ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

FN ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ។ ជំនួប សំណេះសំណាលធ្វើឡើង នៅទីតាំងដីមួយ កន្លែង ស្ថិត នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះជួបកម្មករ ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីរាជរដ្ឋាភិបាលខ្លះ លេងហ្វេសប៊ុកចាញ់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន អរគុណកម្មករ និយោជិត ដែលបានផ្តល់នូវការគោរពស្រឡាញ់ចំពោះសម្តេច។ សម្តេចតេជោ ចាត់ទុកការស្រឡាញ់…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវចំពោះប្រជាពលរដ្ឋកុំមានការភិតភ័យចំពោះ ការចល័តកងទ័ពតាមផ្លូវគោកនិងផ្លូវអាកាស ការពារទឹកដីក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ដើម្បីកំចាត់ពួកភេរវកម្ម(សារសម្លេង)

បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់​! បន្ទាប់ពីការចេញបញ្ជាកាលពីថ្ងៃ ​កម្លាំងបន្ថែមសម្រាប់បម្រើឱ្យការបាញ់កំទេចដ្រូន ដែលហៅថាយន្តហោះគ្មានមនុស្សបើក បានចេញដំណើររួចស្រេចហើយ។ ខ្ញុំសូមអំពាវនាវ បងប្អូន(ប្រជាពលរដ្ឋ)នៅខេត្តក្រចេះ, រតនគិរី, មណ្ឌលគិរី និងទីកន្លែងដែលកងកម្លាំងកងទ័ពបានឆ្លងកាត់ កុំមានការភ័យព្រួយពីការមានសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ ការធ្វើដំណើរនៃកម្លាំងប្រដាប់អាវុធចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តរតនគិរី ឬ​មណ្ឌល​គិរី និងតាមខេត្តក្រចេះ ត្បូងឃ្មុំ​ គឺជាកម្លាំងអន្តរាគមន៍ជួយដល់យោធភូមិភាគទី១។ ដោយសារតែមានការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលយើងមិនដឹងប្រភពថាចេញពីទីកន្លែងណា យើងមានការចាំបាច់ការពារអធិបតេយ្យភាពជាតិ។ ខ្ញុំចាត់ទុកថានេះជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា។ ខ្ញុំសូមដាក់ចេញបទបញ្ជាបន្ថែមឱ្យកម្លាំងនៅយោធភូមិភាគទី១ សហការជាមួយគ្រប់កម្លាំ​ងទាំងអស់រុករកអ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរទៅនេះ ​មិនមែនត្រឹមតែដើម្បីពួនស្ទាក់កំទេចយន្តហោះគ្មានមនុស្សបើក ដែលហៅថាដ្រូននោះទេ ក៏ប៉ុន្តែក៏ត្រូវរុករកកម្លាំងដែលរត់ឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា។ យើងអំពាវនាវចំ​ពោះប្រទេសទាំងឡាយដែលផ្ដល់ទីតាំងឱ្យយន្តហោះគ្មានមនុស្សបើកហោះចូលមកក្នុងទឹកដីរបស់យើង បញ្ឈប់​ជាបន្ទាន់សកម្មភាពដែលមានចរិកជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សហការផ្ដល់ព័ត៌មានអំពីអ្នកដែលលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា។ ច្បាស់ណាស់ថា ដ្រូននេះកំពុងតែស្វែងរកធ្វើទំនាក់ទំនងជាមួយក្រុមបាក់ទ័ពដែលរត់ចេញពីប្រទេសវៀតណាម ហើយអាចនឹងមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋរបស់យើងផ្តល់នូវកិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានអោយកងទ័ពរបស់យើងផ្នែកខាងក្រោម … និយាយរួមយើងមានអាវុធច្រើនប្រភេទដើម្បីកំទេច យន្តហោះដែលគ្មានមនុស្សបើក ដែលប៉ុន្មានយប់កន្លងទៅនេះ តែងបានបំពានលើអធិបតេយ្យរបស់យើង។ ខ្ញុំចាត់ទុកថានេះជាអំពើភេរវកម្ម។ សាជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវចំពោះប្រទេសជិតខាងដែលផ្ដល់មូលដ្ឋានសម្រាប់ការហោះហើររបស់ដ្រូន បញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមគោរពអធិបតេយ្យភាពរបស់យើង។ យើងគ្មានប្រាថ្នាអ្វីក្រៅពីសេចក្ដីសុខនិងឯករាជ្យអធិបតេយ្យភាពរបស់យើងនោះទេ។ សូមប្រជាពលរដ្ឋរបស់យើងកុំមានការព្រួយបារម្ភនិងជ្រួលច្របល់ចំពោះសភាពការណ៍ ដែលអាចនឹងកើតឡើងនៅក្នុងពេលដែលយើងចល័តកងទ័ព បូកជាមួយនឹងការដែលអាចនឹងមានការបាញ់ទម្លាក់នូវយន្តហោះគ្មានមនុស្សបើកនៅក្នុងទឹកដីកម្ពុជា។ ជឿជាក់ថារាជរដ្ឋាភិបាលអាចនឹងគ្រប់គ្រងសភាពការទាំងអស់នេះ ដោយមានកិច្ចសហការពីភាគីវៀតណាម ដែលជាជនរងគ្រោះដោយសារអំពើភេរវកម្មក្នុងរយៈកន្លងទៅនេះ។…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ខ្ញុំគួរតែមានសំណួរខ្លះមុននឹងយើងនិយាយគ្នា។ ចាប់ផ្ដើមពូចង់សួរថា តើមានកម្មករ/ការិនីប៉ុន្មាននាក់ដែលក្រោយថ្ងៃធ្វើការនៅរោងចក្រ យប់ទៅសំរាកនៅផ្ទះ? សុំលើកដៃ? មានចំនួនប៉ុន្មានដែលជួលផ្ទះគេនៅ? … យ៉ាងណាក៏ដោយ យើងឃើញចំនួនអ្នកដែលបានធ្វើការតាមរោងចក្រពេលថ្ងៃ យប់ទៅសំរាកផ្ទះ។ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំង?(ច្រើនគ្នា)។ អ្នកដែលមិនបានចាក់មានប៉ុន្មានទៅ?(អត់មានទេ) ការមិនបានចាក់វ៉ាក់សាំង វាមិនមែនជា​កំហុសរបស់ក្មួយៗទេ។​ ពេលដំបូងនោះ​ទាំងពេទ្យ ទាំងក្មួយៗដែលត្រូវការវ៉ាក់សាំងសុទ្ធតែការយល់ខុសខ្លះ។ ឧទាហរណ៍ ដូចជាគេថាធ្លាប់កើតជំងឺហឺត គឺគេមិនឲ្យចាក់។ អញ្ចឹងទេអ្នកធ្លាប់មានជំងឺហឺត គឺគេមិនឲ្យចាក់ទេ ដល់ក្រោយមកបានគេបញ្ជាក់ថា ជំងឺហឺតចាក់បាន គេហាមតែពេលកំពុងហឺតទេ បើអត់មានហឺតផង ចាក់បាន​។ ឥឡូវដល់ដូសទីប៉ុន្មានហើយ​​ក្មួយៗ? ទី ៤ ឬ៥? ឥឡូវអ្នកចាក់ដូសទី ៣ ឡើងបានប៉ុន្មាននាក់ទៅ?(បួននាក់អង្គុយខាងមុខនេះ សុទ្ធតែកូនប្រុស អត់មាន​កូនស្រីមួយគូណាសោះ ភ្លោះប្រុស ៤ គូ)។ ក្នុងចំណោមទាំងអស់គ្នាជិត ២ ម៉ឺននាក់នេះ អ្នកដែលមានទូរស័ព្ទប្រើប៉ុន្មាននាក់ទៅ? អ្នកលេងហ្វេសប៊ុកប៉ុន្មាននាក់ទៅ(ច្រើន) ខ្លាំងជាងមន្ដ្រីរដ្ឋាភិបាលមួយចំនួនទៀត។ មន្ដ្រីរដ្ឋាភិបាលមួយចំនួនអត់​មានហ្វេសប៊ុកផង។ មន្ដ្រីមួយចំនួនគួរខ្មាសកម្មករផង។ មន្ដ្រីមួយចំនួនមិនចេះលេងហ្វេសប៊ុកទេ។ អាបង្ហោះក៏មិនបង្ហោះ អាឆែកមើលគេក៏មិនឆែកមើល។ មិនមែនបង្អាប់មន្ដ្រីលើកកម្មករទេ ក៏ប៉ុន្ដែយើងបានឃើញចលនាពិត។​ អម្បាញ់​មិញសួររឿងមានទូរស័ព្ទ អញ្ចឹងវាមានទាំងស្មាតហ្វូន…