សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»!

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Gobla Ambassador for Tuorism and Sustainable Development Goals» ដោយពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានសន្តិភាព។ យោងតាមលិខិតជូនព័ត៌មានរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រគល់ដោយលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាគា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។ ការផ្តល់នេះត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច បានថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានរុញច្រានឲ្យវិស័យទេសចរណ៍…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅអូឌឹម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើមសម្តេចតេជោ ហ៊ុន សែន បានចែករំលែកកុសលផលបុណ្យ និងពរជ័យទាំងឡាយកើតមាននៅក្នុងពិធីបួងសួងនៅ ឯប្រាសាទអង្គរវត្តខេត្តសៀមរាប ជូនដល់កម្មករ កម្មការិនីទាំងអស់ ដែលបានចូលរួម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ថៅកែរោងចក្រ និងកម្មករ កម្មការិនី ប្រៀបដូចជាមុំចង្រ្កាន ដែលមិនអាចខ្វះជ្រុងណាមួយបាននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនីទាំងអស់ដែលនៅសល់តែ២៥ថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្តើមទទួលបាន ប្រាក់ឈ្នួលទៀបបំផុត១៧០ដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ថា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ត្រូវនឹងថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ បានអញ្ជើញចូលរួមអបអរសាទរមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ ដែលរៀបឡើងនៅវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * កាយរឹទ្ធិជាតិកម្ពុជា បានសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគុណ នៃកាយរិទ្ធិជាតិកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យមានការចូលរួមគ្រប់គ្រង និងយកចិត្តទុកដាក់បន្ថែម ដើម្បីឲ្យដំណើរការរបស់កាយរិទ្ធិជាតិកម្ពុជា មានសកម្មភាពកាន់តែល្អប្រសើរ។ * សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការរៀបចំទិវាផ្សេងៗពាក់ព័ន្ធនឹងកាយរឹទ្ធិជាតិកម្ពុជា។ សម្តេចតេជោ ក៏បានស្នើថ្នាក់ដឹកនាំទាំងអស់រួមគ្នា កសាងកម្លាំងកាយរឹទ្ធិមួយដ៏អង់អាចក្លាហាន ក្លាយជាកម្លាំងដ៏ភក្តីភាព និងជាអ្នកបន្តវេណដ៏មានប្រសិទ្ធភាពសម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍ជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងទទួលយកដោយការពេញចិត្តចំពោះការជ្រើសរើសតាំងសម្តេច និងភរិយា…