Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សម្តេចតេជោ ហ៊ុន សែន ជួបគណៈប្រតិភូអន្តរជាតិ សង្កេតការណ៍បោះឆ្នោតនៅកម្ពុជា

នៅវិមានសន្តិភាព ព្រឹកថ្ងៃ សៅរ៍ ១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបប្រតិភូអន្តរជាតិសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាចំនួន ៥ ក្រុម។ ប្រតិភូទាំង ៥ នោះរួមមាន ១)ប្រតិភូអ្នកសង្កេតការណ៍ចិន ដឹកនាំដោយលោក Ding Winchao អគ្គនាយកគណបក្សកុម្មុយនីស្តចិន, ២)ប្រតិភូឥណ្ឌូនេស៊ី មកពីគណបក្សគោលការណ៍ និងសមាគមអ៊ីស្លាមទាំងអស់នៃប្រទេសឥណ្ឌូនេស៊ី ដឹកនាំដោយ លោក អាគង់ ឡាក់ហ្សូណូ Agung Laksono ជាប្រធានអង្គការ CAPDI, ៣)ប្រតិភូមកពីអង្គការ ICAPP ដឹកនាំដោយ លោក Jose De Venecia ជាអតីតប្រធានសភាហ្វីលីពីន, ៤)ប្រតិភូមកពីអង្គការ CDI ដឹកនាំដោយ លោក Adres…

ការដកស្រង់សេចក្ដីថ្លែងការណ៍ សម្ដេចតេជោ បិទយុទ្ធនាការឃោសនាបោះឆ្នោត

១. សេចក្តីថ្លែងនៅការជួបជុំកោះពេជ្រ ហ៊ោមួយ! លេខ ២០ ឈ្នះទេ? បើឈ្នះហ៊ោមួយ! ជយោ          គណបក្សប្រជាជនកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា! ស្វាគមន៍ភ្ញៀវ អ្នកប្រជាធិបតេយ្យនិយមកណ្តាល, ICAPP ថ្ងៃនេះ យើងធ្វើពិធីបិទយុទ្ធនាការនៃយុទ្ធនាការឃោសនាបោះឆ្នោ​ត ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២១ ថ្ងៃរួចមកហើយ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន នៃសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជានារាជធានីភ្នំពេញ ហើយក៏សូមស្វាគមន៍ចំពោះវត្តមានពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជារាប់សិបម៉ឺននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្តាប់ការផ្សាយបន្តផ្ទាល់ មុននឹងការដង្ហែក្បួនបិទយុទ្ធនាការរបស់យើងចាប់ផ្តើម។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងនូវការស្វា​គមន៍ចំពោះឯកឧត្តម Andrés Pastrana អតី​​តប្រធានាធិបតី Colombia និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI (Centrist Democrat International) ឯកឧត្តម ហ្សក ឌីវីនី​ស៊ែ អតីតប្រធានសភាហ្វីលីពីន និងជាសមាជិកស្ថាបនិក ICAPP និង CDI ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត រួមមានអនុប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់។…

សេចក្តីដកស្រង់ប្រសាសន៍ អបអរសាទរខួបលើកទី ១០ នៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងខួប ១ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

សុខសប្បាយទេ! មើលល្ងាចនេះយកបារាំង ឬយកក្រូអាត? បើទោះបីជាអវត្តមាននៃអគ្គរដ្ឋទូតបារាំង ខ្ញុំសូមផ្ញើជូនពរចំពោះប្រជាជនបារាំង រដ្ឋាភិបាលបារាំង ទទួលបានជោគជ័យជាអ្នកលើកពានក្នុង World Cup ២០១៨ បន្ទាប់ពីឆ្នាំ ១៩៩៨។ សង្ឃឹមថា បារាំងនឹងឈ្នះ តែសុំប្រយ័ត្នកុំនាំគ្នាចាក់បារាំងច្រើនពេក ក្រែងលោស៊ីសៀង។ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ក្មួយៗបងប្អូនជនរួមជាតិជាទីស្នេហា ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ១០ នៃការដាក់ប្រាសាទព្រះវិហារ​ចូលជាបេតិកភណ្ឌសម្បត្តិពិភពលោក និង ១ ឆ្នាំ នៃការដាក់ប្រាសាទសំបូរព្រៃគុកទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាដំបូង អនុញ្ញាតឲ្យខ្ញុំសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗជាយុវជនយុវនារី ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ ក៏ដូចជាស្វាគមន៍ចំពោះឯកឧត្តមអគ្គរដ្ឋទូត អគ្គរាជទូត ភារៈធារី និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។ ខ្ញុំសូមសំដែងនូវការកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីរៀបចំនូវពិធីនេះឡើង។ ការរៀបចំពិធីនេះ អនុញ្ញាតឲ្យយើងបានរំលឹកនូវអនុស្សាវរីយ៍ទាំងឡាយ ដែលយើងបានឆ្លងកាត់ជាមួយគ្នា ក្នុងរយៈកាល ១០…