សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សូមក្រាបថ្វាយបង្គំ ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! ហាត់ប្រាណទុកអោយហើយ កម្មវិធីច្រើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមនូវក្នុងការចែកសញ្ញាបត្រជូនជ័យលាភី ចំនួន ៣.៩៥៩ នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃនេះ គឺស្អកក​បន្តិច ប្រហែលជាបញ្ហាបណ្តាលមកពីហាត់ប្រាណជ្រុលពីម្សិលមិញនេះ។ គួរតែនិយាយដែរ … រឿងជញ្ជីង …ជញ្ជីងខ្ញុំយកទៅដល់ថ្នាក់នាយកដ្ឋានមាត្រសាស្ត្ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប៉ុន្តែឃើញថាខុសគ្នាទំាងអស់។ ជញ្ជីងដែលយកមកថាត្រូវហ្នឹង គឺខុសតែម្តង។ គ្រាន់តែអាត្រូវបីខុសគ្នាទំាងបី ​…។ ម្សិលមិញ ហាត់ៗទៅ មកថ្លឹងនឹងជញ្ជីងទិញបានថ្មី ខុសគ្នាដាច់ស្រឡះតែម្តង … រាងចុះគីឡូវាធ្ងន់បន្តិច ដោយសារតែម្សិលមិញរត់រហូតទៅដល់ ៨០ នាទី ឯណោះ ហើយទម្លាក់កាឡូរីរហូតទៅដល់ជិត ៩០០។ ដូច្នេះ វាធ្វើឱ្យធ្លាក់ខ្លំាង។ ព្រឹកមិញនេះចេញមក ថ្លឹងនៅសល់តែក្រោម ៧១ (គីឡូ) …។ ថ្ងៃនេះ មិនជានិយាយច្រើនទេ។ ថ្ងៃនេះ…

ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា

សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! វឌ្ឍនភាពនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ជាមួយនឹងសាកល​វិទ្យាល័យ​ឯក​ទេស នៃកម្ពុជា ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់និស្សិត ចំនួន ៥.៨០៨ ហើយដែលចាត់ទុកថា ជាចំនួនមួយ​ដ៏​ច្រើន ដែលប្រមូលផ្ដុំមកពីរាជធានីភ្នំពេញ និងសាខានៅតាមខេត្តផងដែរ។ ខ្ញុំព្រះករុណាខ្ញុំ យល់ឃើញថា នេះ​គឺជាផ្នែកដ៏សំខាន់មួយ ដែលប្រទេសជាតិរបស់យើងទទួលបាន នៅក្នុងការបណ្ដុះបណ្ដាលធនធាន​មនុស្ស តាមរយៈនៃសាកលវិទ្យាល័យឯកទេស នៃកម្ពុជា។ ឯកឧត្តម ស្តើង សុខុម សាកលវិទ្យាធិការ​បាន​ធ្វើ​របាយ​ការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងវឌ្ឍនភាព នៃដំណើរការ នៃសាកលវិទ្យាល័យ ដែលនោះ​ចាត់​ទុក​ថា ជានិរន្តរភាព និងការវិវឌ្ឍរីកចម្រើន រីកធំធាត់ នៃសាកលវិទ្យាល័យ ចាប់តាំងពីពេលចាប់​កំណើត​រហូត​មកដល់ពេលនេះ។ អត្រាសិស្សមានការធ្វើខ្ពស់ បង្ហាញពីគុណភាព នៃការសិក្សា អនុញ្ញាតអោយ ខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ ដើម្បីសំដែងជូននូវការកោតសរសើរ ចំពោះជោគជ័យរបស់​ក្រុម​ប្រឹក្សា​ភិបាល របស់គណៈគ្រប់គ្រងរបស់សាស្រ្តាចារ្យ ដែលបានខិតខំជាមួយនឹងការបង្ហាត់បង្ហាញ…