គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាព ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ​ ជាមួយភាគីពាក់ព័ន្ធ និងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាពនីតិកាលទី៤ នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីសរុបព្រឹត្តិការណ៍ទូទៅ នៃថ្ងៃបោះឆ្នោតជ្រើសតាំង​ សមាជិក​ព្រឹទ្ធសភានីតិកាលទី៤ ដែលចាប់ផ្ដើមឡើង​វេលាម៉ោង៣៖០០នាទីរសៀល នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប ដោយមានការចូលរួម ​ពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាង​អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ, តំណាង​ស្ថានទូតជប៉ុន, ជំនាញការ JICA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ៕

គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានពីប្រវត្តិនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា

FN ៖ នៅសល់តែ១៥ថ្ងៃទៀត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងមកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានពី ប្រវត្តិនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា។ សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ សម្រាប់យុទ្ធនាការថ្ងៃដំបូងនេះ គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភាព កំពុងតែចាប់ផ្ដើមយុទ្ធនាការឃោសនាហើយ ជាមួយនឹងសកម្មជនរបស់ពួកគេ។ យ៉ាងណាក៏ដោយ សម្រាប់ការឃោសនាបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានចេញសេចក្តីប្រកាស អំពីការហាមឃាត់ មិនឱ្យហែក្បួនឃោសនា នៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតាមដងវិថី និងទីប្រជុំជនមួយចំនួន ដើម្បីបញ្ចៀសការកកស្ទះ។

គ.ជ.ប ប្រកាសថា បក្សនយោបាយ៤ ដាក់ភ្នាក់ងារសង្កេតការណ៍ទូទាំងរាជធានី-ខេត្ត ៧៥នាក់ សម្រាប់ចូលរួមសង្កេតការណ៍បោះឆ្នោត ព្រឹទ្ធសភា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ពេលនេះ គណបក្សនយោបាយ៤ បានដាក់ភ្នាក់ងារសង្កេតការណ៍ ទូទាំងរាជធានី-ខេត្ត ពេញសិទ្ធិចំនួន៧៥នាក់ សម្រាប់ចូលរួមអង្កេតការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទាំង៧៥រូបនោះ មាន៣៣នាក់ពីគណបក្សប្រជាជនកម្ពុជា ដែលដាក់បេក្ខជនគ្រប់ភូមិភាគ, ២០រូបមកពីគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច, ១៨រូបមកពីគណបក្សខ្មែររួបរួមជាតិ និង៤រូបមកពីគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។ នេះបើតាមសេចក្តីប្រកាសដដែលរបស់ គ.ជ.ប។ សេចក្តីប្រកាសរបស់ គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីផុតកំណត់ទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ការិយាល័យកិច្ចការគណបក្សនយោបាយ និងអង្កេតការណ៍ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​គ.ជ.ប ទទួលបានពាក្យសុំចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ ដើម្បីសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ដោយអនុលោមតាមប្រកាស ៧.១.១៧ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធភានីតិកាលទី៤ ឆ្នាំ២០១៨ គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួន២រូប ភ្នាក់ងារពេញសិទ្ធិ១រូប ដើម្បីសង្កេតមើលកាល បោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ នៅតាមរាជធានី-ខេត្ត នៃភូមិភាគដែលខ្លួនឈរឈ្មោះបោះឆ្នោត។ ភ្នាក់ងារគណបក្សនយោបាយ គឺជាតំណាងដែលចាត់តាំង…