សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបាត់បង់ឱកាសច្រើនណាស់មកហើយ មិនអាចលើកលែងឲ្យអ្នកបំផ្លាញសន្តិភាពបាននោះឡើយ

FN ៖ នៅក្នុងជំនួបជាមួយតំណាងកម្មករ កម្មការិនីនៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បាត់បង់ឱកាសច្រើនណាស់មកហើយដោយសារតែភ្លើងសង្រ្គាម ហើយសម្តេចមិនលើកលែងឲ្យអ្នកចង់បំផ្លាញសន្តិភាព របស់កម្ពុជានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានតែសន្តិភាពនោះទេ ដែលផ្តល់ឱកាសសព្វបែបយ៉ាងទាំងការអភិវឌ្ឍជាតិ កំណើនរោងចក្រ ព្រមទាំងការរស់រៀននៃរបបលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបញ្ចេញមតិផងដែរ។ សម្តេចបានបន្ថែមថា ចំណងនៃសន្តិភាព និងការអភិវឌ្ឍមិនអាចកាត់ផ្តាច់ពីគ្នាបាននោះទេ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ស្នើដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជានេះ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អាមេរិក ឲ្យកាត់ជំនួយទាំងអស់ពីកម្ពុជា ព្រោះការកាត់ជំនួយនេះ ជាការសម្លាប់អ្នកបម្រើនយោបាយអាមេរិក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា រួមទាំងជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ នៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយ សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យថា អាមេរិកមិនត្រឹមតែផ្តួលសម្តេចមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ជំនួយរបស់អាមេរិកមិនបានសម្លាប់រាជរដ្ឋាភិបាលនោះទេ តែគឺជាការសម្លាប់ក្រុមមនុស្សដែលបម្រើនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។ សម្តេចបានតបអាមេរិកថា កម្ពុជា មិនអាចយកជំនួយបរទេស ហើយត្រូវឱនក្បាល និងធ្វើឲ្យបាត់បង់ឯករាជ្យ អធិបតេយ្យភាពជាតិនោះឡើយ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ឧស្សាហកម្ម 7NG ក្នុងខេត្តកណ្តាល

FN ៖ បើទោះបីបានចំណាយពេលដ៏មមាញឹកជាមួយ កិច្ចប្រជុំនានានៅប្រទេសវៀតណាម និងហ្វីលីពីនរយៈពេល៥ថ្ងៃយ៉ាងណាក្តី តែក្រោយពេលត្រឡប់មកដល់មាតុប្រទេសវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនបានឈប់សម្រាកនោះទេ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបជិត ២ម៉ឺននាក់មកពីរោងចក្រចំនួន១៣ នៅតំបន់ឧស្សាហកម្ម 7NG ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាវក្រោះ អាវការពារគ្រាប់មិនមែនជាការចាប់បាច់ ត្រូវពាក់ ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋជាទីស្រឡាញ់នោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយ និងមោទនភាពជាខ្លាំង ដែលរាល់ដំណើររបស់សម្តេចចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ទទួលបានការស្វាគមន៍ដោយគោរពស្រឡាញ់យ៉ាងខ្លាំងពីបងប្អូនកម្មករ កម្មការិនី ដែលជាការបង្ហាញឲ្យឃើញថា កម្មករ កម្មការិនី បានស្គាល់សម្តេចយ៉ាង ច្បាស់តាមសកម្មភាពបម្រើជាតិ និងប្រជាជន។ * សម្តេចតេជោ ហ៊ុន…