ហើយជួនកាលអ្នកដែលទទួលវ៉ាក់សាំងមិនបារម្ភទេ តែគ្រូពេទ្យបារម្ភ។ តើទាំងអស់គ្នាមានទូរស័ព្ទដៃប្រើប៉ុន្មានទៅ?(សើ្ទរតែទាំងអស់) ហើយអ្នកអត់ទូរស័ព្ទប្រើ​មានប៉ុន្មាន? ពាក្យថាទូរស័ព្ទប្រើទាំងទូរស័ព្ទមិនមែនស្មាតហ្វូនក៏មាន ទាំងស្មាតហ្វូនក៏មានសំដៅទំនាក់ទំនង។ អ្នកដែលមានស្មាតហ្វូន … ចង់សួរថាអ្នកធ្វើទំនាក់ទំនងគ្នាតាមហ្វេសប៊ុកមានប៉ុន្មាន? (ច្រើន) ​អ្នកដែលមានទំនាក់ទំនងក្រៅពីហ្វេសប៊ុកដែលមាន Telegram WhatsApp ឬប្រព័ន្ធដទៃទៀតមានប៉ុន្មានទៅ? ឥឡូវចង់សំដៅតែមួយទេចង់សំដៅថា Telegram មានប៉ុន្មាននាក់? ហើយ Telegram ដែលភ្ជាប់ជាមួយពូហើយ​មានប៉ុន្មាន? អញ្ចឹងអ្នកដែលបានភ្ជាប់ជាមួយពូហើយគឺមានចំនួនតិចទេ អ្នកដែលមិនទាន់ភ្ជាប់គឺមានចំនួនច្រើន។ គិតថាក្មួយៗនឹងរកវិធីដើម្បីដោនឡូត ទាញយកមធ្យោបាយប្រើប្រាស់ផ្សេងទៀត។ (១) សម្រេចចិត្តលុបគណនីហ្វេសប៊ុកដែលមានអ្នកតាមដាន ១៤ លាននាក់ ឥឡូវ ក្មួយៗកំពុងយកហ្វេសប៊ុកជាមធ្យោបាយ ប៉ុន្ដែក្មួយៗគួរមានផងដែរនូវមធ្យោបាយផ្សេងទៀតដូច ជា Telegram WhatsApp Line Viber…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

FN ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយគាំពារសង្គមត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរួមគ្នារក្សាភាពសុខសាន្តតាមរោងចក្រ ទប់ស្កាត់ការជួញដូរគ្រឿង និងការចម្លងមេរោគអេដស៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺអេដស៍ និងកូវីដ១៩ មិនទាន់បញ្ចប់ទេ សូមរួមគ្នាការពារវា។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួ…