ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម

FN ៖ នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃសាលាហ្វឹកហ្វឺនផ្នែកចារកិច្ច សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកឡើងវិញ ពីកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពកាលពី ៣៨ឆ្នាំមុន។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ពេលនេះកាលពី៣៨ឆ្នាំមុន គឺកងទ័ពបាននិងកំពុងតស៊ូយ៉ាងអង់អាចក្លាហានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ * សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កងទ័ពគ្រប់ប្រភេទ ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តន៍គោលការណ៍ឃឿនការពារជាតិ របស់ប្រជាជនឲ្យបានជាប់លាប់ និងម៉ឹងម៉ាត់បំផុត។ * សម្តេចបានថ្លែងថា បើគ្មានឃឿនការពារជាតិប្រជាជន ហើយកងទ័ពនៅដាច់ដោយឡែក ក៏នឹងគ្មានន័យអ្វីនោះដែរ។…

សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»!

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Gobla Ambassador for Tuorism and Sustainable Development Goals» ដោយពិធីប្រកាសទទួលស្គាល់ជាផ្លូវការ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានសន្តិភាព។ យោងតាមលិខិតជូនព័ត៌មានរបស់ក្រសួងទេសចរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការផ្តល់វិញ្ញាបនបត្រទទួលស្គាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រគល់ដោយលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាគា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។ ការផ្តល់នេះត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច បានថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានរុញច្រានឲ្យវិស័យទេសចរណ៍…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅអូឌឹម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើមសម្តេចតេជោ ហ៊ុន សែន បានចែករំលែកកុសលផលបុណ្យ និងពរជ័យទាំងឡាយកើតមាននៅក្នុងពិធីបួងសួងនៅ ឯប្រាសាទអង្គរវត្តខេត្តសៀមរាប ជូនដល់កម្មករ កម្មការិនីទាំងអស់ ដែលបានចូលរួម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ថៅកែរោងចក្រ និងកម្មករ កម្មការិនី ប្រៀបដូចជាមុំចង្រ្កាន ដែលមិនអាចខ្វះជ្រុងណាមួយបាននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនីទាំងអស់ដែលនៅសល់តែ២៥ថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្តើមទទួលបាន ប្រាក់ឈ្នួលទៀបបំផុត១៧០ដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ថា…