Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិក និងពលរដ្ឋខ្មែរមកពីប្រទេសកាណាដា

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈ! បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរព នឹករលឹក! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជួបជាមួយបងប្អូនទាំងអស់ ដែលបានធ្វើដំណើរពីចម្ងាយ នៅក្នុងក្របខណ្ឌសហរដ្ឋអាមេរិកក្ដី និងមកពីកាណាដាក្ដី។ អ្នកថា អាមេរិកមិនឲ្យ ហ៊ុន សែន ជាន់ដី ព្យួរអាសនៈនៅ អសប សូមបកស្រាយប្រាប់អ្នកគាំទ្រ ខ្ញុំកំពុងសួរខ្លួនឯងថា តើខ្ញុំកំពុងសិ្ថតនៅលើទឹកដីអាមេរិក ឬនៅទីណា? ច្បាស់ជាទឹកដីអាមេរិក។ នេះមិនមែនជាការចាក់ដោត ឬការឆ្លើយតបតាមបែបបញ្ឈឺចិត្តទេ។ ក៏ប៉ុន្តែ ខ្ញុំគួរតែត្រូវបាននិយាយបន្ដិច ដើម្បីយើងបើកចំ​ហនៃទស្សនៈ ការយល់ឃើញ ឬក៏របៀបបោកប្រាស់ខ្លះ​ ដែលធ្វើឲ្យមនុស្សមួយចំនួនភ័ន្តច្រឡំ។ ឧទាហរណ៍៖ ម្សិលមិញ នៅពេលដែលខ្ញុំជួបនាយករដ្ឋមន្រ្តីប៊ុលហ្គារីរួចហើយ ខ្ញុំចូលទៅកាន់អាសនៈរបស់កម្ពុជា។ ពេលនោះ ខ្ញុំវាយភា្លមៗ ដើម្បី post ចេញពីកណ្ដាលអង្គការសហប្រជាជាតិ តាមហ្វេសប៊ុករបស់ខ្ញុំ។ គ្រាន់តែបានទទួលដំណឹងថា ខ្ញុំមកកាន់ទឹកដីអាមេរិក មានអ្នកឃោសនាថា អាមេរិកមិនឲ្យជាន់ដីគេទេ។ អញ្ចឹង​ឥឡូវនេះ ខ្ញុំកំពុងនៅលើទឹកដីអាមេរិក តើអ្នកបកស្រាយថាម៉េចវិញ? សូមអ្នកដែលធ្វើអត្ថាធិប្បាយរឿងនេះ ចេញម​កបកស្រាយ ពន្យល់ចំពោះអ្នកគាំទ្រខ្លួន។ មិនចាំបាច់ពន្យល់ដល់អ្នកគាំទ្ររាជរដ្ឋាភិបាល គាំទ្រ…

សុន្ទរកថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៣

លោកជំទាវប្រធាន! ការចូលរួមរបស់ខ្ញុំនៅក្នុងមហាសន្និបាតពេលនេះ គឺស្ថិតក្នុងបរិការណ៍ដែលប្រជាជាតិកម្ពុជា កំពុងតែសប្បាយរីករាយទទួលផលពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្លួន។ កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេស ដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈ។ ពីប្រទេសមួយដែលធ្លាប់តែត្រូវបានគេស្គាល់ថា ជាវាលពិឃាដ ជាតំបន់អសន្តិសុខ ដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសមានសេដ្ឋកិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ, និងមានអសន្តិសុខស្បៀង កម្ពុជាបច្ចុប្បន្នទទួលបានសន្តិភាពពេញលេញ និងបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនៅតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសនាំចេញស្បៀងអាហារ មានស្នា​ដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលំអសូចនាករសង្គមនានា​ និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក ដោយថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប ដោយ​សារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។ ពីប្រទេសដែលល្បីក្នុងការប្រើអាវុធ ដើម្បីដណ្ដើមអំណាច និងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល ឥឡូវនេះ កម្ពុជាបានងក្នុងការផ្លាស់ប្ដូររដ្ឋាភិបាល, ឥឡូវនេះ កម្ពុជាក្លាដ៏ខ្ពស់, ក្នុងរង្វង់៧ុតនៅក្នុងពិភពលោក ដោយថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាមួយនឹងការរៀបចំបោះឆ្នោតយ៉ាងទៀតទាត់ សេរី និងយុត្តិធម៌, ដើម្បីផ្ដល់សិទ្ធិអោយប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស។ នៅក្នុងការបោះឆ្នោតសកលដើម្បីជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ អ្នកបោះឆ្នោតកម្ពុជាជិត ៧ លាននាក់…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបក្មួយៗកម្មករ/ការិនីសាជាថ្មីម្ដងទៀត បន្ទាប់ពីដាច់​អាណត្តិចាស់ និងចូលអាណត្តិថ្មីក្នុងរយៈកាល ២ អាទិត្យកន្លងទៅ។ ក្មួយប្រហែលបានដឹងហើយថា រាជរដ្ឋាភិបាលអាណត្តិចាស់ គឺអាណត្តិទី ៥ បានផុតរលត់នៅថ្ងៃទី ៦ ខែកញ្ញា ហើយរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ក៏បានចាប់កំណើតទន្ទឹមគ្នា ជាមួយនឹងការស្បថចូលកាន់តំណែង នៃរាជរដ្ឋាភិបាលអាណត្តិថ្មី នៅថ្ងៃទី ៦ នោះផងដែរ។ ប៉ុន្តែ ពូមិនអាចមានលទ្ធភាពដើម្បីមកជួបក្មួយៗទាន់ពេលវេលានោះទេ ដោយ​សារក្រោយពេលបង្កើតរដ្ឋាភិបាលហើយនៅថ្ងៃទី ៦ និងថ្ងៃទី ៧ គឺប្រជុំគណៈរដ្ឋមន្រ្តី។ ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ បានចេញដំណើរទៅប្រជុំចិនផង និងទៅវៀតណាមផង ថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៣ ពូក៏បានចេញដំណើរទៅចិនផង និងទៅវៀតណាមផង ដើម្បីចូលរួមពិព័រណ៍អាស៊ាន-ចិន នៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២ យប់ ៣ ថ្ងៃ ហើយបន្ទាប់ទៅ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន ដែលមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសជាច្រើនដែលមកចូលរួមនៅទីនោះ។ ជាលើកដំបូងហើយ…