សម្រេចចេញថ្លៃសិក្សាជូននិស្សិតយោធាកម្ពុជា ៦នាក់ ដែលត្រូវបានសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍

FN ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចបន្តបង់ថ្លៃសិក្សារហូតដល់ទីបញ្ចប់ សម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលត្រូវសហរដ្ឋអាមេរិកផ្តាច់អាហារូករណ៍ ដោយសារតែហេតុផលនយោបាយ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការផ្តាច់អាហារូករណ៍ចំពោះនិស្សិតខ្មែរ៦នាក់ គឺជាសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំចំណាត់ការបន្ទាន់ និងចាំបាច់ ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន៦រូប ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិកតែម្តង។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងដូច្នេះថា៖ «ដោយមើលឃើញអំពីការលំបាករបស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ ភាគីអាមេរិក និង នៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់ សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់ សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ»។ សូមបញ្ជាក់ថានិស្សិតកម្ពុជាចំនួន៦នាក់ ដែលកំពុងសិក្សាតាមរយៈអាហារូករណ៍ នៅសាលាបណ្ឌិតសភាយោធាចំនួន៤ ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់។និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូបបណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។ ការសម្រេចផ្អាកអាហារូករណ៍នេះ បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលធ្វើការសម្រេចចិត្តដោយអសីលធម៌ ក្រោមហេតុផលនយោបាយ ខណៈដែលប្រទេសទាំងពីរមានភាពចម្រូងចម្រះក្នុងទំនាក់ទំនងកន្លងមក៕

កម្ពុជានាំចេញអង្ករបានជាង២៨ម៉ឺនតោន ធ្លាក់ចុះ២៩ភាគរយ

FN ៖ នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណ ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន ស្មើនឹង-២៩.៤៧% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន។ តាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លទ្ធផលនៃការនាំចេញអង្ករ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១ រួមមាន៖ * បរិមាណអង្ករនាំចេញ មានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន (-២៩.៤៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន * ការនាំចេញអង្ករក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៧ ៤១៩តោន កើនឡើងចំនួន ៥ ៨៥៦តោន…

ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ នៅមុនចាប់ផ្តើមកិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្ថិតក្នុងដំណាក់កាលធ្វើចត្តាឡីស័កនៅឡើយ។ ប៉ុន្តែដោយសារស្ថានភាពចាំបាច់ ទើបតម្រូវឱ្យសម្តេចបង្ខំចិត្តប្រជុំនាព្រឹកនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹកស្មានមិនដល់សោះថា មានពាក្យចចាមអារាមថាសម្តេចទទួលមរណភាព ខណៈសម្តេចកំពុងថ្លែងសារដឹកនាំកិច្ចប្រជុំអំពីកូវីដ១៩ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើមានភាពចាំបាច់អ្វីដែលត្រូវលាក់ព័ត៌មាន បើសិនជាសម្តេចទទួលមរណភាពមែននោះ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានការទទួលមរណភាពមែននោះ នឹងមានការជូនព័ត៌មាន ការរៀបចំពិធីបុណ្យផ្សេងៗ និងការទម្លាក់ទង់ជាតិ ដើម្បីកាន់មរណទុក្ខជាដើម។ * សម្តេចតេជោ ហ៊ុន សែន…