រដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖​ ស្ត្រីផ្សព្វផ្សាយនិងលក់បារីនៅកម្ពុជា បានកាត់បន្ថយ ក្រោយមានការព្រមានពីក្រសួង

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា សព្វថ្ងៃអ្នកលក់បារីនៅតាមហាងមួយចំនួន​ ជាពិសេសនោះនៅតាមហាងកាហ្វេ ដោយមានស្ត្រីៗជាអ្នកលក់ ត្រូវបានកាត់បន្ថយបានយ៉ាងច្រើន ដោយសារតែទទួលជាព្រមានពីក្រសួងសុខាភិបាល ទៅដល់ក្រុមហ៊ុនមួយចំនួន ដែលផ្សព្វផ្សាយពាណិជ្ជកម្មបារី និងក្រុមហ៊ុនផលិតបារីផងដែរ។ រដ្ឋមន្ត្រីប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំបេសកកម្មរួមគ្នា របស់ក្រុមការងារអន្តរជាតិស្ថាប័ន នៃអង្គការសហប្រជាជាតិ ស្តីពី «ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងមកកាន់ប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ Sunway ។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងច្បាស់ថា «អ្នកដែលហ៊ុចបារីឲ្យគេជក់នេះ យើងខ្ញុំតែងតែហាមឃាត់ ធ្វើការព្រមានថែមទាំងព្រមានទៅម្ចាស់ក្រុមហ៊ុន ហើយពីមុនយើងឃើញមាន ប៉ុន្តែឥឡូវត្រូវបានកាត់បន្ថយច្រើនហើយ»។ លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងសុខាភិបាលមានច្បាប់ត្រឹមត្រូវ ក្នុងការផាកពិន័យលើក្រុមហ៊ុនណា ដែលនៅតែអនុវត្តន៍នូវទង្វើបែបនេះ ដោយធ្វើការប្រើប្រាស់នារី ទៅលក់ឲ្យអ្នកទិញនៅតាមហាងមួយចំនួន ជាពិសេសនោះ គឺនៅតាមហាងកាហ្វេមួយចំនួន នៅតាមទីសារធារណៈ ហើយច្បាប់ទាំងអស់នេះ ក្រសួងកំពុងទេអនុវត្តសព្វថ្ងៃផងដែរ។ សូមបញ្ជាក់ថា បើតាមរបាយការណ៍ ធ្លាប់បានចេញផ្សាយ របស់អង្គការសុខភាពពិភពលោកបង្ហាញថា នៅទូទាំងពិភពលោក មានមនុស្ស៦លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ ដែលទាក់ទងនឹងថ្នាំជក់។…

សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំឲ្យបញ្ឈប់ ការយកចិញ្ចើមផ្លូវ ការតសំយ៉ាបផ្ទះ ទៅធ្វើអាជីវកម្មខុសច្បាប់ នាំឲ្យស្ទះចរាចរណ៍ និងប៉ះពាល់សណ្តាប់ធ្នាប់

FN ៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្តីណែនាំជាផ្លូវការ ស្តីពីការដោះស្រាយចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងមូល ដោយសារតែនៅពេលបច្ចុប្បន្ននេះ សកម្មភាពយករំលោភចិញ្ចើមផ្លូវ ការតសំយ៉ាបផ្ទះ ទៅធ្វើអាជីវកម្មខុសច្បាប់ បាននិងកំពុង កើតមានឡើង។ យោងតាមសេចក្តីណែនាំរបស់ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា «ក្នុងរយៈពេល កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជាម្ចាស់លំនៅដ្ឋាន ម្ចាស់សហគ្រាស ម្ចាស់ហាង ម្ចាស់អាជីវកម្ម មន្ទីរពេទ្យ សាលារៀន ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជនផ្សេងទៀត បាននិងកំពុងប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវមិនទាន់បានសមស្របទាំងស្រុង ឬដោយបំពានលើច្បាប់បញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសបំពានលើបទបញ្ញត្តិមួយចំនួន នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ និងបទដ្ឋានគតិយុត្តដែលអនុវត្ត ក្នុងវិស័យនគរូបនីយកម្ម និងសំណង់»។ សាលារាជធានីភ្នំពេញ បានចាត់ទុកថា «អំពើរំលោភបំពានទាំងនេះមានជាអាទិ៍ ការយកទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងជាយផ្លូវធ្វើជាចំណតយានជំនិះ…

នៅព្រឹកថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញរៀបចំពិធីបួងសួង និងអបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក

FN ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ បានអញ្ជើញរៀបចំពិធីបួសសួងរំលឹកគុណបុព្វបុរសខ្មែរ និងការអបអរសាទរនៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដ កំពង់ធំ។ Fresh News TV នឹងធ្វេីការផ្សាយផ្ទាល់ពីស្ថានីយ៍បាយ័ន នូវកម្មវិធីនេះ។ កាលពីម្សិលមិញថ្ងៃទី០៦ ខែសីហា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ដ្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានអញ្ជើញអុជអូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក ក្នុងខេត្ដកំពង់ធំ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានអុជធូប នៅប្រាសាទជ្រៃ អាស្រមឥសី ប្រាសាទសំបូរ និងប្រាសាទតោ ដើម្បីបួងសួង រំលឹកគុណបុព្វបុរសខ្មែរ និងការអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌ ពិភពលោក នេះ។ សូមបញ្ជាក់ថា តំបន់ប្រាសាទ សំបូរព្រៃគុក ដែលជារាជធានី ឥសានបុរៈរបស់ខ្មែរ កាលពីសម័យចេនឡានោះ តាមរយៈឯកសារចិន ឯកសារឥណ្ឌា…