អនុម័តគម្រោងវិនិយោគថ្មី៣ ទុនវិនិយោគជិត១៥លានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ សរុបទុនវិនិយោគប្រមាណជិត១៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ ក្រុមហ៊ុន J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៥៣កន្លែង។ ២៖ ក្រុមហ៊ុន PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៤៨កន្លែង។ ៣៖ ក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO.,…

ប្រាក់ឧបត្ថម្ភ ១០ លានរៀល សម្រាប់អ្នកចាក់វ៉ាក់សាំងលេខរៀងទី ៣ លាន

គិតត្រឹមល្ងាចថ្ងៃ ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង ៣ លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី ៣ លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ ៤៨ ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។ ដូចមុនៗដែរ សម្រាប់មនុស្សទី ១ លាន មនុស្សទី ២ លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១០ លានរៀល ដែលលោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃស្អែក។ យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន ៣០ ភាគរយ នៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ ១០ លាននាក់ដែលត្រូវចាក់៕

សម្តេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតឆែកជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា ឱ្យជួយជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស រវាងប្រទេសទាំងពីរ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ លោក ម៉ាទីន វ៉ាវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យថា ក្នុងជំនួបនេះ លោក ម៉ាទីន បានជម្រាបជូនសម្តេចតេជោថា បេសកកម្មរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកធំធាត់ឡើង និងស៊ីជម្រៅថែមទៀត។ លោកអគ្គរដ្ឋទូតបានបន្ថែមថា សាធារណរដ្ឋឆែក មានមនោសញ្ចេតនាខ្ពស់ និងអារម្មណ៍យ៉ាងជិតស្និទជាមួយនឹងកម្ពុជា។ ឈរនៅលើមូលដ្ឋាននេះ លោកបានសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច…