FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
នៅមុនចាប់ផ្តើមកិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្ថិតក្នុងដំណាក់កាលធ្វើចត្តាឡីស័កនៅឡើយ។ ប៉ុន្តែដោយសារស្ថានភាពចាំបាច់ ទើបតម្រូវឱ្យសម្តេចបង្ខំចិត្តប្រជុំនាព្រឹកនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹកស្មានមិនដល់សោះថា មានពាក្យចចាមអារាមថាសម្តេចទទួលមរណភាព ខណៈសម្តេចកំពុងថ្លែងសារដឹកនាំកិច្ចប្រជុំអំពីកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើមានភាពចាំបាច់អ្វីដែលត្រូវលាក់ព័ត៌មាន បើសិនជាសម្តេចទទួលមរណភាពមែននោះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានការទទួលមរណភាពមែននោះ នឹងមានការជូនព័ត៌មាន ការរៀបចំពិធីបុណ្យផ្សេងៗ និងការទម្លាក់ទង់ជាតិ ដើម្បីកាន់មរណទុក្ខជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានផ្ញើទៅកាន់អ្នកផ្សព្វផ្សាយព័ត៌មានចចាមអារាមទាំងនោះ ឱ្យយកចិត្តទុកដាក់ទៅលើសុខភាពរបស់ខ្លួនវិញល្អប្រសើរ ជាងការខ្វាយខ្វល់ពីសម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា និងការចូលចតនាវាវេស្ទើដាម ជាព្រឹត្តិការណ៍មួយដ៏ធំ តែកម្ពុជាអាចគ្រប់គ្រងបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យនាវាវេស្ទើដាមចូលចត គឺជាកាយវិការមនុស្សធម៌ដ៏ធំធេងមួយរបស់កម្ពុជា ដែលនាំឱ្យមានការចងចាំពីអ្នកទេសចរទាំងអស់លើនាវា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៣០ ខែមិថុនា រកឃើញអ្នកឆ្លងថ្មី ៩៩៩នាក់ទៀត ខណៈអ្នកស្លាប់ឡើង ៦០២នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេនោះ ដែលជាការបារម្ភដ៏ធំរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហានៃការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» មិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ព្រមទាំងប្រទេសជិតខាងកម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកូរ៉េខាងជើង ប្រហែលជានឹងកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការដាក់ចេញវិធានការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចំណាយមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទាន់ដល់ថ្នាក់ក្ស័យធនគ្មានប្រាក់បើកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដូចការឃោសនារបស់ជនមួយចំនួននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលបានពីព្រះរាជឧបត្ថម្ភពីព្រះមហាក្សត្រ សម្តេចម៉េ និងការឧបត្ថម្ភពីសប្បុរសជន ជនរួមជាតិ មានរហូតដល់ទៅជាង១២២លាន ២សែន ៣ម៉ឺន ៦ពាន់ ៥៧៥ដុល្លារ។
* រាជរដ្ឋាភិបាល បានទិញមន្ទីរពេទ្យហ្វួងម៉ែក្នុងតម្លៃចំនួន១៥លាន ៤សែនដុល្លារ សម្រាប់ព្យាបាលជំងឹកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាទាំងនេះ ជាការចូលរួមដ៏ធំរបស់ជនរួមជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសង្ឃឹមថាជំងឺកូវីដ១៩ ត្រូវផុតរលត់ក្នុងរយៈពេលខ្លីមិនអាចទៅរួចនោះទេ ហើយវាអាចរស់នៅជាមួយមនុស្សដូចជំងឺផ្តាសាយក្នុងរយៈពេលយូរទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជារង់ចាំរៀនសូត្របទពិសោធន៍វៀតណាម លើការគ្រប់គ្រងការឆ្លងសហគមន៍នៅក្រុងហូជីមិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យយកចិត្តទុកដាក់គ្រប់គ្រងលើការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ហើយតម្រូវឱ្យធ្វើចត្តាឡីស័កនៅព្រំដែនទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅព្រំដែនវៀតណាម ដែលមានអាណិកជនវៀតណាមរស់នៅ ត្រូវហាមឱ្យផ្អាកការធ្វើដំណើរទៅវៀតណាមជាបណ្តោះអាសន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា ដែលគ្មានភាពចាំបាច់ហាមមិនឱ្យឆ្លងទៅថៃ វៀតណាម និងឡាវនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនអាចនិយាយថាកម្ពុជា ចម្លងទៅថៃ ថៃចម្លងមកកម្ពុជា កម្ពុជាចម្លងទៅវៀតណាម វៀតណាមចម្លងមកកម្ពុជា ឬកម្ពុជាចម្លងទៅឡាវ ឬឡាវចម្លងមកកម្ពុជាបាននោះឡើយ។ ពេលនេះមិនមែនជាពេលទម្លាក់កំហុសដាក់គ្នានោះឡើយ គឺជាពេលពង្រឹងកិច្ចសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងជំងឺ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវធ្វើតេស្តរហ័ស ហើយបើមានករណីចាំបាច់ ត្រូវធ្វើតេស្តដោយប្រើម៉ាស៊ីថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានតេស្តរហ័ស ១,១៤៤,៤៥០សម្រាប់ ខណៈ ១លានសម្រាប់ទៀត នឹងដឹកមកដល់នាពេលខាងមុខ ហើយចំនួន ៣សែនសម្រាប់ កំពុងស្ថិតនៅក្នុងស្តុកយុទ្ធសាស្ត្រ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបញ្ចេញតេស្តរហ័ស ក៏ដូចជាបរិក្ខាផ្សេងៗទៀត ឱ្យបានទាន់ពេលវេលាទៅតាមខេត្ត។
* សម្តេចតេជោ ហ៊ុន សែន ណែនាំទៅក្រសួងសុខាភិបាលធ្វើការកែតម្រូវលើការងារមួយចំនួន មិនត្រូវបន្តការអភិរក្សនិយមទៀតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះកម្ពុជាក្រ តែក៏មិនទុកឱ្យពលករខ្មែរត្រឡប់ពីថៃជួបការលំបាកនោះដែរ ត្រូវផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់សម្រាប់ការធ្វើចត្តាឡីស័ក។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅលោក ខេង សុមេធ ចុះទៅតាមខេត្តជាប់ព្រំដែន ដើម្បីពិនិត្យការសាងសង់បរិក្ខារផ្សេងៗនៅតាមមណ្ឌលធ្វើចត្តាឡីស័ក។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្របន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី (ដែលតា) កើតចេញពីឥណ្ឌា ដែលជាមេរោគគ្រោះថ្នាក់បំផុត។ ការទប់ស្កាត់នេះត្រូវអនុវត្តវិធានការ៥ រួមមាន៖ ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី (ដែលតា) ហើយចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ និងពលករនៅប្រទេសថៃ មិនត្រូវបារម្ភទេ កម្ពុជា បានសហការជាមួយថៃរួចហើយ។
* សម្តេចតេជោ បានបញ្ជាក់ថា ភាគីថៃ បានបញ្ជាក់ហើយសម្រាប់អ្នកធ្វើការខុសច្បាប់នៅថៃ ក្នុងកំលុងពេលកូវីដ១៩នេះ មិនមានការដាក់ទោសទណ្ឌទេ ហើយនឹងជួយផ្តល់ភាពស្របច្បាប់ថែមទៀតផង។ សម្តេចតេជោ អំពាវនាវដល់ពលករនឹងនរចិត្ត កុំសម្រុកចេញពីថៃមកកម្ពុជា ដែលប្រឈមការឆ្លងជំងឺ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយតំបន់ឆ្លង និងចំនួនឆ្លងឱ្យមកនៅទាប ដោយប្រើវិធានការ អប់រំ សុខាភិបាល រដ្ឋបាល និងច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបំពាននឹងច្បាប់ ឬវិធានការនានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចេញប៉ុន្មាន ចាប់បណ្ណឹង។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង១ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាលធ្វើសេនាធិការជូនសម្តេចបាន ៥ភាគរយ រីឯសម្តេចធ្វើសេនាធិការឱ្យក្រសួងវិញ រហូតដល់ ៩៥ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅអារ៉ាប់ និងមជ្ឈិមបូព៌ា ព្រមទាំងសម្តេចផងបានប្រើថ្នាំបុរាណចិនដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេទ្យដែលដាក់ឈ្មោះចូលក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខណ្ឌ ហើយមិនចូលរួមបំពេញការងារ ត្រូវលុបឈ្មោះចេញ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមាន៖ ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព និងតាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល, រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU, ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើឧបករណ៍តេស្តរហ័ស ដើម្បីតេស្តសុខភាពបុគ្គលិក។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជាងកាត់សក់របស់សម្តេច បានឆ្លងជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ត្រូវគ្រប់គ្រងបុគ្គលិករបស់ខ្លួន ហើយបើចាំបាច់ត្រូវតេស្តបុគ្គលិករបស់ខ្លួនដោយខ្លួនឯង តាមឧបករណ៍តេស្តរហ័ស។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រូពេទ្យបង្ហាត់បង្រៀនពីការធ្វើតេស្តរហ័ស ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើតេស្តដោយខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅអង្គភាពកងទ័ព កងរាជអាវុធហត្ថ និងនគរបាល ត្រូវធ្វើតេស្តរហ័ស