ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកប្រាក់រង្វាន់ដល់អត្តពលិកជយលាភី នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជួប សំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីឈ្នះមេដាយនានាពេលកន្លងមកមានចំនួន២១១នាក់ នៅវិមានសន្តិភាព ដើម្បីតបស្នងនឹងការខិតខំប្រឹងប្រែង និងលើកទឹកចិត្ត ចំពោះអត្តពលិកដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវមោទនភាពចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបាននាំមកនូវកិត្តិយសសម្រាប់ជាតិមាតុភូមិ ដោយបាននាំយកមក មេដាយយ៉ាងច្រើនពីការប្រកួតនានាលើឆាកអន្តរជាតិ និងក្នុងតំបន់។ * សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យមានការយោគយល់ចំពោះភាពយឺតយ៉ាវក្នុងការប្រគល់ប្រាក់រង្វាន់នាពេលកន្លងមក។ សម្តេចតេជោ ស្នើឲ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវផ្តល់តម្លៃឲ្យខ្លួនឯង ហើយមិនត្រូវយកកីឡា ត្រឹមតែជាការប្តូរប្រាក់នោះទេ។ * ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានឃើញកីឡាករ កីឡាការិនីមួយចំនួនរអ៊ូរទាំពីភាពយឺតយ៉ាវក្នុងការទទួលប្រាក់រង្វាន់របស់ពួកគេ។ * បើតាមសម្តេចតេជោ ភាពយឺតយ៉ាវក្នុងការផ្តល់ប្រាក់រង្វាន់នាពេលកន្លងមក…

អគ្គនាយកធនាគារ Maruhan ជប៉ុន ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា

FN ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អគ្គនាយកធនាគារ Maruhan ជប៉ុន លោក ហា ថាងវ៉ូ បានប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត រកស៊ីបណ្ដាក់ទុននៅកម្ពុជា ព្រោះមានក្រុមហ៊ុនជាច្រើន បានរីកចម្រើនរួចមកហើយ។​ បើតាមអគ្គនាយកធនាគាររូបនេះ ​ក្រុមហ៊ុនជប៉ុន​ កាន់តែមានការកើនឡើង ហើយពេលនេះមិនតិចជាង២៥០ក្រុមហ៊ុនទេ ដោយក្នុងពេលនេះដែរ លោក​រំពឹងថា នឹងមានកាន់តែច្រើន​ថែមទៀត​នៅខាងមុខ ហើយក្រុមហ៊ុនរបស់លោកក៏បានចូលរួម ក្នុងកិច្ចការសង្គមយ៉ាងសកម្មផងដែរ ពិសេសលើវិស័យកីឡា។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជា ពិសេសការបើកចំហរ គ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ រួមទាំងការអនុញ្ញាតឲ្យ​វិនិយោគិនបរទេស អាចមកវិនិយោគផ្ទាល់១០០ភាគរយ​នៅកម្ពុជា ដោយសម្ដេចស្នើឲ្យលោក ហាន ថាងវ៉ូ បន្តវិនិយោគនៅកម្ពុជា ពិសេសឲ្យបន្ត​ចូលរួមក្នុងវិស័យសង្គម និងកីឡា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅតំបន់កប់ស្រូវ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជំនួបសំណេះសំណាលនៅព្រឹកនេះ គឺជាជំនួបសំណេះសំណាលលើកទី២២ហើយ ចាប់តាំងពីខែកញ្ញាមក។ មានកម្មករ និយោជិតសរុបជាង ២០ម៉ឺននាក់ មកពីរោងចក្រប្រមាណជាង ៦០០រោងចក្រ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថៅកែរោងចក្រ ដែលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេច និងអនុញ្ញាតឲ្យកម្មករ កម្មការិនី បានសម្រាកមួយថ្ងៃ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការភ្ញាក់ផ្អើលនៅពេលបានឃើញបងប្អូនពិការ បានបម្រើការងារនៅក្នុងវិស័យរោងចក្រកាត់ដេរ។ * សម្តេចតេជោ…