ដើម្បីរកឃើញមេរោគភ្លាមៗ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្ររុករក និងគ្រប់គ្រង។ យុទ្ធសាស្ត្រនេះ មានវិធានការ៥ រួមមាន៖ រៀបចំតំបន់យកសំណាក និងការយកសំណាកទៅពិនិត្យ, ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងខិតខំរកមេរោគបំប្លែងភេទថ្មី, ពង្រីកការធ្វើតេស្តរហ័ស, រៀបចំការធ្វើការចត្តាឡីស័កឱ្យបានត្រឹម រកឃើញហើយត្រូវទុកអ្នកជំងឺកន្លែងណា ព្យាបាលកន្លែងណា ឬឱ្យនៅព្យាបាលតាមផ្ទះ និងតាមដានដោយបច្ចេកវិទ្យាព័ត៌មាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្លាប់ក្នុងរបប ប៉ុល ពត ជាកម្សត់មួយណាស់ទៅហើយ តែការស្លាប់ដោយជំងឺកូវីដ១៩ ក៏កម្សត់ណាស់ដែរ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់យ៉ាងហោចណាស់មានមឈូសដាក់ឱ្យបានត្រឹមត្រូវ។
* សម្តេចតេជោ ហ៊ុន សែន បញ្ជានាយឧត្តមសេនីយ៍ សៅ សុខា យកឈើរឹបអូសបានរៀបចំធ្វើក្តាមឈូស ហើយចំពោះមុខនេះ ក្រសួងសេដ្ឋកិច្ចបញ្ចេញថវិកាទិញក្តាមឈូសទុកសម្រាប់ប្រើប្រាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការរៀបចំទិញកោដ្ឋិសម្រាប់ដាក់ធាតុជូនដល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានត្រឹមត្រូវផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ទើបធ្វើឱ្យសម្តេចឈរជើងក្នុងតំណែងជានាយករដ្ឋមន្ត្រីជិត ៤០ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្ររៀបចំកប់ ឬបូជាសពអ្នកជំងឺកូវីដ១៩ ឱ្យបានល្អ តាមវិធានការ៤យ៉ាង៖ រៀបចំបច្ឆានៅកន្លែងមិនទាន់មានបច្ឆា, ប្រើបច្ឆាតាមវត្ត តែត្រូវធានាសុវត្ថិភាព ដោយធ្វើការជាមួយព្រះចៅអធិការវត្ត, រៀបចំដីសម្រាប់កប់សពតាមប្រពៃណីរបស់ជនជាតិភាគតិច និងខ្មែរ-ឥស្លាម និង រៀបចំផលិតក្តាមឈូសឱ្យបានត្រឹមត្រូវសម្រាប់យកទៅបូជា ឬកប់។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានយ៉ាងហោចណាស់ចាក់ជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ នៅជំហានដំបូង និងដល់ក្មេងអាយុក្រោម ១៨ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានជាមុនកុំយកលេសយកដីបម្រើដល់ការកប់សពអ្នកជំងឺកូវីដ១៩ យកទៅធ្វើជាកម្មសិទ្ធ ឬបន្លំកាប់ឈើ ក្រោមលេសយកឈើធ្វើមឈូស។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈរលើភាពជាក់ស្តែងកម្ពុជា នឹងទទួលបានវ៉ាក់សាំងពីចិនប្រមាណ ២០លានដូស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងខែកក្កដា នេះ កម្ពុជាទទួលបានវ៉ាក់សាំងពីចិន ចំនួន ៥លានដូស ក្នុងនោះថ្ងៃទី៦ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស, ថ្ងៃទី១០ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស និងស៊ីណូវ៉ាក់ ៣លានដូស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងខែកក្កដានេះ កម្ពុជាទទួលបានវ៉ាក់សាំងពីចិន ចំនួន ៥លានដូស ក្នុងនោះថ្ងៃទី៦ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស, ថ្ងៃទី១០ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស និងស៊ីណូវ៉ាក់ ៣លានដូស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លើការងារវ៉ាក់សាំង បើសម្តេចមិនសម្រេចពឹងចិនទេនោះ មកដល់ពេលនេះរកតែវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋឱ្យបាន ២០ម៉ឺននាក់មិនបានផង។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើមិនឱ្យសម្តេចពឹងចិន តើទៅពឹងនរណា? បើប្រទេសខ្លះបានត្រឹមតែសន្យា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាជនសិង្ហបុរី ក៏ប្រើប្រាស់វ៉ាក់សាំងចិនដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលវ៉ាក់សាំងមកដល់ ត្រូវបែងចែកទៅតាមខេត្ត ហើយប្រមូលផ្តុំកម្លាំងសម្រុកចាក់។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យការចាក់វ៉ាក់សាំងនេះ បញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលវ៉ាក់សាំងមកដល់ ត្រូវបែងចែកទៅតាមខេត្ត ហើយប្រមូលផ្តុំកម្លាំងសម្រុកចាក់។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យការចាក់វ៉ាក់សាំងនេះ បញ្ចប់ត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។